logo

វិសាខា ប៉ះ ភ្នំពេញក្រោន ក្នុងការប្រកួតដ៏ធំប្រចាំសប្ដាហ៍ទី១១ នៃខេមបូឌានព្រីមៀរលីគ ២០២៥/២៦

Admin
07 Nov 2025 03:19
262

សប្ដាហ៍ទី១១ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ នឹងផ្ទុះឡើងជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលជាការប៉ះគ្នារវាង ម្ចាស់ផ្ទះ វិសាខា ត្រៀមទទួល ក្រុមខ្លាំង ភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០ ល្ងាច នាកីឡដ្ឋានវិសាខា។

វិសាខា បន្តសង្ឃឹមរកជ័យជម្នះនៅផ្ទះ
វិសាខា កំពុងមានទម្រង់លេងល្អក្នុងរដូវកាលថ្មី ដោយក្រុមបានរកបានពិន្ទុស្ទើរគ្រប់ជំនួបក្នុងសប្ដាហ៍ចុងក្រោយៗនេះក្រោមការដឹកនាំបណ្ដោះអាសន្នគ្រូជំនួយមានការកែសម្រួលទម្រង់លេងរបស់កីឡាករបរទេសជាមួយនឹងកីឡាករខ្មែរវ័យក្មេង បានធ្វើឲ្យក្រុមនេះកាន់តែមានភាពជឿជាក់។ អ្នកគាំទ្រគេរំពឹងថា ការលេងជាម្ចាស់ផ្ទះនៅកីឡវិសាខា កីឡាករ នឹងមានទឹកចិត្ត អត្ថប្រយោជន៍សម្រាប់ការយកឈ្នះភ្នំពេញក្រោន នៅចុងសប្ដាហ៍នេះ។


ភ្នំពេញក្រោន នៅតែរក្សាភាពខ្លាំង
ភ្នំពេញក្រោន កំពុងស្ថិតក្នុងចំណោមក្រុមកំពូលតារាងដូចគ្នា ដោយបង្ហាញការលេងដ៏អស្ចារ្យ មានទាន់ចាញ់នៅក្នុងលីគ ក្រោយរកបានលទ្ធផលល្អជាបន្តបន្ទាប់ ក្រុមនេះសង្ឃឹមថានឹងរកបានយ៉ាងហោចណាស់១ពិន្ទុ ឬ៣ពិន្ទុ ពីការចេញលេងក្រៅផ្ទះជាមួយវិសាខា។ អ្នកគាំទ្រមិនភ្លេចថា ភ្នំពេញក្រោនជាក្រុមដែលមានវិធីលេងបែប Counter attack និងភាពរហ័សរហួនក្នុងការបញ្ចប់ទី។

សម្រាប់ស្ថិតិក្នុងការប៉ះគ្នា 5ប្រកួតចុងក្រោយៗរវាងក្រុមទាំងពីរនៅក្នុងលីគ៖
•  វិសាខា ឈ្នះ ២ ប្រកួត
•  ភ្នំពេញក្រោន ឈ្នះ ២ ប្រកួត
•  ស្មើ ១ ប្រកួត
ការប្រកួតចុងក្រោយនៅរដូវកាលមុន វិសាខាធ្លាប់ឈ្នះដោយលទ្ធផល ២–១ ប៉ុន្តែភ្នំពេញក្រោនក៏ធ្លាប់យកឈ្នះវិសាខា ១–០ វិញ។

ការប្រកួតនេះជាការប្រកួតប្រជែងគ្នាដ៏ធំដែលអ្នកគាំទ្របាល់ទាត់ខ្មែរមិនគួររំលងឡើយ។ ក្រុមទាំងពីរ ទាំងយុទ្ធសាស្ត្ររបស់គ្រូបង្វឹក និងទម្រង់លេងបច្ចុប្បន្ននឹងធ្វើឲ្យប្រកួតនេះពោរពេញដោយភាពតានតឹង និងរំភើបរហូតដល់នាទីចុងក្រោយ។

គិតត្រឹមសប្ដាហ៍ទី១០ ព្រះខ័នរាជស្វាយរៀង នៅតែឈរកំពូលតារាង មាន ១២ពិន្ទុ តាមពីក្រោយដោយអង្គរថាយហ្គឺរ មាន ៩ពិន្ទុ លេខ៣ អឹមអូអាយ កំពង់ដេវ៉ា មាន ៧ពិន្ទុ លេខ៤ កងយោធពលខេមរភូមិន្ទ មាន ៦ពិន្ទុ និងលេខ៥ ភ្នំពេញក្រោន មាន ៥ពិន្ទុ៕

Visakha vs Phnom Penh Crown, big match of week 11, CPL season 2025/26

Admin
07 Nov 2025 03:19
262

Week 11 of the Cambodian Premier League season 2025/26 is the big match between home team Visakha and Phnom Penh Crown on Saturday, November 8th, 2025, at 6PM, at Visakha Stadium. 

Visakha Aim for Victory at Their Home 
Visakha has been showing good performance by earning points almost every match.  Under the temporary guidance of the assistant coach, Seon Power, the team has improved its playing tactic, combining the skills of foreign players with the energy of young Cambodian talents, bringing more confidence to the squad. Fans are hopeful that playing at their home ground, Visakha Stadium, will give the players extra motivation and an advantage to secure a win against Phnom Penh Crown this weekend.

Phnom Penh Crown Maintain Their Strength
Phnom Penh Crown remains among the top teams in the league, showcasing impressive performances and remaining unbeaten so far. Phnom Penh Crown is confident of securing at least one point or even three points in their away match against Visakha. Fans haven’t forgotten that Phnom Penh Crown are known for their effective counter-attacking tactic and their quick, sharp finishing in front of the goalpost.

Statistics on the last 5 matches between the two teams within the league:
• Visakha has won 2 matches.
• Phnom Penh Crown has won 2 matches.
• Both team have draw one match

In the last match of the previous season, Visakha won 2-1, but Phnom Penh Crown also defeated Visakha 1-0.
 
This match is a big competition that Cambodian football fans should not miss. Both teams, their coaches' strategies, and current playing styles will make this match full of tension and excitement until the last minute.

As of week 10, Preah Khan Reach Svay Rieng still stands at the top of the league with 12 points, followed by Angkor Tiger with 9 points, 3rd place MOI Kampong Dewa with 7 points, 4th place Royal Cambodian Armed Forces with 6 points, and 5th place Phnom Penh Crown with 5 points.