ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦៖ ភ្នំពេញក្រោន ឈ្នះ អង្គរថាយហ្គឺរ ៣-០ ខណៈ ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ សប្ដាហ៍ទី១០
ការប្រកួតបង្គ្រប់សប្ដាហ៍ទី១០ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានបញ្ចប់ដោយលទ្ធផលគួរឱ្យចាប់អារម្មណ៍ ខណៈក្រុមកំពូលតារាងនៅតែបន្តប្រជែងគ្នាយ៉ាងតឹងតែង សម្រាប់បន្ដដំណើរឈានទៅរកជើងឯក។

ភ្នំពេញក្រោន កំពុងបន្ដបង្ហាញភាពខ្លាំង យកឈ្នះ អង្គរថាយហ្គឺរ
ក្នុងការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍បំផុតប្រចាំសប្ដាហ៍នេះ ភ្នំពេញក្រោន បានបង្ហាញទម្រង់លេងយ៉ាងល្អ ស៊ីសង្វាក់គ្នា ដោយយកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល 3ទល់0 ក្នុងកីឡដ្ឋានភ្នំពេញក្រោនទើបកែលំអថ្មី ។ ជ័យជម្នះនេះបានជួយឱ្យក្រុមមកពីរាជធានីភ្នំពេញ បបន្ថែម 3 ពិន្ទុយ៉ាងសំខាន់ និងបន្តដាក់សម្ពាធទៅលើក្រុមកំពូលតារាង។

ព្រះខ័នជស្វាយរៀង បានត្រឹមស្មើ ជាមួយ កំពង់ដេវ៉ា
ម្ចាស់កំពូលតារាង ព្រះខ័នរាជស្វាយរៀង មិនអាចយក 3 ពិន្ទុបានឡើយ បន្ទាប់ពីបានត្រឹមស្មើ 2 ទល់ 2 ជាមួយ អឹមអូអាយ កំពង់ដេវ៉ា ក្នុងការប្រកួតនេះដែលមានការប្រកួតប្រជែងខ្លាំង ដោយក្រុមភ្ញៀវ បើកការនាំមុខ 2ទល់0 មុន ទោះជាយ៉ាងណា ក៏ក្រុម ព្រះខ័នរាជស្វាយរៀង នៅតែអាចរកគ្រាប់បាល់តាមស្មើ និងរក្សាតំណែងលេខ 1 លើតារាងពិន្ទុដដែល ។

ក្រោយបញ្ចប់សប្ដាហ៍ទី10 ស្ថានភាពកំពូលតារាងមានការប្រែប្រួលបន្តិច៖ លេខ 1 ព្រះខ័នរាជស្វាយរៀង FC មាន 28 ពិន្ទុ ក្រោយលេងបាន 11 ប្រកួត លេខ 2 ភ្នំពេញក្រោន មាន 24 ពិន្ទុ ក្រោយលេងបាន 10 ប្រកួត និង លេខ 3 អង្គរថាយហ្គឺរ មាន 22 ពិន្ទុ ក្រោយលេងបាន 11 ប្រកួត។ ការប្រកួតប្រជែងនៅកំពូលតារាងកាន់តែស្វិតស្វាញ ខណៈភ្នំពេញក្រោននៅតែមានឱកាសល្អ ក្នុងការឡើងដណ្ដើមតំណែងកំពូលតារាង ប្រសិនបើទទួលបានលទ្ធផលល្អនៅការប្រកួតបន្ទាប់ៗ។

ការប្រកួតសប្ដាហ៍ទី10 នៃជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ2025/26 បានបញ្ជាក់ឱ្យឃើញថា ការប្រកួតប្រជែងជើងឯកនៅរដូវកាលនេះ កាន់តែតឹងតែង និងពិបាកនឹងព្យាករណ៍។ សូមអ្នកគាំទ្រទាំងអស់គ្នារង់ចាំមើលថា ក្រុមណាអាចរក្សាទម្រង់លេងល្អ និងបន្តដំណើរទៅរកពានជើងឯកបានរហូតដល់ចុងរដូវកាលនេះ ?
Cambodian Premier League 2025/Phnom Penh Crown wins Angkor Tiger 3 to Preah Khan Reach Svay Rieng, equal on Monday morning
The reschedule of week 10 of the Cambodian Premier League 2025/26 had an interesting result, with all the teams eager to win to stand at the top. Phnom Penh Crown continues to show their strength with a victory over Angkor Tiger.

PPC has a strong performance to win AKT
In the most exciting match of the week, Phnom Penh Crown delivered an impressive and well-coordinated performance, defeating Angkor Tiger 3–0 at the newly renovated Phnom Penh Crown Stadium. This victory earned the capital-based side a crucial three points and allowed them to continue applying pressure on the league leaders.

In the intensive match of the week, Phnom Penh Crown showed strong performance and won by victory over Angkor Tiger (AKT) with the
Preah Khan Reach Svay Rieng draws MOI Kampong Dewa 2-2
League top-standing, Preah Khan Reach Svay Rieng were unable to secure all three points after being held to a 2–2 draw against MOI Kampong Dewa in a fiercely contested match. The visitors took an early 2–0 lead, but Preah Khan Reach Svay Rieng fought back to score two goals and maintain their position at the top of the league table.

After the conclusion of Matchweek 10, there have been slight changes at the top of the standings: Preah Khan Reach Svay Rieng FC sit in first place with 28 points after 11 matches, Phnom Penh Crown are second with 24 points after 10 matches, and Angkor Tiger are third with 22 points after 11 matches. The battle at the top of the table is becoming increasingly fierce, while Phnom Penh Crown still has a strong chance to challenge for the top spot if they achieve positive results in their upcoming matches.

Week 10 of the Cambodian Premier League 2025/26 season has clearly shown that the 2025/26 season is becoming increasingly intense and difficult to predict. Fans are invited to wait and see which team can maintain good performances and continue their journey toward the championship until the end of the season.

