ក្រុមនៅលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងនឹងប៉ះក្រុម FC ARKADAG ជាប្រវត្តិសាស្ត្រ ក្នុងពានរង្វាន់ AFC Challenge League
ក្លិបបាល់ទាត់នៅខេមបូឌានព្រីមៀរលីគរដូវកាល ២០២៤/២៥ គឺព្រះខ័នរាជស្វាយរៀងនឹងត្រូវបើកទ្វារកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី១០ ខែឧសភា ដើម្បីទទួលក្រុមភ្ញៀវ FC ARKADAG ដែលជាក្លិបមកពីតំបន់អាស៊ីកណ្ដាលគឺប្រទេសតួកមេនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ AFC Challenge League រដូវកាលឆ្នាំ ២០២៤/២៥ ។
បើសិនជា ព្រះខ័នរាជស្វាយរៀងក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះ ព្រះខ័នរាជស្វាយរៀងនឹងទទួលបានទឹកប្រាក់ ១លានដុល្លារអាមេរិក និងធានា១កៅអីកន្លះ ទៅលេងនៅពានរង្វាន់ AFC Champions League Two សម្រាប់រដូវកាល ២០២៥-២៦។
នេះមានន័យថា នៅរដូវកាលក្រោយឆ្នាំ ២០២៥/២៦ ក្លិបព្រះខ័នរាជស្វាយរៀង នឹងទៅលេងវគ្គចែកពូលនៅក្នុងពានរង្វាន់ AFC Champions League Two និងមួយក្រុមទៀត(ក្រុមជើងឯករងនៅលីគកម្ពុជា ឆ្នាំ២០២៤/២៥) នឹងទៅលេងនៅវគ្គជម្រុះក្នុងពានរង្វាន់ AFC Challenge League រដូវកាល២០២៥/២៦ ដែលនេះជាសមិទ្ធផលដ៏អស្ចារ្យ សម្រាប់វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើសិនជាព្រះខ័នរាជស្វាយរៀងក្លាយជាជើងឯករង ពួកគេនឹងទទួលទឹកប្រាក់កន្លះលានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ហើយក្រុមនេះ នឹងត្រូវទៅលេងវគ្គជម្រុះ ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦ ជាថ្មីម្ដងទៀត។
គួររំលឹកផងដែរថា FC ARKADAG ដែលជាគូប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ីនេះ AFC Challenge League 2024/25 នេះគឺបង្កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានអាយុទើបតែ ២ឆ្នាំប៉ុណ្ណោះ ។ ត្បិតក្លិប FC ARKADAG មានអាយុក្មេងខ្ចីពិតមែន ប៉ុន្តែក្លិបនេះអាចគ្រងតំណែងជើងឯកលីគកំពូលតួកមេនីស្ថានទាំងពីររដូវកាលចុងក្រោយ គឺរដូវកាល ២០២៣ និង ២០២៤៕
Preah Khan Reach Svay Rieng faces FC ARKADAG in historic AFC Challenge League Final
Preah Khan Reach Svay Rieng faces FC ARKADAG in historic AFC Challenge League Final
Preah Khan Reach Svay Rieng, a top club in the 2024/25 Cambodian Premier League, will host the final of the AFC Challenge League on May 10 at the Morodok Techo National Stadium, welcoming FC ARKADAG from Turkmenistan.
If Preah Khan Reach Svay Rieng wins this third-tier Asian club competition, they will receive a prize of 1 million USD and secure one and a half qualification slot for the 2025/26 AFC Champions League Two.
This means in the 2025/26 season, Preah Khan Reach Svay Rieng will directly qualify for the group stage of the AFC Champions League Two, while the runner-up of the 2024/25 Cambodian Premier League will participate in the qualification round of the AFC Challenge League. This is a very exciting development for the growth of Cambodian football. However, if Preah Khan Reach Svay Rieng finishes as runner-up in the AFC Challenge League, they will receive only 500,000 USD.
It's important to know that FC ARKADAG, the team facing Preah Khan Reach Svay Rieng in the final, is a very new club. It was only formed on May 1, 2023, which means it's just two years old. Even though the club is still young, they have already won the Türkmenistan Ýokary Liga in both 2023 and 2024.