អាយ អេស អាយ រកបានជ័យជម្នះជាដំបូងហើយ សម្រាប់អ្នកគាំទ្ររបស់ពួកគេ

Admin
03 Nov 2025 10:08
325

ទីបំផុតក្រុមដំរីជ័យ អាយ អេស អាយ ដង្កោសែនជ័យ រកបានបីពិន្ទុដំបូងរបស់ខ្លួនហើយ នៅក្នុងការប្រកួត ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦ នារាត្រីថ្ងៃអាទិត្យនៅកីឡដ្ឋានចាស់ របស់កងយោធពលខេមរភូមិន្ទ។ 

បន្ទាប់ពីការប្រកួត យ៉ាងស្វិតស្វាញអស់រយៈពេល ៩០+៧ នាទី ។ ក្រុមទាំងពីរបានប្រយុទ្ធសម្រុកគ្នាទៅវិញទៅមក ដោយលទ្ធផលបញ្ចប់ការប្រកួត គឺ អាយ អេស អាយ ដង្កោសែនជ័យ បានយកឈ្នះ កងយោធពលខេមរភូមិន្ទ  ដោយលទ្ធផល ៣-១ ។ 

ការប្រកួតនារាត្រីថ្ងៃអាទិត្យនេះ អាយ អេស អាយ បានបង្កើតឱកាសជាច្រើននៅលើទីលាន ចាប់តាំងនាទីដំបួងមកម្ល៉េះ ។ ចំណែកកងយោធពលខេមរភូមិន្ទក៏បង្កើតឱកាសជាច្រើនដែរ រហូតដល់ទ័ពបានរកគ្រាប់បាល់នាំមុខមុន នៅនាទី៣៧ ដោយទាត់បាល់បញ្ចូលទីដោយកីឡាករ  KINOSHITA REIYA ។ 


បន្ទាប់មកកីឡាករ  អាយ អេស អាយ ERNANDES DA SILVA LEMOS BRUNO តែតបញ្ចូលទី គ្រាប់ទី១ តាមស្មើរកងយោធពលខេមរភូមិន្ទវិញ នៅនាទី ៦២' ។ នៅនាទី ៨០ អាយ អេស អាយ ដង្កោសែនជ័យ វាយបកនាំមុខ កងយោធពលខេមរភូមិន្ទវិញ តាមរយៈការទាត់បាល់បញ្ជូលទី ពីសំណាក់ខ្សែរប្រយុទ្ធ ហាវ សុខនេត្រ។ 
គ្រាប់បាល់ទី៣ របស់ក្រុមដំរីជ័យ រកបាន ដោយ ម៉ន ប៊ុនថាប់ ដោយរូបគេបានទាត់បញ្ចូលទី នៅនាទី ៩០+៧' ដែលគ្រាប់ទី៣ នេះបានធ្វើឱ្យ អាយ អេសអាយ ដង្កោដែនជ័យ ស្គាល់ជ័យជម្នះដំបូងពេញលេញរបស់ខ្លួន ក្នុងរដូវនេះ នៅកីឡដ្ឋានរបស់កងយោធពលខេមរភូមិន្ទ ។ 

បើក្រឡេកទៅមើល ការប្រកួតលីគអភិវឌ្ឍន៍ វិញក្រុម អាយ អេស អាយ ដង្កោសែនជ័យ ក៏ធ្វើបានល្អផងដែរ ដោយក្រុមរបស់ពួកគេ បានយកឈ្នះ ក្លិបកណ្ដាល យូណាយធីត ដោយលទ្ធផល ៥-0 ក្នុងនោះ លោក កាំង សេន ជាកីឡាករដែលមាន អាយុច្រើនជាងគេនៅលីគ កម្ពុជា ក៏រកគ្រាប់បាល់បានមួយគ្រាប់ផងដែរ៕ 

 

ISI Show Strong Determination to Secure Their First Win for the Fans

Admin
03 Nov 2025 10:08
325

ISI Dangkor Senchey, also known as Domrey Chey, finally claimed their first three points of the 2025/26 Cambodian Premier League season after a thrilling Sunday night clash at the old stadium, the stadium of Royal Cambodian Armed Forces (RCAF) Stadium.

After a hard-fought battle that lasted 90+7 minutes, ISI Dangkor Senchey came with a winning 3–1 victory over the home side, RCAF. From the opening whistle, ISI looked sharp and created several scoring opportunities, while RCAF also responded with dangerous counterattacks. The hosts broke the deadlock in the 37th minute when Kinoshita Reiya found the back of the net to give RCAF a 1–0 lead.

In the second half, ISI regrouped and pushed forward. Their persistence paid off in the 62nd minute when Ernandes da Silva Lemos Bruno slotted home the equalizer to make it 1–1. ISI continued to dominate the game, and in the 80th minute, Hav Soknet fired a precise strike to put his side ahead 2–1.

Deep into stoppage time, Morn Bunthab sealed the victory with a clinical finish in the 90+7 minute, giving ISI Dangkor Senchey their first league win of the season — a result that delighted their loyal supporters.

 

Meanwhile, in the Cambodian Development League, ISI Dangkor Senchey have also been impressive, Kandal United 5–0 .  Forward Kang Sen, the oldest active player in the Cambodian Premier League, also got on the one score in that match.