ណាហ្គាវើលដ៍ ឡើងមកចំណាត់លេខ៤ ក្រោយពីទទួលជ័យជម្នះ២សប្តាហ៍ជាប់ៗគ្នា
ការប្រកួតខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២៩ មានរឿងរ៉ាវ កើតឡើងប្លែកៗជាច្រើន ក្នុងការប្រកួតកាលពីម្សិលមិញ ។
ក្នុងនោះ ណាហ្គាវើលដ៍ ធ្វើបានល្អបានយកជ័យជម្នះលើវិសាខា ១ទល់០ បាន៣ពិន្ទុ នៅក្នុងទឹកដីខ្លួនឯង ខេត្តកំពង់ស្ពឺ បានហក់ឡើងមកលេខ៤ ទម្លាក់អង្គរថាយហ្គឺរ ទៅលេខ៥ វិញ សម្រាប់សប្ដាហ៍ទី២៩ នេះ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី២៩នេះ ក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង មាន ៧០ពិន្ទុ លេខ២ ភ្នំពេញក្រោន មាន ៦៣ពិន្ទុ លេខ៣ វិសាខា មាន ៥៩ពិន្ទុ លេខ៤ ណាហ្គាវើលដ៍ មាន ៤៣ពិន្ទុ និង លេខ៥ អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ ៕