ការប្រកួតលីគអភិវឌ្ឍន៍ បានឈានចូលសប្ដាហ៍ទី៥ ហើយ
ការប្រកួតលីគអភិវឌ្ឍន៍ បានឈានចូលសប្ដាហ៍ទី៥ ហើយគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កីឡាករដែលជាយុវជន អាយុក្រោម ២២ ឆ្នាំ បានបង្ហាញសមត្ថភាព និងការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ក្នុងពានរង្វាន់លីគអភិវឌ្ឍន៍ កន្លងមក។

ក្នុងរយៈពេលប្រាំសប្ដាហ៍កន្លងមកនេះ ក្រុមទាំងប្រាំមួយ កាន់តែមានទំនុកចិត្ត បូករួមជាមួយការបង្ហាញទម្រង់លេង និងការសហការល្អជាងមុន។ ការប្រកួតនីមួយៗកាន់តែមានការប្រកួតប្រជែងខ្លាំង កីឡាករវ័យក្មេងទទួលបានបទពិសោធន៍ថ្មីៗ និងរៀនពីរបៀបសម្របខ្លួនក្រោមសម្ពាធ នៅលើវាលស្មៅ។ ការប្រកួតលីគអភិវឌ្ឍន៍នេះ ក៏ជាឱកាសសម្រាប់ក្លិបនានា ក្នុងការប្រព័ន្ធបណ្ដុះបណ្ដាល និងអភិវឌ្ឍកីឡាករខ្មែរវ័យក្មេង ដែលអាចក្លាយជាកីឡាករឆ្នើមនាពេលអនាគតនៅក្នុង CPL។

គួរឱ្យដឹងផងដែរថា តារាងចំណាត់ថ្នាក់បច្ចុប្បន្ននេះ ក្លិបវិសាខា មាន ១៣ ពិន្ទុ ដោយបានឆ្លងកាត់ ៥ប្រកួត។ អាយ អេស អាយដង្កោសែនជ័យ មាន១៣ ពិន្ទុ ។ អឹម អូ អាយ កំពង់ដេវ៉ា មាន ៧ពិន្ទុ ដោយបានឆ្លងកាត់ ៥ ប្រកួត ។ ភ្នំពេញក្រោនមាន ៣ ពិន្ទុដោយបានឆ្លងកាត់ ៤ ប្រកួត ។ ឡាយអិនឃីង មានបីពិន្ទុ ដោយបានឆ្លងកាត់ ៤ ប្រកួត។ កណ្ដាលយូណាយធីតមាន មួយពិន្ទុ ដោយបានឆ្លងកាត់ ៥ ប្រកួត៕ 
Cambodian Development League Has Reached Week 5
As of November 11, 2025, the Cambodian Development League has reached its fifth week. Young players under the age of 22 have continued to show impressive skills and progress throughout the competition.
Over the past five weeks, the six participating teams have grown in confidence, demonstrating better playing styles and teamwork. Each match has become more competitive as young players gain valuable experience and learn how to adapt under pressure on the pitch. The Development League also provides clubs with a great opportunity to strengthen their youth systems and develop young Cambodian players who could become future stars in the CPL.

According to the current standings, Visakha FC leads the table with 13 points from 5 matches, followed closely by ISI Dangkor Senchey with 13 points as well. MOA Kampong Dewa sits on 7 points from 5 matches, while Phnom Penh Crown has 3 points from 4 matches. Lion King also has 3 points from 4 matches, and Central United is at the bottom with 1 point from 5 matches.

