ព្រះខ័នរាជស្វាយរៀង នឹងចាប់ផ្ដើមប្រកួតផ្លូវការនៅសប្ដាហ៍ក្រោយនេះ!
ព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) ខាងមុខនេះ បន្ទាប់ពីគ្រងជើងឯកពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ ។

ព្រះខ័នរាជស្វាយរៀង នឹងធ្វើការប្រកួតវគ្គ Play-Off ជើងទី១ នៃពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) ដោយត្រូវធ្វើដំណើរទៅកាន់ប្រទេសឡាវ នាថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២៤ ដើម្បីត្រៀមប៉ះជាមួយក្រុម Young Elephants FC នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់ នៅពហុកីឡដ្ឋានជាតិឡាវ សប្ដាហ៍ក្រោយនេះ ហើយនឹងត្រឡប់មកប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា។
1.png)
គួរឱ្យដឹងផងដែរថាបើព្រះខ័នរាជស្វាយរៀងឆ្លងផុតវគ្គ Play-Off ជាមួយនឹង Young Elephants FC នោះព្រះខ័នរាជស្វាយរៀងនឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)៕


