logo

ភ្នំពេញក្រោនរក្សាកំណត់ត្រាមិនចាញ់សោះ គិតត្រឹមជុំទី១ នៃលីគកំពូលកម្ពុជា ២០២៥/២៦

Admin
22 Nov 2025 04:33
105

ភ្នំពេញក្រោន បានរក្សាកំណត់ត្រាមិនចាញ់សោះ គិតត្រឹមសប្ដាហ៍ទី១១ជុំទីមួយ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។ ភ្នំពេញក្រោន បានបង្ហាញទម្រង់លេងដ៏រឹងមាំរបស់ពួកគេ ដែលធ្វើឱ្យសិង្ហក្រហមភ្នំពេញក្រោន ក្លាយជាក្រុមកំពូលមួយនៅលើតារាងចំណាត់ថ្នាក់របស់ CPL រដូវកាលនេះ ដោយភាគច្រើនទទួលបាន៣ពិន្ទុ ទាំងការប្រកួតក្នុងដីនិងក្រៅដី។

ចាប់ពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី១១ ភ្នំពេញក្រោនបានបង្ហាញការសហការគ្នាយ៉ាងល្អ និងវិន័យល្អនៅលើទីលាន។ ស្ទីលនៃការលេងការពារដ៏រឹងមាំ និងការវាយបកយ៉ាងរហ័សរបស់ភ្នំពេញក្រោន បានជួយឱ្យពួកគេឈ្នះការប្រកួតសំខាន់ៗ និងរក្សាការមិនចាញ់សូម្បីតែមួយនៅក្នុងការប្រកួតដ៏លំបាកទាំង៩ របស់ពួកគេ។ ជ័យជម្នះសំខាន់ៗរួមមាន គឺជាការទទួលជ័យជម្នះលើក្រុម អាយ អេស អាយ ដង្កោសែនជ័យ ក៏ដូចជាការបង្ហាញទម្រង់លេងដ៏រឹងមាំជាមួយក្រុមខ្លាំងដូចជាព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរផងដែរ។ 

បើយោងទៅតាម តារាងចំណាត់ថ្នាក់បច្ចុប្បន្ន នៃខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ព្រះខ័នរាជស្វាយរៀងឈរនៅលេខរៀងទី១ មាន២៤ ពិន្ទុ ។ ចំណែកអង្គរថាយហ្គឺរមានពិន្ទុសរុប២១ ចំណែកភ្នំពេញក្រោនមាន ២១ពិន្ទុ។ បឹងកេតមាន១៦ ពិន្ទុក្នុងដៃ ចំណែកឯណាហ្គាវើលដ៍ មាន១៥ពិន្ទុ។  កងយោធពលខេមរភូមិន្ទ១៣ ពិន្ទុ វិសាខាមាន១១ ពិន្ទុ ចំណែកឯក្លឹប អឹម អូ អាយ កំពង់ដេវ៉ា មាន ១០ ពិន្ទុ។ គិរីវង់សុខសែនជ័យមាន ៧ ពិន្ទុ ចំណែកឯក្លិប ឡាយហ្វខេត្តព្រះសីហនុមាន៤ពិន្ទុ និង អាយ អេស អាយ ដង្កោសែនជ័យមាន៤ពិន្ទុ ៕ 

 

Phnom Penh Crown Remains Unbeaten in Round One of the CPL 2025/26

Admin
22 Nov 2025 04:33
105

Phnom Penh Crown (PPC) has kept an unbeaten record up to Week 11 in Round One of the 2025/26 Cambodian Premier League. The team has shown strong form and consistency, making them one of the top contenders in the league this season after earning many important 3-point victories both at home and away.

From Week 1 to Week 11, PPC displayed great teamwork and discipline on the field. Their solid defensive tactic and quick counter-attacking style helped them secure key wins and stay undefeated even in difficult matches. Some notable results include their win against ISI Dangkor Senchey, along with strong performances against top clubs like Preah Khan Reach Svay Rieng and Angkor Tiger.

According to the current CPL standings, Preah Khan Reach Svay Rieng is in first place with 24 points. Angkor Tiger and Phnom Penh Crown follow closely with 21 points each. Boeung Ket has 16 points, Nagaworld has 15 points, RCAF has 13 points, Visakha has 11 points, and MOI Kampong Dewa has 10 points. Kirivong Sok Sen Chey has 7 points, Life Sihanoukville has 4 points, and ISI Dangkor Senchey also has 4 points.