អត្ថបទអំពីកម្មវិធីប្រគល់ពាននិងបំពាក់មេដាយ ក្នុងពិធីប្រគល់ពានរង្វាន់កិត្តិយស(CPL Honors) រដូវកាល ២០២៤/២៥
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានរៀបចំកម្មវិធីប្រគល់ពាននិងបំពាក់មេដាយក្នុងពិធីប្រគល់ពានរង្វាន់កិត្តិយស(CPL Honors) កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ SUN&MOON ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក Peter Koo នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ, ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, អ្នកតំណាងសហការឧបត្ថម្ភ, កីឡាករ, និងប្រធានក្លឹបសរុបប្រមាណ ៥០០នាក់។
នៅក្នុងកម្មវិធី CPL Honors នេះក៏ចែកជូនពានរង្វាន់ដល់ក្រុមចំណាត់ថ្នាក់លេខមួយ លេខពីរ និងលេខបីក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគរដូវកាល២០២៤/២៥ ផងដែរ។ ចំណាត់ថ្នាក់លេខមួយបានទៅលើក្លឹបព្រះខ័នរាជស្វាយរៀង ចំណាត់ថ្នាក់លេខពីរបានទៅលើក្លឹបភ្នំពេញក្រោន និងចំណាត់ថ្នាក់លេខបី បានទៅលើក្លឹបវិសាខា។

សម្រាប់ពានរង្វាន់ផ្សេងៗទៀតរួមមាន ពានរង្វាន់កីឡាកររកគ្រាប់បាល់បានច្រើនជាងគេបានទៅលើ ខ្សែប្រយុទ្ធ Rafael Andres Nieto Rondon របស់ភ្នំពេញក្រោន។ ពានរង្វាន់អ្នកចាំទីល្អជាងគេនិងអ្នកចាំទីសង្គ្រោះបាល់បានល្អជាងគេបានទៅលើ កីឡាកររបស់ក្លឹបព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា។ ចំណែកពានរង្វាន់កីឡដ្ឋានដែលមានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេបានទៅលើក្លឹបព្រះខ័នរាជស្វាយរៀង។
ចំពោះពានរង្វាន់ កីឡដ្ឋានដែលមានទស្សនិកជនពេញចិត្តច្រើនជាងគេ បានទៅលើក្លឹបវិសាខា។ ពានរង្វាន់ កីឡដ្ឋានដែលមានការរៀបចំធ្វើម្ចាស់ផ្ទះល្អជាងគេ បានទៅលើក្លឹបបឹងកេត។ ពានរង្វាន់ គ្រូបង្វឹកល្អជាងគេប្រចាំរដូវកាលបានទៅលើ លោក Jose Munoz គ្រូបង្គោលរបស់ក្លឹបព្រះខ័នរាជស្វាយរៀង។ ពានរង្វាន់ កីឡាករវ័យក្មេង ល្អជាងគេប្រចាំរដូវកាលបានទៅលើ ហាវ សុខនេត្រ កីឡាកររបស់ក្លឹបអាយអេសអាយដង្កោសែនជ័យ។ ពានរង្វាន់ គ្រាប់បាល់ទាត់បញ្ចូលទីល្អជាងគេ បានទៅលើកីឡាករ ជា ច័ន្ទដារ៉ា របស់ក្លិបណាហ្គាវើលដ៍។
ចំណែកកីឡាករល្អជាងគេទាំង១១នាក់ បានទៅលើ៖
១. វីរៈ ដារ៉ា (ក្លិបព្រះខ័នរាជស្វាយរៀង)
២. សៀង ចន្ធា (ក្លិបបឹងកេត)
៣. ញាណ សុស៊ីដាន (ក្លិបព្រះខ័នរាជស្វាយរៀង)
៤. សារ៉េត គ្រីយ៉ា (ក្លិបព្រះខ័នរាជស្វាយរៀង)
៥. កាន់ ម៉ូ (ក្លិបវិសាខា)
៦. អ៊ុក សុវណ្ណ (ក្លិបវិសាខា)
៧. Roque Silveira Dos Santos Christian (ក្លិបព្រះខ័នរាជស្វាយរៀង)
៨. Mateus Martins da Conceicao (ក្លិបណាហ្គាវើលដ៍)
៩. De Anorade Souza Ramon (ក្លិបវិសាខា)
១០. Nnamdi Ofufu Ibeh (ក្លិបភ្នំពេញក្រោន)
១១. Rafael Andres Nieto Rondon (ក្លិបភ្នំពេញក្រោន)

ចំណែកក្រុមអជ្ញាកណ្ដាលល្អជាងគេ បានទៅលើ លោកអ៊ីវ ទីណា, លោក គីមស៊ី ពិសាល, លោក ផៃ វិសាល, និង លោក ឃួន វីរៈ។

សូមជម្រាបថា កម្មវិធីប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២០២៦ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។ ដូច្នេះសូមបងប្អូនស្នេហាវិស័យកីឡាបាល់ទាត់ នៅកម្ពុជាទាំងអស់ចូលរួមគាំទ្រ ការប្រកួតលីគកំពូលកម្ពុជាទាំងអស់គ្នា ដើម្បីឱ្យវិស័យកីឡានៅកម្ពុជា រីកចម្រើនបន្ថែមមួយកម្រិតទៀត៕
CPL Honors 2024/2025: Recognizing the Passion and Power of Cambodian Football
The Cambodian Premier League (CPL) organised the CPL Honors event on May 26, 2025, at the SUN & MOON Hotel. The CPL Honors was attended by Mr. Peter Koo, General Manager of the Cambodian Premier League; H.E. Sao Sokha, President of the Football Federation of Cambodia; sponsor representatives; players; and club presidents, with a total of approximately 500 participants.

During the event, medals were presented to the top three clubs of the Cambodian Premier League 2024/25 season. The championship medal went to Preah Khan Reach Svay Rieng FC, second place was awarded to Phnom Penh Crown FC, and third place to Visakha FC.
In addition to team awards, several individual and special awards were also presented: The Top Goal Scorer Award went to Rafael Andres Nieto Rondon of Phnom Penh Crown FC. The Best Goalkeeper and Best Save awards were both claimed by Vireak Dara of Preah Khan Reach Svay Rieng FC. The Most Attended Stadium award went to Preah Khan Reach Svay Rieng FC. The Best Fan Stadium Experience award went to Visakha FC. The Best Hosting Team award went to Boeung Ket FC. The Best Coach was awarded to Mr. Jose Munoz, head coach of Preah Khan Reach Svay Rieng FC. The Best Young Player went to Hav Soknet of ISI Dangkor Senchey FC. The Best Goal award was given to Chea Chandara of NagaWorld FC.

The 2024/2025 season’s best 11 players were awarded:
1. Vireak Dara (Preah Khan Reach Svay Rieng FC)
2. Ouk Sovann (Visakha FC)
3. Rafael Andres Nieto Rondon (Phnom Penh Crown FC)
4. Sareth Kriya (Preah Khan Reach Svay Rieng FC)
5. Rogue Silveira Dos Santos Cristian (Preah Khan Reach Svay Rieng)
6. Nhean Sosidan (Preah Khan Reach Svay Rieng FC)
7. Nnamdi Ofufu Ibeh (Phnom Penh Crown FC)
8. Sieng Chanthea (Boeung Ket FC)
9. De Anorade Souza Ramon (Visakha FC)
10. Kan Mo (Visakha FC) absent
11. Mateus Martins da Conceicao (NagaWorld FC)
The Best Referee Team award:
Mr. Iv Tina
Mr. Kimsy Pisal
Mr. Phai Visal
Mr. Khoun Vireak

The Cambodian Premier League 2025/2026 season is scheduled to start on August 9, 2025. Therefore, all fans are encouraged to support all matches within the league to help further develop football in Cambodia.

