ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ នឹងប្រកួតបង្គ្រប់សប្ដាហ៍ទី៩ និងបន្ដសប្ដាហ៍ ១២ នៅក្នុងសប្ដាហ៍នេះ
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២៥/២៦ បានឈានដល់សប្ដាហ៍ទី១២ ហើយនៅចុងសប្ដាហ៍នេះ ខណៈដែលការប្រកួតសប្ដាហ៍បង្គ្រប់សប្ដាហ៍ទី៩ នឹងធ្វើឡើងនៅថ្ងៃស្អែក ។

ការប្រកួតសប្ដាហ៍បង្គ្រប់សប្ដាហ៍ទី៩ នៅថ្ងៃស្អែកនេះមាន ២គូ ដែលជាជួបគ្នារវាង អាយអេសអាយដង្កោសែនជ័យ និងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នឹងមួយគូទៀតជាការជួបគ្នារវាង ណាហ្គាវើលដ៏ និង ភ្នំពេញក្រោន វេលាម៉ោង ៦:០០ ល្ងាចដូចគ្នា។
ចំណែកឯការប្រកួតសប្ដាហ៍ទី១២ នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ នៅថ្ងៃសៅរ៍ ទី២២ និងថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ។

គួរឱ្យដឹងផងដែរថា រដូវកាលនេះកាន់តែមានភាពតានតឹង ពោរពេញដោយការប្រកួតប្រជែងខ្លាំង គិតត្រឹមសប្ដាហ៍ទី១១នេះ យើងមើលឃើញថា ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គឺរ កំពុងឈរកំពូលតារាងដោយមានពិន្ទុស្មើរគ្នា (២១ ពិន្ទុ) ខណៈ ភ្នំពេញក្រោន កំពុងឈរលេខ៣ តាមពីក្រោយត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ។
ខណៈ បឹងកេត, ណាហ្គាវើលដ៏ និង វិសាខា ក៏កំពុងតែប្រឹងប្រជែងយ៉ាងតានតឹងដើម្បីរំកិលមកកំពូលតារាង។

CPL 2025/26 Set for Week 9 Rescheduled Matches and Week 12 Fixtures This Weekend
The Cambodian Premier League 2025/26 has now reached Week 12, and this weekend will feature both rescheduled Week 9 matches and the regular Week 12 fixtures.

The rescheduled Week 9 games will take place on Wednesday November 19, featuring two exciting matchups:
ISI Dangkor Senchey vs Preah Khan Reach Svay Rieng, the current league top team
Nagaworld vs Phnom Penh Crown, kicking off at 6:00 PM on the same day

Meanwhile, Week 12 matches will continue this weekend on Saturday, November 22, and Sunday, November 23, 2025.
This season has become increasingly competitive and intense. As of Week 11, Preah Khan Reach Svay Rieng and Angkor Tiger are currently tied at the top of the standings with 21 points each, while Phnom Penh Crown stay close behind in third place, trailing by only three points.
Teams such as Boeung Ket, Nagaworld, and Visakha are also pushing hard to climb the table and challenge for the top position.

