លទ្ធផលសប្ដាហ៍ទី១១ ខណៈដែល ស្វាយរៀង និង អង្គរថាយហ្គឺរ នាំមុខគេក្នុងតារាងពិន្ទុ
ការប្រកួតសប្ដាហ៍ទី១១ នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ បានបញ្ចប់ជាមួយនឹងភាពតានតឹង និងការប្រកួតប្រជែងយ៉ាងខ្លាំង។ ក្លឹបធំៗជាច្រើនបន្តរក្សាទម្រង់បានយ៉ាងល្អ ខណៈក្លឹបមួយទៀតក៏កំពុងកែលម្អស្ថានភាពក្រុមរបស់ខ្លួនផងដែរ។

ខាងក្រោមនេះជាលទ្ធផលសប្ដាហ៍ទី១១៖
Nagaworld FC ៣-១ Life FC
Nagaworld បានបង្ហាញការដ៏រឹងមាំ និងប្រើប្រាស់ឱកាសបានល្អ ដើម្បីយកឈ្នះ Life FC ដោយលទ្ធផល ៣ទល់១។
- Visakha FC ១-១ Phnom Penh Crown FC
ការប្រកួតធំប្រចាំសប្ដាហ៍រវាងក្លឹបធំទាំងពីរ បញ្ចប់ដោយលទ្ធផលស្មើរគ្នា។ ក្រុមទាំងពីរបង្ហាញការលេងប្រកួតប្រជែងយ៉ាងខ្លាំង ទោះបីជាមិនអាចរកជ័យជម្នះបានក្តី។ - MOI Kompong Dewa ០-០ ISI Dangkor Senchey FC
ការប្រកួតនេះមិនមានអ្នកឈ្នះ និងអ្នកចាញ់នោះទេ បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ប៉ុន្តែម្ចាស់ផ្ទះត្រូវបានបង្ខំលេងការពារ វ៉ៃ បន្ទាប់ពីមានកីឡាករម្នាក់ទទួលកាតក្រហមក្នុងវគ្គទី២។ - PKR Svay Rieng FC ២-១ Kirivong Sok Sen Chey FC
ស្វាយរៀងនៅបន្តរក្សាទម្រង់បានយ៉ាងល្អ ដោយយកឈ្នះគិរីវង់ ២ទល់១ និងបន្ថែមជ័យជម្នះទី៧ ក្នុងរដូវកាលនេះ ហើយបន្តឈរកំពូលតារាង។ - Royal Cambodian Armed Forces FC ០-៣ Angkor Tiger FC
អង្គរថាយហ្គឺរ បង្ហាញការប្រកួតដ៏អស្ចារ្យនៅក្រៅដី ដោយយកឈ្នះ កងយោធពលខេមរភូមិន្ទ ដោយស៊ុតបានបីគ្រាប់ និងទទួលបានជ័យជម្នះក្នុងសប្ដាហ៍នេះ។

បន្ទាប់ពីសប្ដាហ៍ទី១១ បញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គឺរ កំពុងឈរកំពូលតារាងដោយមានពិន្ទុស្មើរគ្នា (២១ ពិន្ទុ) ខណៈ ភ្នំពេញក្រោន កំពុងឈរលេខ៣ តាមពីក្រោយត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ។
ខណៈក្លឹបធំៗដទៃទៀតដូចជា បឹងកេត, ណាហ្គាវើលដ៏ និង វិសាខា ក៏កំពុងតែប្រឹងប្រជែងយ៉ាងតានតឹងដើម្បីឈរកំពូលតារាង។

រដូវកាលនេះកាន់តែមានភាពតានតឹង ពោរពេញដោយការប្រកួតប្រជែងខ្លាំង និងការលេងដោយមានគុណភាពខ្ពស់ ដែលបង្កើតអារម្មណ៍រំភើបសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា៕
The result of week 11: PKR and AKT at the top of the standings
Week 11 of the Cambodian Premier League season 2025/26 concluded with strong competition and intense tension.

The result of week 11
• Nagaworld defeated LIFE FC 3-1
Nagaworld showed good defense and made many chances worth it to victory over LIFE FC 3-1.
• Visakha draws Phnom Penh Crown 1-1
The big match of week 11 between these two teams, which are Visakha and Phnom Penh Crown, concluded with the result 1-1. Both teams show their anger to win the game from start to finish, even though they both have gotten one point from the match.
• MOI Kompong Dewa defeated ISI Dangkor Senchey FC ០-០
There was no winner or loser in this match, with only one point each, but the home team was forced to defend after a player received a red card in the second half.
· Preah Khan Reach Svay Rieng FC victory Kirivong Sok Sen Chey FC 2-1
Svay Rieng continued to maintain their good form, defeating Kirivong 2-1, adding their 7th victory of the season, and remaining at the top of the table.
• Angkor Tiger FC victory over Royal Cambodian Armed Forces FC 3-0
Angkor Tigers put on a great performance away from home, defeating the Royal Cambodian Army by three goals and securing victory this week.

After week 11, Preah Khan Reach Svay Rieng and Angkor Tiger are at the top of the table with equal points (21 points), while Phnom Penh Crown is in third place, just 3 points behind. While other big clubs such as Boeung Ket, NagaWorld, and Visakha are also competing fiercely to top the table.

This season is getting more intense, filled with intense competition and high-quality play, creating excitement for Cambodian football fans.
