ខេមបូឌានលីគខាប់ឆ្នាំ២០២៣នឹងវិលមកវិញនៅសប្ដាហ៍នេះហើយ!

Admin
27 Mar 2023 10:20
575

ការប្រកួតពានខេមបូឌានលីគខាប់ឆ្នាំ២០២៣ សប្ដាហ៍ទី៦នឹងត្រឡប់មកវិញនៅសប្ដាហ៍នេះហើយ ក្រោយសម្រាករយៈពេល២សប្ដាហ៍ FIFA DAY ។

ការប្រកួតសប្ដាហ៍ទី៦ ថ្ងៃសៅរ៍ ទី ០១ ខែមេសា ឆ្នាំ២០២៣ មាន៣គូ រួមមាន៖ (នគរបាលជាតិ ទទួលក្រុមមកពីខេត្តសៀមរាបអង្គរថាយហ្គឺរ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន សាលាបណ្ឌិតត្យសភាកម្ពុជា, អាយអេសអាយដង្កោសែនជ័យ ត្រូវទទួលក្រុមមិនទាន់ស្គាល់ចាញ់ ភ្នំពេញក្រោន វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន AIA Stadium, KMH Park

និងក្រុមសូលទីឡូអង្គរ ត្រូវទទួលក្រុម ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប)។

ចំណែកឯ៣គូ ថ្ងៃអាទិត្យ ទី០២ ខែមេសា រួមមាន៖ ព្រៃវែង អេហ្វស៊ី ត្រូវបើកទ្វារផ្ទះទទួល ក្រុមបឹងកេត វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ខេត្តព្រៃវែង, អគ្គិសនីកម្ពុជាទទួលក្រុម គិរីវង់សុខសែនជ័យ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន អគ្គិសនីកម្ពុជា និងគូចុងក្រោយ កោះកុង អេហ្វស៊ី ត្រូវទទួលក្រុមខ្លាំង វិសាខា វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ខេត្តកោះកុង។

គួររំឮកឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួត៥សប្ដាហ៍កន្លងទៅ ក្រុមវិសាខា ឈរនៅលេខ១ និង គិរីវង់សុខសែនជ័យ ឈរនៅលេខ២ ក្នុងពូល A ចំណែកឯ ភ្នំពេញក្រោន ឈរនៅលេខ១ និង ណាហ្គាវើលឈរនៅលេខ២ ក្នុងពូល B៕


សូមរង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមណាខ្លះនឹងឡើងទៅកាន់វគ្គបន្ដ នៃពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ ?