លោក Shoji Ikeda ថាស្មៅនៅពហុឡដ្ឋានអូឡាំពិក រីកលូតលាស់បានល្អ ទោះបីជាអាកាសធាតុក្តៅខ្លាំងជាងនៅប្រទេសជប៉ុន
ខេមបូឌានព្រីមៀរលីគ បានអញ្ជើញលោក Shoji Ikeda មកធ្វើការចុះត្រួតពិនិត្យ, កែលំអរ និងថែទំស្មៅនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៣ថ្ងៃកន្លងមកនេះ។
ហើយលោក Shoji Ikeda បានធ្វើការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី និងកិនកំហាប់ដី និងការប្រើប្រាស់ជី សម្រាប់មើលថែស្មៅនៅលើកីឡដ្ឋានផ្ទាល់ ដោយមានការឧបត្ថម្ភគ្រឿងម៉ាសុីនទំនើបៗជាច្រើនពីក្រុមហ៊ុនវឌ្ឍនៈ។
យោងតាមការផ្ដល់បទសម្ភាស៍មកកាន់ក្រុមការងារខេមបូឌានព្រីមៀរលីគ លោក Shoji Ikeda បានឱ្យដឹងថាស្មៅនៅពហុឡដ្ឋានអូឡាំពិក រីកលូតលាស់បានល្អ ទោះបីជាអាកាសធាតុក្តៅខ្លាំងជាងនៅប្រទេសជប៉ុន ដោយសារតែមានការថែទាំ និងយកចិត្តទុកដាក់ពីក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

