តោះមកដឹងអំពីលក្ខណៈពិសេសនៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣
ក្រុមការងារលីគកំពូលកម្ពុជា Cambodian Premier League បានបញ្ចប់ការឌីហ្សាញ និងចេញជាគំរូ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ រួចរាល់ហើយ និងចាប់ផ្ដើមធ្វើការផលិត។

តោះមកដឹងអំពីអំពីលក្ខណៈពិសេសនៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣៖
ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ត្រូវបានឌីហ្សាញដោយស្នាដៃកូនខ្មែរ ១០០% ដែលមានកម្ពស់ 570mm, ទទឹង 282mm និងមានទម្ងន់ប្រហែល 10 គីឡូក្រាម ដែលធ្វើអំពីដែកតាន់ ។
.jpg)
-ផ្នែកខាងមុខៈ រូបរាងត្រូវបានបំផុសដោយគំនិតអណ្ដាតភ្លើង ដើម្បីរំឮកយើងអំពីការប្រកួតកីឡាស៊ីហ្គេមលើកទី១នៅកម្ពុជា។
- ផ្នែកខាងក្រោយៈ យើងព្យាយាមធ្វើឱ្យវាមើលទៅកាន់តែសាមញ្ញ និងស្អាត។
.jpg)
-ពាននេះគឺតំណាងឲ្យ កម្លាំងថាមពល ឆន្ទៈ និងការជំរុញទឹកចិត្ត
-ពណ៌ស្វាយនៃផ្នែកខាងក្រោមនៃពាននេះគឺតំណាងឲ្យពណ៌នៃការប្រកួត Cambodian League Cup។
-ផ្នែកផ្សេងទៀតគឺស្រោបដោយពណ៌ប្រាក់ដែលតំណាងឲ្យ ជ័យជំនះ ភាពស្មោះត្រង់ សំណាងល្អ ភាពរុងរឿង និងទ្រព្យសម្បត្តិ
.jpg)
-ដងចន្លុះ ជាគំនិតបង្ហាញអំពីសម្ភារៈសម្រាប់ដាក់ចន្លុះដើម្បីអុជបំភ្លឺ ដែលជាទីពេញនិយមប្រើប្រាស់របស់មនុស្សសម័យបុរាណ ដែលមានក្នុងសង្គមជារួម និងបញ្ជាក់ពីគោលបំណងនៃការប្រើប្រាស់ក្នុងគោលដៅតែមួយដោយផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនកម្ពុជាជាមួយនឹងពាន
-ភ្លើង បង្ហាញពីអំណាច ថាមពលដ៏មោះមុត និងការជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង
-មនុស្ស ការអបអរ ភាពក្លាហាន ការប្រកួតប្រជែង និងស្មារតីកីឡា។
.jpg)
SILVER ពណ៌ប្រាក់៖
– Success ជោគជ័យ
– Loyalty ភាពស្មោះត្រង់
– Good fortune សំណាងល្អ
– Prosperity ភាពរុងរឿង
– Wealth ទ្រព្យសម្បត្តិ។
CIRCLE រង្វង់មូល៖
– Wholeness, unity ការរួបរួម
– Completion ភាពពេញលេញ
– Positive emotion ភាពវិជ្ជមាន
– Protection ការការពារ
– Free movement with power and energy – ការធ្វើចលនាដោយសេរីជាមួយនឹងកំលាំង និងថាមពល។
.jpg)
FIRE ភ្លើង៖
– Energy កំលាំងថាមពល
– Passion and inspiration (ឆន្ទៈ និងការជំរុញទឹកចិត្ត)។
MAP ផែនទី៖
– Cambodia ប្រទេសកម្ពុជា
– Relationship ទំនាក់ទំនង។
សូមរង់ចាំមើលទាំងអស់គ្នាថា រូបរាងពានពិតប្រាកដស្អាតដល់កម្រិតណា ហើយក្រុមមួយណានឹងទទួលពានមួយនេះ៕


