តើកីឡាករណាសុតបញ្ចូលទីបានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី៥ ពានខេមបូឌានលីគខាប់២០២៣?
ពានរង្វាន់លីគខាប់ឆ្នាំ២០២៣ បានប្រកួតគ្នាចប់សប្ដាហ៍ទី៥ និងមានការសុតបញ្ចូលទីគ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញ។
ក្រោយពីចប់ការប្រកួតសប្ដាហ៍ទី៥ យើងឃើញថាកីឡាករខ្សែប្រយុទ្ធ សញ្ជាតិកាណាដា Marcus Haber ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេរហូតដល់ ៦គ្រាប់ គិតត្រឹម៤ប្រកួត ដែលតាមពីក្រោយដោយកីឡាករ Cristan Santos របស់ណាហ្គាវើលដ៍ និងកីឡាករ Nishihara Takumu របស់វិសាខា មាន៤គ្រាប់ដូចគ្នា

ខណៈដែលកីឡាករ ប្រាក់ ធីវ៉ា និង កីឡាករ ញាណ សុស៊ីដាន់ ក្លាយជាកីឡាករខ្មែរទាត់បាល់បញ្ចូលទីច្រើនជាងគេ ដែលមានម្នាក់ ៣គ្រាប់ដូចៗគ្នាគិតត្រឹមសប្ដាហ៍ទី៥នេះ ។

គួរឱ្យដឹងផងដែរថាគិតត្រឹមសប្ដាហ៍ទី៥នេះ ក្លិបព្រះខ័នរាជស្វាយរៀង របស់ Marcus Haber ក្រោមការដឹកនាំរបស់លោក Conor Nestor ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល B ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ចាញ់១ ស្មើ១ មាន ៧ពិន្ទុ។ ខណ:ណាហ្គាវើលដ៍ ឈរកំពូលតារាងពូល B មាន ១២ពិន្ទុ និងវិសាខា ឈរកំពូលតារាងពូល A មាន ១២ពិន្ទុ៕


