៣ក្រុមមិនទាន់មានពិន្ទុរាប់ ក្រោយឆ្លងកាត់ការប្រកួត២សប្ដាហ៍ នៅ CPL
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី២រួចរាល់ដោយមានការសុតបញ្ចូលទីគ្នាចំនួន ១៤គ្រាប់ គ្រប់ការប្រកួត។

ក្រុមព្រះខ័នរាជស្វាយរៀង នៅតែធ្វើបានល្អ ដោយសុតទៅលើអាយអេសអាយ ដង្កោសែនជ័យ ៤ទល់១ បន្ដឈរកំពូលតារាងសប្ដាហ៍ទី២ ខណៈដែលមាន៣ក្រុមដែលមិនទាន់មានពិន្ទុរាប់នឹងគេរួមមាន៖ វិសាខា, គិរីវង់សុខសែនជ័យ និង កងយោធពលខេមរភូមិន្ទ ដោយ២ប្រកួតរបស់គេ ចាញ់ទាំង២ប្រកួត។

ក្រោយពីបញ្ចប់សប្ដាហ៍ទី២ ក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ៦ពិន្ទុ មានគ្រាប់បាល់ចំណេញ ១០គ្រាប់, លេខ២ ភ្នំពេញក្រោន មាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ៣គ្រាប់, លេខ៣ ណាហ្គាវើលដ៏ មាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ៣គ្រាប់ លេខ៤ បឹងកេត មាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ១ ខណៈដែលអង្គរថាយហ្គឺរ ឈរលេខ៥ មាន៣ពិន្ទុ មានគ្រាប់បាល់ចំណេញ ១គ្រាប់ នឹងសល់១ប្រកួតក្នុងដៃ៕


