បទប្បញ្ញត្តិនៃការប្រកួត អុី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦
ការប្រកួតពានរង្វាន់ អុី-ខេមបូឌានព្រីមៀរលីគ (eCPL) ឆ្នាំ២០២៥/២៦ នឹងចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី១ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រុមដំបូងដែលត្រូវជួបគ្នានោះគឺ វិសាខា ប៉ះជាមួយ កងយោធពលខេមរភូមិន្ទ, ណាហ្គាវើលដ៍នឹងត្រូវជួបជាមួយ ព្រះខ័នរាជស្វាយរៀង, ចំណែកឯអង្គរថាយហ្គឺរ នឹងត្រូវប្រកួតជាមួយ អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ដោយការប្រកួត នឹងចាប់ផ្ដើមនៅម៉ោង ៥ នាទីល្ងាចរហូតដល់ម៉ោង ៦: ៣០ នាទីយប់ ។ ការប្រកួត អ៊ី-ខេមបូឌានព្រីមៀរលីគ នឹងធ្វើឡើងចាប់ពីខែ វិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ កុម្ភៈ ឆ្នាំ២០២៦ ដែលមានរយៈពេលប្រកួត១១សប្ដាហ៍ និងការប្រកួត Play-off ចំនួនពីរថ្ងៃ ។

ក្លឹបដែលចូលរួមការប្រកួត អ៊ី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ មានក្លឹបសរុបចំនួន ៩ មកពីការប្រកួតលីគកំពូលកំពូលកម្ពុជា រួមមាន ៖ កងយោធពលខេមរភូមិន្ទ, អាយ អេស អាយ ដង្កោសែនជ័យ, អង្គរថាយហ្គឺរ, បឹងកេត, វិសាខា, អឹម អូ អាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍, និង ភ្នំពេញក្រោន។

រដូវកាល ឆ្នាំ២០២៥/២៦ មិនខុសគ្នាប៉ុន្មានពីការប្រកួតរដូវកាលមុនដែលគឺ នឹងមានការប្រកួតទៅលើវិញ្ញាសាចំនួនពីរគឺ វិញ្ញាសារដៃហ្គេម និង វិញ្ញាសារលើទូរសព្ទដៃ។ ការប្រកួតនឹងអនុវត្តតាមទម្រង់វិលជុំ ដែលក្រុមនីមួយៗ ត្រូវលេងទល់នឹងក្រុមផ្សេងទៀត ដែលនាំឱ្យមានការប្រកួតចំនួនប្រាំបីប្រកួត ក្នុងមួយក្រុម។ ដោយក្រុមឈ្នះទទួលបាន ៣ពិន្ទុ, ក្រុមស្មើទទួលបានមួយពិន្ទុ និងក្រុមចាញ់ទទួលបានសូន្យពិន្ទុ។

- វគ្គជម្រុះ
• ក្រុមដែលមានពិន្ទុខ្ពស់ជាងគេទាំងនឹងត្រូវទៅលេងវគ្គជម្រុះ (Play-off) នៅចុងបញ្ចប់នៃរដូវកាល នឹងប្រកួតប្រជែង ឆ្លងកាត់ដំណាក់កាល Play-off (វគ្គចម្រុះ) ក្រុមដែលចូលរួម នឹងត្រូវធ្លាក់ចេញពីវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីចាញ់ពីរប្រកួត។ ចំណែកក្រុមកំពូលទាំងពីរដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវប្រកួតនៅលើ ការប្រកួតទី 3 និងការប្រកួតទី 4 នៃវគ្គ Play-off ដោយអនុវត្តតាមទម្រង់វគ្គជម្រុះពីរជើង។
• វគ្គ Play-off នឹងប្រកួតចំនួន ៣ ដង (Best of three) រយៈពេល ៩០នាទី ។ បើសិនជាលទ្ធផលនៅតែស្មើគ្នា នឹងថែមរយៈពេល ១៥ នាទី ២ដង។ បើសិនជាមិនទាន់ដឹងក្រុមឈ្នះ នឹងទាត់បាល់១១ ម៉ែត្រ ដើម្បីសម្រេចលទ្ធផល ។
• ការប្រកួត Grand-final ការប្រកួតទី១០ ( match 10) នៃវគ្គជម្រុះ នឹងមានការលេងចំនួន ៥ ហ្គេម (Best of 5) ។ បើសិនរយៈពេល ៩០ នាទីមិនទាន់ដឹងលទ្ធផល ។ នឹងធ្វើការថែម ១៥ នាទិ ២ដង ។ បើសិននៅតែមិនទាន់ដឹងក្រុមឈ្នះ នឹងត្រូវទាត់បាល់ ១១ ម៉ែត្រដើម្បីកាត់សេចក្ដី ។
• ក្រុមដែលឈ្នះមកពីវគ្គ Grand-Final នឹងត្រូវក្លាយជាម្ចាស់ជើងឯក អ៊ី-ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ ។
សម្រាប់វិញ្ញាសារលើទូរសព្ទដៃ គឺនឹងប្រើទូរសព្ទ ASUS ROG phone 9 pro សម្រាប់កីឡាករមកពីគ្រប់ក្លឹបទាំងអស់ និងបិទមុខងារ Smart Assist ។ ចំណែកឯ វិញ្ញាដៃហ្គេមវិញ គឺនឹងបិទមុខងារ Smart Assist ដូចវិញ្ញាសារលើទូរសព្ទដៃផងដែរ ។

សូមរងចាំ ការប្រកួតជម្រើសជើងឯក អ៊ី-ខេមបូឌានព្រីមៀរលីគ តាមរយៈការផ្សាយបន្តផ្ទាល់នៅលើបណ្ដាញសង្គមផ្លូវការរបស់ខេមបូឌានព្រីមៀរលីគ ៕
E-Cambodian Premier League Regulation 2025/26
The e-Cambodian Premier League 2025/26 will begin Week 1 on November 21, 2025.
The first teams to face each other are Visakha vs Royal Cambodian Armed Forces (RCAF), Nagaworld vs Preah Khan Reach Svay Rieng, and Angkor Tiger vs MOI Kompong Dewa FC. The matches will start from 5:00 PM until 6:30 PM. The e-Cambodian Premier League will run from November 2025 to February 2026, with a total of 11 weeks plus two-day Play-off round.

There are 9 football clubs participating in the e-Cambodian Premier League 2025/26. The clubs are Royal Cambodian Armed Forces (RCAF), ISI Dangkor Senchey, Angkor Tiger, Boeung Ket, Visakha, MOI Kompong Dewa, Preah Khan Reach Svay Rieng, Nagaworld, and Phnom Penh Crown.

The 2025/26 season is not very different from the previous season, as it will feature two competition categories: console gaming and mobile gaming. The league will follow a round-robin format, where each team must play against every other team, resulting in eight matches per team. A winning team will receive 3 points, a draw earns 1 point, and a losing team receives 0 points.

Play off
•The top 6 teams with the highest point at the end of the regular season will compete over the course of the Play-off stage, which will follow a double-elimination brackets format. Eligible teams will be eliminated from the Grand Finals after losing two matches. Following the Grand-Finals bracket.
•The top 2 teams with the highest point as the end of the regular season will compete on MATCH 3 and MATCH 4 of the Play-off Following the Play-off bracket.
•The Play-off round will be played as Best of 3 without aggregate score. If any match is tied after 90 minutes of the games, will continue to additional time, and if the match still ed will continue to Penalty to decide the winner.
•The Grand-Final (MATCH 10) of the Play-off Round will be played as Best of 5 without aggregate score. If any match is tried after 90 minutes of the games, will continue to additional time, and if the match still tried will continue to Penalty to decide the winner.
•The Winner of the Grand Final will be crowned as the “eCambodian Premier League 2025-2026.
For the mobile, all players from every club will use the ASUS ROG Phone 9 Pro, with Smart Assist disabled. For the console category, the Smart Assist function will also be disabled, the same as in the mobile category.

Please stay tuned for the e-Cambodian Premier League championship matches, which will be broadcast live on the official social media platforms of the Cambodian Premier League.
