ព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយ អាយអេសអាយ ថ្ងៃសុក្រនេះ!!!

Admin
13 Aug 2024 10:03
1658

ក្រុមម្ចាស់ផ្ទះអាយអេសអាយ ដង្កោរសែនជ័យ ត្រូវទទួលភ្ញៀវព្រះខ័នរាជស្វាយរៀង នៅថ្ងៃសុក្រវិញដើម្បីជួយរក្សាគម្លាតថ្ងៃប្រកួត Shopee Cup អោយមានពេលសម្រាកគ្រប់គ្រាន់ និងដើម្បីជួយសម្រួលដល់ក្រុមតំណាងអោយកម្ពុជាយើង ត្រៀមខ្លួនធ្វើដំណើរទៅកាន់ទឹកដីរបស់ Terengganu FC ក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship-Shopee Cup 2024/2025 វគ្គសន្សំពិន្ទុក្នុងពូលនៅសប្តាហ៍ក្រោយ។​

ក្រុមព្រះខ័នរាជស្វាយរៀងជាក្រុមតែមួយគត់ដែលតំណាងឱ្យកម្ពុជានឹងទៅចូលរូមប្រកួតពានរង្វាន់ ASEAN Club Championship-Shopee Cup 2024/2025 ដូច្នេះដើម្បីឱ្យក្រុមមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើដំណើរ សម្រាក និងត្រៀមខ្លួនប្រកួតឱ្យទទួលបានលទ្ធផលល្អសម្រាប់លីគនិងអ្នកគាំទ្រកម្ពុជាទាំងមូលគណៈកម្មាកាប្រកួតរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានយល់ព្រមនូវសំណើររបស់ព្រះខ័នរាជស្វាយរៀង ដោយព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតបើកឆាកពូល A ជាមួយនឹងម្ចាស់ផ្ទះ Terengganu FC នាពាក់កណ្ដាលសប្ដាហ៍ក្រោយ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium ។ 

គួរឱ្យដឹងផងដែរថាបើព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Shan United FC របស់មីយ៉ាន់ម៉ា៕