ភ្នំពេញក្រោន បរាជ័យជាលើកដំបូង ក្នុងជំនួបកំពូល THE TITAN CLASS សប្តាហ៍ទី១៧

Admin
19 Jan 2026 03:14
406

ការប្រកួតកំពូលតារាងខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ សប្តាហ៍ទី១៧ កាលពីយប់មិញ បានបញ្ចប់ដោយជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ ព្រះខ័នរាជស្វាយរៀង លើ ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ បន្ទាប់ពីការប្រកួតដ៏តានតឹង និងក្ដៅគគុកពេញទីលាន ក្រោមក្រសែភ្នែកទស្សនិជនប្រមាណជាង ៥០០០នាក់ ។

ភ្នំពេញក្រោន ជាក្រុមម្ចាស់ផ្ទះ បានចាប់ផ្តើមបានយ៉ាងល្អ ដោយរកបានគ្រាប់បាល់នាំមុខមុនពីបាល់ពិន័យ (Penalty) នៅនាទីទី២០ ធ្វើឱ្យបរិយាកាសនៅកីឡដ្ឋានកាន់តែពុះកញ្ជ្រោល បន្ទាប់មិនបាន១នាទីស្រួលបួលផង ភ្នំពេញក្រោន បានបន្ថែមគ្រាប់ទី២ នៅនាទីទី ២១ ដែលធ្វើឱ្យការប្រកួតកាន់តែជក់ចិត្ត ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង ទោះជាបាត់បង់២គ្រាប់ក៏ដោយ ពួកគេមិនទាន់បោះបង់ទេ ដោយបានវាយបកយ៉ាងរហ័ស និងរកបានគ្រាប់បាល់១គ្រាប់វិញនៅនាទីទី៤០ មុននឹងបន្ថែមគ្រាប់ទី២តាមស្មើ នៅចុងវគ្គទី១ (45+4) ក្នុងលទ្ធផលចប់វគ្គទី ២ទល់២ មុនចូលបន្ទប់សម្រាក។

ចូលវគ្គទី២ ការប្រកួតកាន់តែខ្លាំង ជក់ចិត្ត បន្ថែមទៀត ព្រះខ័នរាជស្វាយរៀង បង្ហាញពីភាពច្បាស់លាស់ក្នុងការប្រយុទ្ធ និងបន្ថែមគ្រាប់ទី៣ នៅនាទីទី៥៩ ធ្វើឱ្យស្ថានការណ៍លំបាកសម្រាប់ភ្នំពេញក្រោន ទោះយ៉ាងណា ម្ចាស់ផ្ទះនៅតែព្យាយាមដល់នាទីចុងក្រោយ។

ជ័យជម្នះនេះបានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ដោយមាន ៣៩ ពិន្ទុ ក្នុង ១៦ ប្រកួត ខណៈដែល ភ្នំពេញក្រោន នៅតែឈរលេខ២ មាន ៣៤ ពិន្ទុ ក្នុង ១៥ ប្រកួត ធ្វើឱ្យគម្លាតពិន្ទុរវាងក្រុមទាំងពីរ មានគន្លាតពីគ្នា ៥ពិន្ទុ ។

យើងអាចនិយយបានថា ការប្រកួតនេះត្រូវបានអ្នកគាំទ្រចាត់ទុកថាជា “ជំនួបកំពូល” មួយក្នុងរដូវកាលនេះ ដោយបង្ហាញពីសមត្ថភាព និងការប្រកួតប្រជែងខ្លាំងក្នុងការប្រជែងពាន ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ៕

Phnom Penh Crown suffered their first defeat of the season in the Week 17 titan clash

Admin
19 Jan 2026 03:14
406

The Week 17 titan clash of the 2025/26 Cambodian Premier League took place on January 28, 2026, at Phnom Penh Crown Stadium. In front of 5,000 fans, Preah Khan Reach Svay Rieng stunned the crowd with a thrilling 3-2 victory over Phnom Penh Crown in an intense battle.

Phnom Penh Crown, playing at home, got off to a strong start by taking the lead from a penalty in the 20th minute, sending the stadium into a frenzy. Less than a minute later, Crown doubled their advantage in the 21st minute, making the match even more exciting. However, despite falling two goals behind, Preah Khan Reach Svay Rieng refused to give up. They struck back quickly, pulling one goal back in the 40th minute before adding a second equalizer at the end of the first half (45+4) to make it 2-2 heading into the break.

The second half saw the intensity rise even further. Preah Khan Reach Svay Rieng showed their determination and quality, scoring the decisive third goal in the 59th minute to put Phnom Penh Crown in a difficult position. Despite the setback, the hosts continued to fight until the final whistle.

This victory allowed Preah Khan Reach Svay Rieng to maintain their position at the top of the table with 39 points from 16 matches, while Phnom Penh Crown remain in second place with 34 points from 15 matches, opening up a five-point gap between the two teams.

This match has been hailed by fans as one of the "summit clashes" of the season, showcasing the skill and fierce competition in the race for the 2025/26 Cambodian Premier League.