សេចក្ដីប្រកាសផ្លូវការ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធបានចេញសេចក្ដីសម្រេចចុងក្រោយ ដោយមិនបញ្ចូនក្រុមកីឡាបាល់ទាត់ជម្រើសជាតិបុរស-នារី និងកីឡា៧ប្រភេទកីឡាផ្សេងទៀត ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃឡើយ។
បើយោងទៅតាមសេចក្ដីប្រកាសផ្លូវការ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មាន៨ប្រភេទកីឡាដែលកម្ពុជាមិនបញ្ជូនទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ រួមមាន៖ កីឡាបាល់ទាត់បុរស-នារី, ការ៉ាតេ, បញ្ចសីលា, ចំបាប់, វូស៊ូ, សីដក់, យូដូ, និង ប៉េតង់ ។
ចំណែកឯ ១៣ប្រភេទកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តបញ្ជូនអត្តពលិទៅប្រកួតដដែលរួមមាន៖ កីឡាអត្តពលកម្ម, បាល់ទះ, ជិះសេះ, ជឺជិតស៊ូ, បាល់ទាត់លើតុ, ម៉ូតូទឹក, កាយសម្ព័ន្ធ, ,ហែលទឹក, ទ្រីយ៉ាត្លុង, កីឡាអេឡិចត្រូនិក, សីដក់, គុនដាវ, និង ឃីកបុកស៊ីង។
រីឯ ប្រតិភូកីឡាកម្ពុជាមានចំនួនសរុប១៥០នាក់ ក្នុង១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ ចំពោះមូលហេតុដែលដកប្រភេទកីឡា ក្នុងគោលបំណងគិតគូពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បង និងកាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត៕ 

The official letter from the National Olympic Committee of Cambodia
The National Olympic Committee of Cambodia, the Ministry of Education, Youth and Sport, and other relevant stakeholders made the final decision to withdraw the men’s and women’s football teams and 6 other sports from the 33rd SEA Games in Thailand.
According to the official letter from the National Olympic Committee of Cambodia, there are eight sports that Cambodia will not participate in at the 33rd SEA Games: men’s and women’s football, karate, pencak silat, petanque, wrestling, wushu, and sepaktakraw.
The National Olympic Committee will still participate in 13 other sports, including swimming, athletics, esports, fencing, gymnastics, jiu-jitsu, kickboxing, taekwondo, equestrian, jet skiing, triathlon, teqball, and volleyball.
The remaining officials and athletes from the 13 sports total about 150 people. The reason for not sending the other eight sports is due to significant security concerns, especially difficulties in ensuring the safety and protection of our athletes and officials in areas affected by flooding.


