អុី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ដំណាក់កាល វគ្គក្រុមកំពូលតារាងទាំង៦ ចាប់ផ្តើមចុងសប្តាហ៍នេះ

Admin
03 Feb 2026 06:54
235

ពិធីចាប់ឆ្នោតផ្លូវការសម្រាប់វគ្គជម្រើសជើងឯក នៃអ៊ី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានប្រារព្ធឡើងនៅការិយាល័យក្រុមហ៊ុន ខេមបូឌា ព្រីមៀរលីគ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានកំណត់ជាផ្លូវការក្រុមដែលត្រូវជួបគ្នានៅវគ្គជម្រុះ (Play-off) ដើម្បីបន្តប្រកួតដណ្ដើមជើងឯក។

វគ្គជម្រុះ (Play-off) នៃអ៊ី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ មានសរុបចំនួន ៦ ក្រុម ដែលមានពិន្ទុខ្ពស់បំផុតពីវគ្គសន្សំពិន្ទុ (League Stage)។ ក្នុងនោះ ក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ត្រូវបានចាប់ឆ្នោតកំណត់ទីតាំង B1 និង B2 ហើយទទួលបានសិទ្ធិឡើងទៅប្រកួតនៅ Upper Bracket ដោយស្វ័យប្រវត្តិ។ ចំណែកឯក្រុមចំណាត់ថ្នាក់លេខ ៣ ដល់លេខ ៦ ត្រូវបានចាប់ឆ្នោតកំណត់ទីតាំង A1, A2, A3 និង A4 ដើម្បីចាប់ផ្តើមការប្រកួតវគ្គជម្រុះ (Play-off) តាមរយៈគូប្រកួត A1 vs A2 និង A3 vs A4។

ក្រុមដែលទទួលបានជ័យជម្នះនៅវគ្គ Play-off នឹងឡើងទៅជួបក្រុមនៅ Upper Bracket ខណៈក្រុមដែលចាញ់ នឹងបន្តប្រកួតនៅ Lower Bracket។ ក្រុមណាដែលចាញ់នៅ Upper Bracket នឹងធ្លាក់ទៅ Lower Bracket ខណៈក្រុមណាដែលចាញ់នៅ Lower Bracket នឹងត្រូវបញ្ចប់ដំណើរការប្រកួតជាផ្លូវការ។ រូបមន្តប្រកួតនេះត្រូវបានអនុវត្តដូចគ្នាទាំងលើវិញ្ញាសាតេឡេបញ្ជា និងទូរសព្ទដៃ។ សម្រាប់វគ្គដណ្ដើមជើងឯក ក្រុមឈ្នះពី Upper Bracket Final នឹងត្រូវជួបប្រកួតជាមួយក្រុមឈ្នះពី Lower Bracket Final ដើម្បីកំណត់ម្ចាស់ជើងឯក អ៊ី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ជាផ្លូវការ៕

 

eCambodian Premier League 2025/26 Top 6 Group Stage Kicks Off This Weekend

Admin
03 Feb 2026 06:54
235

The official draw ceremony for the Championship Stage of the eCambodian Premier League 2025/26 was held at the Cambodia Premier League office on the morning of Tuesday, February 3, 2026. The draw officially determined the matchups for the Play-off stage, where teams will compete for a spot in the championship round.

The Play-off stage of the eCambodian Premier League 2025/26 features six teams with the highest points from the League Stage. The teams finishing in 1st and 2nd place were drawn into positions B1 and B2 and automatically advanced to the Upper Bracket. Meanwhile, the teams ranked 3rd to 6th were drawn into positions A1, A2, A3, and A4 to begin the play-off stage, competing in the following matchups: A1 vs A2 and A3 vs A4.

The winners of the Play-off matches will advance to face teams in the Upper Bracket, while the losing teams will continue their journey in the Lower Bracket. Teams that lose in the Upper Bracket will drop to the Lower Bracket, while teams that lose in the Lower Bracket will be eliminated from the competition. This format applies to both competition categories: Console and Mobile. In the Championship Stage, the winner of the Upper Bracket Final will face the winner of the Lower Bracket Final to determine the champion of the eCambodian Premier League 2025/26.