វគ្គបណ្ដុះបណ្ដាល ការគ្រប់គ្រងកីឡាបាល់ទាត់ ត្រូវបានបញ្ចប់ដោយជោគជ័យ
វគ្គបណ្ដុះបណ្ដាល Football Management Certificate ដែលរៀបចំដោយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សហការជាមួយ LALIGA Business School និងទទួលបានការគាំទ្រពី Expert Education & Visa ត្រូវបានបញ្ចប់ដោយជោគជ័យក្នុងរយៈពេល ២ ថ្ងៃបន្ថែមទៀត នៅថ្ងៃទី ១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលថ្ងៃបញ្ចប់នេះធ្វើឡើងនៅសណ្ឋាគារ TRIBE Phnom Penh Post Office Square ។

វគ្គសិក្សានេះ មានអ្នកចូលរួមប្រហែល ៣៥នាក់ រួមមាន សិស្សនិស្សិត មន្ត្រីក្លិប អ្នកធ្វើការ និងយុវជនស្រលាញ់បាល់ទាត់ ដែលមានចំណង់ចំណូលចិត្តចង់រួមចំណែកអភិវឌ្ឍបាល់ទាត់កម្ពុជា។ ក្នុងរយៈពេល២ថ្ងៃ អ្នកចូលរួមទទួលបានចំណេះដឹងមានតម្លៃអំពី រចនាសម្ព័ន្ធបាល់ទាត់ ការដឹកនាំ ការគ្រប់គ្រងក្លិប ការអភិវឌ្ឍយុវជន និងអាជីពកីឡាករបាល់ទាត់អាជីព។

នៅថ្ងៃបញ្ចប់វគ្គសិក្សា Football Management Certificate ក៏មានការចែករំលែកបទពិសោធន៍ពីសំណាក់មន្រី្តរបស់ ខេមបូឌានព្រីមៀរលីគ និងជាពិសេសគឺមានវត្តមាន កញ្ញា យិន ម៉ារ៉ាឌី ដែលជាមន្រី្តជំនាញរបស់ ស.ប.ក (FFC, AFC, FIFA) បានចែករំលែកបទពិសោធន៍របស់ខ្លួនជាស្ត្រី ក្នុងនាមជាអ្នកធ្វើការកំរឹតខ្ពស់នៅក្នុងវិស័យបាល់ទាត់មួយរូបផងដែរ។

កម្មវិធីក៏មានសកម្មភាពក្រុម និងការប្រកួតបញ្ចេញយោបល់ ដើម្បីជួយឲ្យអ្នកចូលរួមអភិវឌ្ឍជំនាញធ្វើការជាក្រុម ការទំនាក់ទំនង និងការនិយាយជាសាធារណៈ ហើយក្រុមនីមួយៗក៏មានឱកាសបង្ហាញ អំពីគំនិតច្នៃប្រឌិតសម្រាប់អភិវឌ្ឍបាល់ទាត់កម្ពុជាផងដែរ។

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលបានបញ្ចប់ អ្នកចូលរួមជាច្រើនបានបង្ហាញថា វគ្គនេះជួយពង្រីកបណ្តាញសហការងារ បង្កើនទំនុកចិត្ត និងយល់ដឹងកាន់តែច្បាស់អំពីឱកាសនៅក្នុងវិស័យបាល់ទាត់។ ពួកគេក៏បានលើកឡើងថា ការបណ្ដុះបណ្ដាលបែបនេះមានតួនាទីសំខាន់ក្នុងការលើកទឹកចិត្តយុវជន និងជួយអភិវឌ្ឍកីឡាបាល់ទាត់នៅក្នុងប្រទេសផងដែរ។


Football Management Certificate Successfully Completed
The Football Management Certificate organized by the Cambodian Premier League in collaboration with LALIGA Business School and supported by Expert Education & Visa, was successfully completed over two more days on November 15–16, 2025, with the final session held at TRIBE Phnom Penh Post Office Square.

The course welcomed around 35 participants, including students, club officials, working professionals, and young football supporters who are passionate about contributing to the development of football in Cambodia. Throughout the two more days program, participants gained valuable knowledge on football structure, leadership, club management, youth development, and professional football careers.

On the closing day of the Football Management Certificate , there was also a special experience-sharing session led by Ms. Yin Marady, a specialist from FFC, AFC, and FIFA, who shared her journey and experience as a woman working in a high-level football leadership role.

The program also featured group activities and presentation challenges, helping participants strengthen teamwork, communication, and public speaking skills. Each group also presented creative ideas for football development in Cambodia.

After completing the training, many participants expressed that the course helped them expand their professional network, build confidence, and gain a clearer understanding of opportunities within Cambodia’s football industry. They also emphasized that such training programs play an important role in empowering youth and supporting the growth of football in the country.


