logo

កម្ពុជា បញ្ចូលកីឡាករចូលសញ្ជាតិខ្មែរ ៦ រូបត្រៀមប្រកួត ASEAN Mitsubishi Electric Cup 2024

Admin
05 Dec 2024 14:14
646

កីឡាករបរទេសដែលបានចូលសញ្ជាតិខ្មែរចំនួន៦នាក់ ត្រូវបានគ្រូបង្គោលកម្ពុជាលោក Koji Gyotoku កោះហៅឱ្យចូលរួមប្រកួតជម្រើសជាតិ នៅពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ។

កីឡាករ៣នាក់ដែលទើបតែបានទទួលបានសញ្ជាតិខ្មែររួមមាន អូសិ កាតាគិ (Takaki Ose), ឃូលី បាលីអាប់ឌែល (Coulibaly Abdel Kader) និង នេតូ រ៉ុនដូ (Rafael Andres Nieto Rondon) ។ ចំណែកឯកីឡាករចូលសញ្ជាតិខ្មែរ៣រូបផ្សេងទៀតធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិកម្ពុជាកាលពីពេលកន្លងទៅរួមមាន យូដាយ អូកាវ៉ា (Yudai Ogawa), មីហ្ស៊ូណូ ហ៊ីការ៉ុ (Mizino Hikaru) និង កាន ម៉ូ ( Khan Mo) ។

គួរឱ្យដឹងថា អូសិ កាតាគិ ធ្លាប់បានលេងឱ្យក្លឹបអង្គរថៃហ្គឺនៅឆ្នាំ ២០១៩ រួចទើបផ្លាស់ប្ដូរទៅលេងនៅភ្នំពេញក្រោនក្នុងនាមជាខ្សែការពារនៅឆ្នាំ ២០២០។ កីឡាករវ័យ​ ២៩ ឆ្នាំមានកម្ពស់ ១,៨២ម៉ែត្ររូបនេះ ធ្លាប់បានលេងឱ្យក្លឹបនៅជប៉ុន HBO Tokyo នៅឆ្នាំ២០១៨, ក្លឹប Pieta Hotspurs នៅឆ្នាំ​២០១៨, ក្លឹប Ahli Sidab នៅឆ្នាំ ២០១៩ ។​

ចំពោះកីឡាករ ឃូលី បាលីអាប់ឌែល ធ្លាប់បានលេងឱ្យក្លឹបអាស៊ីអឺរ៉ុប  យូណាយធីត នៅឆ្នាំ ២០១៨ , សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃនៅឆ្នាំ ២០១៩ និងចូលលេងឱ្យក្លឹបអាយអេសអាយដង្កោសែនជ័យក្នុងនាមជាខ្សែបម្រើនៅឆ្នាំ ២០២២ ។

ដោយឡែកកីឡាករ នេតូ រ៉ុនដូ វ័យ ២៨​ឆ្នាំ កម្ពស់ ១,៧៨ ម៉ែត្រ រូបនេះ  ធ្លាប់បានលេងនៅក្លឹប Real Frontera នៅឆ្នាំ ២០១៦, ក្លឹប San Francisco នៅឆ្នាំ ២០១៨, ក្លឹប Universidad O&M នៅឆ្នាំ ២០១៩ និងបានចូលលេងឱ្យក្លឹបភ្នំពេញក្រោនក្នុងនាមជាខ្សែប្រយុទ្ធនៅឆ្នាំ ២០២០​។

តាមរយៈបញ្ជីឈ្មោះ ២៦រូប ដែលលោក Koji Gyotoku កោះហៅមកកាន់ក្រុមជម្រើសជាតិដែលក្លឹប ព្រះខ័នរាជស្វាយរៀង វិសាខា និងភ្នំពេញក្រោន មានកីឡាករត្រូវបានជ្រើសរើសច្រើនជាងគេ។ ព្រះខ័នរាជស្វាយរៀង មានកីឡាករ ៧រូប រួមមាន វីរៈ តារា, មីហ្ស៊ូណូ ហ៊ីការ៉ុ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ថេឡរ នីកូឡាស់, គឹម សុខយុទ្ធ, មិន រតនៈ ។

ក្លឹបបាល់ទាត់វិសាខាមានកីឡាករ ៧រូប មានឈ្មោះក្នុងក្រុមជម្រើសជាតិដូចគ្នា រួមមានកីឡាករ ហ៊ុល គឹមហ៊ុយ,  កាន់ ម៉ូ, ឡេង ណូរ៉ា, អ៊ិន សូដាវីឌ, ស រតនា, សារ ទី, ស៊ិន កក្កដា ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកីឡាករ ៧រូបដែរ រួមមានកីឡាករ សឿត បារាំង, យើ ម៉ូស្លីម, អូសិ កាតាគិ, យូដាយ អូកាវ៉ា, អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, នេតូ រ៉ុនដុន ។

ដោយឡែកក្លឹបបាល់ទាត់បឹងកេត មាន២រូបរួមមានកីឡាករ តាំង ប៊ុនឆៃ និង សៀងចន្ធា ។ ក្លឹបអាយអេសអារដង្កោសែនជ័យកីឡាករ ២រូបដូចគ្នា គឺកីឡាករ ហាវ សុខនេត្រ និង ឃូលី បាលីអាប់ឌែល ។ ចុងក្រោយមកពីក្លឹបណាហ្គាវើដ៍គឺកីឡាករ រ៉េត លីហេង ។

សូមជម្រាបឱ្យដឹងផងដែរថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមភ្ញៀវម៉ាឡេស៊ីនាពហុកីឡដ្ឋានអូឡាំពិកនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ។ ចំណែកនៅថ្ងៃទី ១១ ខែធ្នូ ក្រុមជម្រើសជាតិនឹងត្រូវទៅធ្វើដំណើរទៅជួបក្រុមជម្រើសជាតិសិង្ហបុរី នៅពហុកីឡាដ្ឋានជាតិសង្ហបុរី ។ ការប្រកួតក្នុងផ្ទះទីពីរសម្រាប់កម្ពុជាគឺត្រូវទទួលទីម័រខាងកើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈដែលការប្រកួតចុងក្រោយនៃវគ្គចែកពូលគឺប៉ះម្ចាស់ផ្ទះថៃ នាពហុកីឡដ្ឋាន Rajamangala នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ៕

Cambodia Call-Up 6 Naturalized Players for ASEAN CUP 2024

Phnom Penh- The Football Federation of Cambodia has announced a list of 26 players for the ASEAN Mitsubishi Electric Cup™ 2024, including 6 naturalized players who play in the Cambodia Premier League.

For the three new naturalized players such as, Takaki used to play for HBO Tokyo club in 2018, Pieta Hotspurs in 2018, Ahli Sidab clubs in 2019, Angkor Tiger clubs in 2019, Phnom Penh Crown in 2020 up to now.

Striker Andres Nieto Rondon used to play for Real Frontera club in 2016, San Francisco clubs in 2018, Universidad O&M in 2019, and currently he plays as Left Winger for Phnom Penh Crown clubs.

Coulibaly Abdel Kader used to play for Asia Euro Utd clubs in 2018, National Police in 2019, and now he plays as Centre-Forward for ISI Dangkor Senchey in 2022 up to now.  

There are three new naturalizations: defender Takaki Ose (Phnom Penh Crown FC), striker Andres Nieto Rondon (Phnom Penh Crown FC), and Coulibaly Abdel Kader (ISI Dangkor Senchey FC). The other three naturalized players who already played for Cambodia in previous games include Yudai Ogawa (Phnom Penh Crown), Mizino Hikaru (Preah Khan Reach Svay Rieng), and Khan Mo (Visakha FC). The 26 rosters of Kouprey on the list that were called up by the Japanese coach Koji Gyotoku.

Preah Khan Reach Svay Rieng FC

Vireak Dara

Soeuy Visal

Sareth Krya

Min Ratanak

Nicolas Doeung Taylor

Kim Sokyuth

Hikaru Mizuno

Phnom Penh Crown FC 

Seut Baraing

Yeu Muslim

Ose Takaki

Yudai Ogawa

Orn Chanpolin

Lim Pisoth

Rafael Anders Nieto Rondon

Visakha FC

Hul Kimhuy,

Leng Nora

In Sodavid

Sor Rotana

Sa Ty

Sin Kakada

Kan Mo

Boeung Ket FC

Taing Bunchhay

Sieng Chanthea

ISI Dangkor Senchey FC

Coulibaly Abdel Kader

Hav Soknet 

Nagaworld FC

Reth Lyheng

The Kouprey will compete in the group stage for the 10th time in the Asean championship since 1996.

The Cambodian national team's campaign will begin on December 8, 2024, at the National Olympic Stadium, when they play Malaysia. On December 11, 2024, they will play Singapore at the Singapore National Stadium. The second home game for Cambodia is against Timor-Leste on December 17, 2024, while the final game of the group stage is against host Thailand at Rajamangala Stadium on December 20, 2024.