ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងបញ្ចប់រដូវកាលនៅចុងសប្ដាហ៍នេះ
ការប្រកួតខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងបញ្ចប់នៅចុងសប្ដាហ៍នេះហើយ ខណៈ ដែលព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯកនៅរដូវកាលនេះ ។
គិតត្រឹមសប្តាហ៍ទី៣១នេះ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងមាន ៧៦ពិន្ទុ ដាច់លេខ២ ភ្នំពេញក្រោន ៧ពិន្ទុ ទោះបីជាការប្រកួតនៅសល់តែ១ប្រកួតទៀតក្ដី ក៏ព្រះខ័នរាជស្វាយរៀង មានពិន្ទុគ្រប់គ្រាន់ក្នុងការគ្រងជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ខណៈការប្រកួតបន្ទាប់ ពួកគេនឹងត្រូវលេងតទល់នឹង ជាមួយភ្នំពេញក្រោន នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ។
គួរបញ្ជាក់ឱ្យដឹងផងដែរថាពិធីប្រគល់ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២៤/២៥ គ្រោងនឹងធ្វើឡើងនៅលើទឹកដីខេត្តស្វាយរៀង ក្រោយពីបញ្ចប់ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ តែម្ដង ៕
សូមអរគុណបងប្អូនអ្នកគាំទ្រវិស័យបាល់ទាត់ជាតិទាំងអស់គ្នា ដែរបានចំណាយពេល នឹងខិតខំប្រឹងប្រែងចូលរួមគាំទ្រតាំងពីដើមរហូតដល់មកដល់សប្តាហ៍ចុងក្រោយនេះ។
Countdown to the Finish: Cambodian Premier League Ends This Week
In Week 31 of the season, Preah Khan Reach Svay Rieng FC is in first place with 76 points. Phnom Penh Crown FC is in second place with 67 points. With only one game left, Svay Rieng already has enough points to win the 2024/25 Cambodian Premier League. Their last match will be against Phnom Penh Crown on May 18, 2025, at Svay Rieng Stadium.
This closing ceremony at Svay Rieng Stadium is a celebration of the hard work of all the teams, players, coaches, and, most importantly, the loyal fans who have supported their clubs throughout the season. Everyone is welcome to join us for this celebration. Let’s come together one more time to enjoy the game we all love and look forward to an even better season next year.