សង្ខេបលទ្ធផល CPL 2025/26 សប្ដាហ៍ទី១២ – Visakha ស្មើ RCAF, Kirivong បន្ដឈ្នះ ISI និងតារាងពិន្ទុបច្ចុប្បន្ន
សប្ដាហ៍ទី១២ នៃការប្រកួត Cambodian Premier League ២០២៥/២៦ បាននាំមកជាមួយនូវការប្រកួតដ៏តានតឹង និងការការពារពីការប្រយុទ្ធពីក្រុមធំៗជាច្រើន។ ក្រុមក្នុងតំបន់កំពូលតារាងកំពុងប្រកួតប្រជែងយ៉ាងតឹងរឹង ខណៈក្រុមបាតតារាងក៏កំពុងប្រឹងស្វែងរកពិន្ទុដើម្បីផ្លាស់ប្តូរទីតាំងរបស់ខ្លួនក្នុងរដូវកាលនេះ។

សង្ខេបលទ្ធផលសប្ដាហ៍ទី១២ CPL ២០២៥/២៦

Visakha និង RCAF ចែកពិន្ទុគ្នាម្នាក់១ពិន្ទុ ក្នុងការប្រកួតធំនៅកីឡដ្ឋានវិសាខា
ការប្រកួតដែលគេរំពឹងបំផុតសប្ដាហ៍នេះគឺជាការសម្រុកគ្នារវាង វិសាខា និង កងយោធពលខេមរភូមិន្ទ។
កងយោធពលខេមរភូមិន្ទ បានបើកគ្រាប់នាំមុខមុនដោយកីឡាករ VALENTINE CHIEMERIE ប៉ុន្តែក្រុមវិសាខា មិនបាន បោះបង់ការខំប្រឹងនោះទេ រហូតរកគ្រាប់បាល់តាមស្មើរវិញដោយកីឡាករ DE SOUZA BRENO ។
ទោះជាមិនមានជ័យជម្នះ ប៉ុន្តែ RCAF ពិតជាធ្វើបានល្អក្នុងការទប់ស្កាត់ការប្រយុទ្ធខ្លាំងៗរបស់ម្ចាស់ផ្ទះ ប៉ន្តែ វិសាខា នៅតែស្រេកឃ្លានរក ជ័យជម្នះ បន្ទាប់ពីការស្មើជាប់ៗគ្នា។

Boeung Ket រកបានជ័យជម្នះ 3–0 លើ Life FC Sihanoukville
ក្រុម Boeung Ket ពិតជាធ្វើបានល្អនៅក្នុងផ្ទះខ្លួន ដោយរកជ័យជម្នះ 3ទល់0 លើ ក្រុមមកពីខេត្តព្រះសីហនុ Life FC ។ Boeung Ket កំពុងតែធ្វើបានល្អ រកបានពិន្ទុសឹងគ្រប់ប្រកួត ដើម្បីមានឱកាសក្នុងការប្រជែងកំពូលតារាងជាមួយក្រុមធំៗដ៏ទៃទៀត ។

Angkor Tiger 1–1 Kompong Dewa: ការប្រកួតស្មើ ប៉ុន្តែការប្រកួតពោរពេញដោយភាពតានតឹង
នៅលើទីលានខេត្តសៀមរាប អាគីហ៊ីរ៉ូកាតុ ក្រុម Angkor Tiger បានបង្ហាញការចង់ឈ្នះយ៉ាងខ្លាំង ប៉ុន្តែក្រុមការពារមានវិន័យខ្ពស់របស់ MOI Kompong Dewa បានទប់ស្កាត់ការប្រយុទ្ធដ៏គ្រោះថ្នាក់បានជាបន្តបន្ទាប់។
ទោះបីជាការប្រកួតបញ្ចប់ដោយលទ្ធផលស្មើ 1 ទល់ 1 ក្តី ក៏ Tiger ក៏បង្ហាញថាមានសមត្ថភាពគួរឱកត់សម្គាល់ ។ ចំណែកឯ Dewa ក៏បន្តបង្ហាញប្រសិទ្ធភាព និងការវ័យឆ្លាតក្នុងការប្រកួត ។

Kirivong Sok Sen Chey ត្រលប់មកវិញដោយជ័យជម្នះ 2–0 លើ ISI Dangkor Senchey
ក្រុម Kirivong Sok Sen Chey បានបង្ហាញភាពលេចធ្លោនៅក្នុងផ្ទះខ្លួន ដោយរកជ័យជម្នះ 2ទល់0 លើ ក្រុមដំរី ISI Dangkor Senchey ។
ការប្រយុទ្ធសម្រុកទីត្រូវបានទប់ដោយខ្សែការពារដ៏រឹងមាំ ដែលធ្វើឱ្យ Kirivong Sok Sen Chey ពិបាករកឱកាសបញ្ចប់ទី ISI Dangkor Senchey ។
ជ័យជម្នះនេះជួយឱ្យ Kirivong ឡើងពីតំបន់បាតតារាង និងបង្កើតសម្ពាធទៅលើក្រុមដែលនៅកំពូលតារាង។

ចំណែកឯ Preah Khan Reach Svay Rieng នៅតែខ្លាំង យកជ័យជម្នះលើ NagaWorld 2-1
ក្រុម Preah Khan Reach Svay Rieng នៅតែជាក្រុមខ្លាំងដោយបានយកឈ្នះទៅក្រុមម្ចាស់ផ្ទះ NagaWorld ២ទល់១ ក្នុងកីឡដ្ឋាន កំពង់ស្ពឺ ។ ក្រុម Preah Khan Reach Svay Rieng កំពុងតាមពីក្រោយដោយ Phnom Penh Crown ក្នុងតារាងចំណាត់ថ្នាក់។
ខាងក្រោមនេះតារាងពិន្ទុបច្ចុប្បន្នក្រោយសប្ដាហ៍ទី១២

សប្ដាហ៍ទី១២ នៃ Cambodian Premier League បានបង្ហាញពីអារម្មណ៍គួរឱ្យរំភើប និងការប្រកួតប្រជែងស្មើៗគ្នា។
ក្រុមមធ្យមក្នុងតារាងកំពុងឡើងទម្រង់លេង ខណៈក្រុមធំៗត្រូវប្រយ័ត្នប្រយែងឱ្យបានខ្លាំង ដើម្បីរក្សាចំណាត់ថ្នាក់ក្នុងតារាងពិន្ទុ៕

Summary of CPL 2025/26 results, week 12 – Visakha draws with RCAF, Kirivong continues to win ISI and current standings
In Week 12 of the 2025/26 Cambodian Premier League, the games were full of tension and strong defending. While the top teams fought to stay at the top, the bottom team pushed hard to move up the standings.

Summary of Week 12 CPL 2025/26 results
Visakha and the Royal Cambodian Armed Forces (RCAF) share 1 point each in the big match at Visakha Stadium. The most anticipated match of the week is the one between Visakha and the Royal Cambodian Armed Forces (RCAF). The RCAF took the lead through VALENTINE CHIEMERIE, but Visakha did not give up and equalized through DE SOUZA BRENO. It was a draw, but RCAF did a good job of holding off the home team's strong fight, while Visakha was still hungry for a win after consecutive draws.


Boeung Ket 3–0 Life FC Sihanoukville
Boeung Ket were doing well at home, cruising to a 3–0 victory against Life FC. Their consistent form is keeping them in the race with the league’s best.

Angkor Tiger 1–1 MOI Kompong Dewa
At Akihiro Kato Stadium, Angkor Tiger showed strong ambition, but Kompong Dewa’s well-organized defense held them off. Despite the aggressive play, the match ended in a tense, hard-fought 1–1 draw.

Kirivong Sok Sen Chey 2–0 ISI Dangkor Senchey
Kirivong delivered a strong performance at home, defeating ISI Dangkor 2–0. Their defense made it difficult for ISI to mount any serious attacks, and this win helps Kirivong move away from the bottom of the table.

Preah Khan Reach Svay Rieng 2–1 NagaWorld
Preah Khan Reach Svay Rieng continued to impress, edging out NagaWorld 2–1 at Kampong Speu Stadium. Their win keeps them at the top of the standings.

Summary of the Week
Week 12 proved just how tight the Cambodian Premier League has become. The mid-table clubs are improving steadily, putting pressure on both the top and bottom teams. With every point counting, the league race is shaping up to be very competitive.

