ខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ បន្ដសប្ដាហ៍ទី២ នាល្ងាចនេះ!

Admin
16 Aug 2024 09:48
799

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២ នឹងចាប់ផ្ដើមប្រកួតនាល្ងាចនេះហើយ ដោយ អាយអេសអាយ ដង្កោសែនជ័យ នឹងបើកទ្វារកីឡដ្ឋាន AIA Stadium, KMH Park របស់ខ្លួន ទទួលក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០ នាទីល្ងាច​ ។

ចំណែកឯ ថ្ងៃសៅរ៍ ទី១៧ ខែសីហា មាន៣ប្រកួតរួមមាន៖ គីរីវង់សុខសែនជ័យ ត្រូវទទួលក្រុម បឹងកេត វេលាម៉ោង ៣:៣០ នាទីរសៀល នាកីឡដ្ឋាន គីរីវង់សុខសែនជ័យ, កងយោធពលខេមរភូមិន្ទ ទទួលក្រុមភ្នំពេញក្រោន វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ និងមួយគូទៀត សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវជម្រះបញ្ជីចាស់ជាមួយ ក្រុមឡាយហ្វខេត្តព្រះសីហនុ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន AIA Stadium, KMH Park ។ រីឯថ្ងៃទី១៨ ខែសីហា មានតែ១គូប៉ុណ្ណោះជាការប្រកួតធំប្រចាំសប្ដាហ៍ ក្រុមខ្លាំងវិសាខា ត្រូវទទួលក្រុមភ្ញៀវ ណាហ្គាវើលដ៍ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានព្រីនស៍ ។

គួរឱ្យដឹងផងដែរថាបញ្ចប់សប្ដាហ៍ទី១កន្លងទៅក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ៧គ្រាប់, លេខ២ ភ្នំពេញក្រោន មាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ២គ្រាប់, លេខ៣ ណាហ្គាវើលដ៏ មាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ២គ្រាប់ លេខ​៤ អង្គរថាយហ្គឺរ និងលេខ៥ អាយអេសអាយដង្កោសែនជ័យ ៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ១គ្រាប់ដូចគ្នា៕