ថវិកា ១២លានរៀល ពីការបរិច្ចាគរបស់សប្បុរសជន ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពមនុស្សធម៌ នៃយុទ្ធនាការ CPL Cares

Admin
17 Dec 2025 04:22
318

ថវិកាដែលខេមបូឌានព្រីមៀរលីគ ទទួលបានតាមរយៈយុទ្ធនាការ CPL Cares ក្នុងអំឡុងពេលអនុវត្តសកម្មភាពមនុស្សធម៌ (Humanitarian Outreach) មានចំនួនសរុបប្រមាណ ១២,០០០,០០០ រៀល ។ ក្នុងចំណោមនេះ ក្លឹបព្រះខ័នរាជស្វាយរៀងបានចូលរួមបរិច្ចាគប្រមាណ ៤ លានរៀល, ក្លឹបភ្នំពេញក្រោនប្រមាណ ៤ លានរៀល ខណៈដែលអ្នកគាំទ្របានចូលរួមបរិច្ចាគផ្ទាល់មកកាន់ CPL Cares ប្រមាណ ៤ លានរៀល បន្ថែមទៀត។

ថវិកាដែលខេមបូឌានព្រីមៀរលីគ ទទួលបានតាមរយៈសកម្មភាពមនុស្សធម៌ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ទិញសម្ភារៈចាំបាច់ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក រួមមាន មុង ភួយ កន្ទេល តង់ សារ៉ុង កន្សែង ក្រម៉ា នំសម្រាប់កុមារ ធុងទឹក និងសម្ភារៈផ្សេងៗជាច្រើនទៀត។ សម្ភារៈទាំងអស់នេះត្រូវបាននាំយកទៅដល់ទីតាំងចំនួនពីរ គឺទីតាំងទីមួយនៅ Coffee Corner ដែលដឹកនាំដោយ Peypey Dy  និងទីតាំងទីពីរនៅ បុរីប៉េងហួត បឹងស្នោ  ដែលដឹកនាំដោយអ្នកស្រី ផន សុផារី ដោយទីតាំងទាំងពីរនេះ បានផ្តល់ជំនួយជូនដល់ជនភៀសសឹកដោយផ្ទាល់។

អ្នកគាំទ្រខេមបូឌានព្រីមៀរលីគ មិនត្រឹមតែបានចូលរួមបរិច្ចាគជាថវិកាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានចូលរួមបរិច្ចាគនូវសម្ភារៈប្រើប្រាស់ជាច្រើន រួមមាន អង្ករ​ មី សម្លៀកបំពាក់ សម្ភារៈសិក្សា ភេសជ្ជៈ និងសម្ភារៈសម្រាប់កុមារ ផងដែរ។ លើសពីនេះ ក្រុមហ៊ុន វឌ្ឍនៈ (VATTANAC) ក៏បានចូលរួមគាំទ្រយុទ្ធនាការ CPL Cares តាមរយៈសកម្មភាពមនុស្សធម៌ (Humanitarian Outreach) ដោយបានបរិច្ចាគ ទឹកបរិសុទ្ធ វី-អាក់ទីវ (V-Active) ចំនួន ១០០ កេស, ភេសជ្ជៈ វី-កូឡា (V-Cola) ចំនួន ១០០ កេស និងអង្ករ ៥០ បាវ ផងដែរ។

សូមជម្រាបថា សម្ភារៈទាំងនេះ បងប្អូនអាចនាំយកមកបរិច្ចាគនៅស្តង់បរិច្ចាគបានជារៀងរាល់ការប្រកួតរបស់ CPL ពោលគឺជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ឬមានការជូនដំណឹងនៅលើគេហទំព័រក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ។ ចំណែកគ្រប់ការប្រកួតរបស់ខេមបូឌានព្រីមៀរលីគ ក៏នឹងមានការបង្កើនចំនួនអ្នកការពារសុវត្ថិភាពបន្ថែម ដើម្បីរក្សា និងគ្រប់គ្រងសណ្ដាប់ធ្នាប់ ក៏ដូចជាសុវត្ថិភាព សម្រាប់អ្នកគាំទ្រទាំងអស់ដែលទៅទស្សនាការប្រកួតរបស់យើងនៅគ្រប់កីឡដ្ឋាន។

 

ក្នុងនាមជាក្រុមហ៊ុនលីគមួយ ខេមបូឌានព្រីមៀរលីគនឹង ប្តេជ្ញារួមចំណែកក្នុងការជួយការងារសង្គម ការងារសប្បុរសធម៌ និងអំពាវនាវឱ្យអ្នកស្រលាញ់បាល់ទាត់ទាំងអស់ ចូលរួមក្នុងកម្មវិធីមនុស្សធម៌នេះផងដែរ។ រាល់ការបរិច្ចាគរបស់អ្នកទាំងអស់គ្នា គឺជាចំណុចសំខាន់ដែលបង្ហាញអំពីការសាមគ្គីគ្នា កសាងសង្គមមួយដ៌រឹងមាំ សម្រាប់ប្រជាជនយើង និងប្រទេសកម្ពុជាទាំងមូល ស្របតាមពាក្យស្លោករបស់យុទ្ធនាការ CPL Cares  ទាំងអស់គ្នាដើម្បីគ្រួសារយើង, ប្រជាជនកម្ពុជា និងសហគមន៍ដ៌រឹងមាំ៕

12 Million Riel from Donations Used for Humanitarian Activities under the CPL Cares campaign

Admin
17 Dec 2025 04:22
318

The Cambodian Premier League received a total budget of approximately 12,000,000 riel through the CPL Cares campaign during the implementation of its Humanitarian Outreach activities. Of this amount, Preah Khan Reach Svay Rieng FC contributed around 4 million riel, Phnom Penh Crown FC contributed approximately 4 million riel, while football fans directly donated an additional 4 million riel to CPL Cares.

The funds received by the Cambodian Premier League through these humanitarian activities were used to purchase essential supplies to support displaced people. These items included mosquito nets, blankets, sleeping mats, tents, sarongs, towels, krama scarves, snacks for children, water containers, balls, and many other necessary materials. All of these supplies were delivered to two locations: the first at Coffee Corner lead by Mr. Sem Londy (Peypey Dy), and the second at Borey Peng Huoth, Boeung Snor lead by Mrs. Phorn Sophary, where assistance was provided directly to displaced families.

Cambodian Premier League fans did not contribute only financially; they also donated various essential items, including rice, noodle, clothing, school supplies, beverages, and children’s items. In addition, VATTANAC Company also supported the CPL Cares campaign through the Humanitarian Outreach activity by donating 100 cases of V-Active drinking water, 100 cases of V-Cola beverages, and 50 bags of rice.

Please be aware that you can bring these items to donate at the Donation Booth on every match day of CPL specifically every Saturday and Sunday or as specified on the Cambodian Premier League’s website. All Cambodian Premier League matches, we will increase the number of security personnel to maintain order and ensure the safety of all supporters attending our games at every stadium.

As Cambodia’s top professional football league, the Cambodian Premier League remains committed to driving positive social impact and encourages all football supporters to participate in this humanitarian effort. Every contribution helps strengthen and uplift Cambodian families and communities for our family and Cambodia, in alignment with the CPL Cares message: “Together for Our family, Cambodians and a Strong Community.”