ការប្រកួតប្រជែងដណ្ដើម TOP 6 កាន់តែតានតឹង ខណៈជុំទី២ នៅសល់តែ ៣ សប្ដាហ៍
ការប្រកួតប្រជែងដណ្ដើម ដំណែង TOP 6 ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ នេះ កំពុងឈានដល់វគ្គសំខាន់បំផុត ខណៈដែលការប្រកួតជុំទី២ នៅសល់តែ ៣សប្ដាហ៍ប៉ុណ្ណោះ មុនពេលកំណត់ក្រុមណាខ្លះនឹងមានសិទ្ធិបន្តទៅ ដំណាក់កាលទី២ នៃការប្រកួត។

តាមស្ថានភាពតារាងពិន្ទុបច្ចុប្បន្ន ក្រុមនៅកំពូលតារាងនៅតែរក្សាខ្លួនបានល្អ ប៉ុន្តែការប្រកួតប្រជែងនៅចន្លោះ ក្រុមលេខ ៣ ដល់លេខ ៧ កំពុងប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង ដោយមានចន្លោះពិន្ទុមិនឆ្ងាយពីគ្នា។ នេះមានន័យថា លទ្ធផលតែ មួយប្រកួត អាចបង្កើតការប្រែប្រួលយ៉ាងខ្លាំងលើចំណាត់ថ្នាក់។

តាមរយៈលទ្ធផលប្រកួតក្នុងសប្ដាហ៍ចុងក្រោយនេះ បានធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ខណៈក្រុមមួយចំនួនក្នុងក្រុម TOP 6 អាចរកបានពិន្ទុបាន ខណៈក្រុមមួយចំនួនផ្សេងទៀត ត្រូវបាត់បង់ពិន្ទុយ៉ាងគួរឲ្យសោកស្តាយ។ ក្នុងកាលៈទេសៈនេះ បានបន្ថែមសម្ពាធយ៉ាងខ្លាំងលើក្រុមទាំងអស់ដែលកំពុងប្រជែងដណ្ដើមកៅអីទៅវគ្គបន្ទាប់។

ក្នុង ៣សប្ដាហ៍ចុងក្រោយ នេះ គ្រប់ប្រកួតនឹងមានន័យសម្រេចវាសនាក្នុងក្រុម ព្រោះពិន្ទុ និងគ្រាប់បាល់សរុប អាចក្លាយជាចំណុចសម្រេចចុងក្រោយក្នុងការកំណត់ TOP 6 ។

ជាមួយនឹងការប្រកួតដ៏តានតឹងនេះ អ្នកគាំទ្របាល់ទាត់កម្ពុជា កំពុងរង់ចាំមើលថា តើក្រុមណាខ្លះ នឹងអាចរក្សាស្ថេរភាព និងគ្រប់គ្រងសម្ពាធបានល្អ ដើម្បីឈានទៅដំណាក់កាលទី២ និងបន្តការប្រកួតប្រជែងសម្រាប់គោលដៅប្រជែងពាននៅរដូវកាលនេះ ៕
Racing for the TOP 6 is Becoming more intense as only three weeks remain in Round 2
The battle for a TOP 6 spot in the 2025/26 Cambodian Premier League is reaching its most crucial stage, with only three weeks remaining in Round 2 before determining which teams will advance to Phase 2 of the competition.

Based on the current standings, the teams at the top of the table continue to hold their positions well. However, the competition between teams ranked 3rd to 7th is extremely tight, with only small point differences separating them. This means that the result of just one match could cause a major shift in the standings.

The results from the most recent matchweek have further intensified the situation, as some teams in the TOP 6 managed to pick up points while others unfortunately dropped valuable points. This scenario has added significant pressure on all teams competing for a place in the next stage.
In the final three weeks, every match will be decisive, as points and goal difference could ultimately determine the TOP 6.

Amid this intense battle, Cambodian football fans are eagerly waiting to see which teams can maintain consistency and manage the pressure effectively to advance to Phase 2 and continue competing for the championship this season.

