មូលនិធិ CPL Cares Foundation បានដល់ប្រជាពលរដ្ឋបានដោយជោគជ័យ
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ, ក្លិបបាល់ទាត់ វិសាខា, អាយអេសអាយ ដង្កោសែនជ័យ, អង្គរថាយហ្គឺរ និងក្រុមអ្នកស្ម័គ្រចិត្ត បានចុះផ្ដល់សម្ភារៈប្រើប្រាស់និងម្ហូបអាហារក្រៀមមួយចំនួន ដល់ក្រុមគ្រួសារភៀសសឹក ដែលស្ថិតនៅក្នុងខេត្តសៀមរាប និង ឧត្តរមានជ័យ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានដោយជោគជ័យ ។

ស្របតាមយុទ្ធនាការ CPL Cares ដែលមានមូលនិធិ CPL Cares Foundation ផងនោះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានយកប្រាក់ពីការលក់សំបុត្រ ការប្រកួតគ្រុឌខេមបូឌានស៊ូភើខាប់ចំនួន ៨,០០០ដុល្លារ , ប្រាក់ចំណូលពីការលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ថ្ងៃប្រកួតចំនួន ៨,០០០ដុល្លារ និងប្រាក់រង្វាន់ជ័យលាភី របស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចំនួន ៣,០០០ដុល្លារ សរុបប្រមាណ ៧៦ លានរៀល ទៅទិញសម្ភារៈប្រើប្រាស់ និង ម្ហូបអាហារក្រៀមមួយចំនួនធំ ដូចជា មុង ភួយ ទឹកសុទ្ធ (V-Active), ភេសជ្ជះ (Krud) ខោទឹកនោម មី នំសម្រាប់ក្មេង ធូបមូស, អង្ករ (៥គីឡូ) ម្នាក់ និងកញ្ជប់ថវិកាបន្តិចបន្តួច ទៅមនុស្សប្រមាណ ៥១៥ គ្រួសារនៅក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

លើសពីចែកសម្ភារៈដល់ក្រុមគ្រួសារជនភៀសសឹក ក្រុមការងារក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ, បងៗអ្នកដំណាងក្លិបបាល់ទាត់ និងក្រុមការងារស្ម័គ្រចិត្ត ក៏បានធ្វើសកម្មភាព FOOTBALL CLINIC សម្រាប់កុមាររានិងកុមារី នៅទីតាំងទាំងពីរផងដែរ ដោយពួកយើងបានចែកចាយបាល់ប្រមាណ ២៥០ គ្រាន់ដល់ពួកគេ។

លោក Peter Koo នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានលើកឡើងថា៖« ពួកយើងជឿជាក់ថា តាមរយៈកីឡាបាល់ទាត់ ពួកយើងក៏អាចចូលរួមជួយមនុស្សបានផងដែរ ហើយនេះគឺជាគោលដៅដ៏សំខាន់របស់ខេមបូឌានព្រីមៀរលីគ ដែលមិនមែនមានតែការប្រកួតប្រជែងនៅក្នុងទីលាន ប៉ុន្តែក៏ជាការជួយមនុស្សនៅក្នុងសង្គមជាតិរួមគ្នាផងដែរ»៕



CPL Cares Foundation has been successfully delivered
Cambodian Premier League, Visakha FC, ISI Dangkor Sen Chey FC, Angkor Tiger FC, and volunteers have been delivering goods and dry food for displaced families located in Siem Reap and Odor Mean Chey Province from 12th to 14th August 2025.

Through CPL Cares Foundation, Cambodian Premier League use fund that earn from selling tickets during Cambodian Krud Super Cup 8,000 USD, 8,000 USD from selling products of Vattanac Brew berry during the match and prize money from Preah Khan Reach Svay Rieng FC 3,000 USD in total of 76,000,000 Riel to purchase household supplies such as mosquito net, blankets, Water (V-Active), Krud engery drink, diaper, noodle, snacks,mosquito repellent, rice, and some amount of money to 515 family in Siem Reap and Odor Mean Chey Province.

More than food and household supplies, the Cambodian Premier League and clubs representatives also do a football clinic for children at the location and distribute 250 balls.

Mr. Peter Koo General Manager of The Cambodian Premier League, said that " We believe through football, we also can help people, and it is also a vital goal of The Cambodian Premier League as well. Football is not only about the challenge on the field, but also about helping people in the nation-wide"



