អុី-ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ នឹងចាប់ផ្ដើមជាផ្លូវការ ឆាប់ៗខាងមុខនេះ
ការប្រកួត អុី-ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ នឹងចាប់ផ្ដើមជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីកម្មវិធី eCPL grand opening កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ នៅសណ្ឋាគារត្រែប។ ការប្រកួត រដូវកាល២០២៥/២៦ នេះមានក្លិបដាក់ពាក្យចូលរួមផ្លូវការសរុប៩ រួមមាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, កងយោធពលខេមរភូមិន្ទ, វិសាខា, ណាហ្គារើលដ៍, ភ្នំពេញក្រោន, និង ព្រះខ័នរាជស្វាយរៀង ។
រូបមន្ត ប្រកួតរដូវកាល ២០២៥/២៦ នេះគឺរៀបចំលេងតាមប្រព័ន្ធលីគ វិលជុំជួបគ្នា២ដង ពោលគឺម្ចាស់ផ្ទះនិងភ្ញៀវ ( Home and Away ) ។ កីឡាករ ៦ នាក់ ដែលមានពិន្ទុខ្ពស់ជាងគេ នឹងឡើងទៅលេងនៅវគ្គចុងក្រោយ (Final Round) ដើម្បីស្វែងរកម្ចាស់ជើងឯក។
ការប្រកួតសប្ដាហ៍ទី១ នៃអុី-ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ គឺជាជំនួបរវាងក្លិបវិសខានិងក្លិបកងយោធពលខេមរភូមិន្ទ, ចំណែកណាហ្គាវើលដ៍ដែលជាម្ចាស់ជើងឯករដូវកាលមុន នឹងប៉ះព្រះខ័នរាជស្វាយរៀង, ចំណែកឯ អង្គរថាយហ្គឺរ នឹងជួបជាមួយ អឹម អូ អាយ កំពង់ដេវ៉ា។ ដោយការប្រកួតទាំងនេះ ជាការប្រកួតទៅលើវិញ្ញាសាលើទូរសព្ទដៃ និង វិញ្ញាសាលើដៃហ្គេម។
គួរឱ្យដឹងថា ការប្រកួត អុី-ខេមបូឌានព្រីមៀរលីគ បានដំណើរការបាន២ រដូវកាលហើយ ពោលគឺតាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ ម្ចាស់ជើងរដូវកាល ២០២៣/២៤ និង ២០២៤/២៥ បានទៅលើកីឡាករ ទឹម វង្សរ៉ាវុធ ដែលជាកីឡាករតំណាងឱ្យ ក្លឹបណាហ្គាវើលដ៍ ៕
2025/26 E-Cambodian Premier League will officially kick off soon
E-Cambodian Premier League (eCPL) 2025/26 season will officially began following the eCPL Grand Opening held on October 13, 2025, at the TRIBE Phnom Penh Post Office Square. This season features nine participating clubs, including Angkor Tiger, Boeung Ket, ISI Dangkor Senchey, MOI Kompong Dewa, Royal Cambodian Armed Forces, Visakha, Nagaworld, Phnom Penh Crown, and Preah Khan Reach Svay Rieng.
The competition format for the 2025/26 season follows a home-and-away league system, where each club will face every other team twice. The top six players with the highest points will advance to the Final Round to compete for the championship.
In Week 1 of the eCPL 2025/26 season, the matchups include Visakha vs. Royal Cambodian Armed Forces, 2024/25 champions Nagaworld vs. Preah Khan Reach Svay Rieng, and Angkor Tiger vs. MOI Kompong Dewa. All matches are played on mobile and console.
The e-Cambodian Premier League has already completed two successful seasons since its launch in 2023. The champion for both the 2023/24 and 2024/25 seasons was Tim Vongravuth, representing Nagaworld FC.