សប្តាហ៍ទី១ eCPL រដូវកាល ២០២៤/២៤ ត្រលប់មកវិញនៅថ្ងៃសុក្រនេះ
ប្រកួតប្រជែងពានអ៊ីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ វិញ្ញាសារ Console សប្ដាហ៍ទី១ នឹងត្រឡប់វិញមកវិញនាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្សារទំនើប U Mall ចាប់ពីម៉ោង ៥:០០ នាទីល្ងាចតទៅ។
កីឡាករ eFootball តំណាងក្លិបទាំង ១១នៅខេមបូឌានព្រីមៀរលីគ នឹងត្រូវយកក្លិបទាំង១១ ពី J1 របស់ជប៉ុន ដែលបានចាប់ឆ្នោតរួចរាល់កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ ហើយពានរង្វាន់អ៊ីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែលជាការប្រកួតជាលក្ខណៈលីគ២ជុំ និងយកក្រុមដែលមានពិន្ទុខ្ពសើជាងគេ៦ក្រុម ទៅប្រកួតដំណាក់កាលទី២ ជាបន្ដទៀត ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតអ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣/២៤ ម្ចាស់ជើងឯក បានទៅលើកីឡាករ ទឹម វង្សរ៉ាវុទ្ធ របស់ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើកីឡាករ កីឡាករ មុត លី តំណាងក្រុមព្រៃវែង កាលពីថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center ៕