ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមបន្ដនៅពាក់កណ្ដាលសប្ដាហ៍ក្រោយនេះ !

Admin
18 Dec 2024 23:49
645

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមប្រកួតវិញនៅថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ ខាងមុននេះ ដែលជាការប្រកួតរវាងសមាគមក្រសួងមហាផ្ទៃ ជាមួយ ព្រះខ័នរាជស្វារៀង ។

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ត្រូវបានសម្រាក២សប្ដាហ៍ ដើម្បីទុកពេលឱ្យក្រុមជម្រើសជាតិប្រមូលផ្ដុំប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដែលសហព័ន្ធបាល់ទាត់កម្ពុជាបានកោះហៅកីឡាករ២៦នាក់ មកពី៦ក្លិប រួមមាន៖ វិសាខា ៧នាក់ ព្រះខ័នរាជស្វាយរៀង ៧នាក់ ភ្នំពេញក្រោន ៧នាក់ បឹងកេត ២នាក់ អាយអេសអាយដង្កោសែនជ័យ ២នាក់ និង ណាហ្គាវើលដ៏ ១នាក់ ចូលរួមប្រកួត។

គួរឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ឆ្លងកាត់១៣សប្ដាហ៍ហើយដោយក្រុមភ្នំពេញក្រោន កំពុង ឈរកំពូលតារាង មាន ៣៤ពិន្ទុ មានគ្រាប់បាល់ចំណេញ ៣៤គ្រាប់, លេខ២ វិសាខា មាន២៦ពិន្ទុ មានគ្រាប់បាល់ចំណេញ ២១គ្រាប់, លេខ៣ ព្រះខ័នរាជស្វាយរៀង មាន២២ពិន្ទុ មានគ្រាប់បាល់ចំណេញ ២៤គ្រាប់, លេខ៤ អង្គរថាយហ្គឺរ មាន២៥ពិន្ទុ មានគ្រាប់បាល់ចំណេញ ១១គ្រាប់, និងលេខ៥ ណាហ្គាវើលដ៏ មាន២២ពិន្ទុ មានគ្រាប់បាល់ចំណេញ ៧គ្រាប់ ៕