តំបន់ TOP6 កាន់តែតានតឹង ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី២០

Admin
09 Feb 2026 03:05
259

ការប្រកួតសប្ដាហ៍ទី២០ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ការប្រជែងដណ្ដើមតំណែង TOP6 កាន់តែមានភាពតានតឹង និងពោរពេញដោយភាពមិនប្រាកដប្រជា ខណៈពិន្ទុខុសគ្នារវាងក្រុមនៅតំបន់កណ្ដាលតារាងមានត្រឹមតែប៉ុន្មានពិន្ទុប៉ុណ្ណោះ។

 

ក្រុមនៅលំដាប់កំពូលតារាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅតែបង្ហាញភាពមានស្ថេរភាព ទាំងលទ្ធផល និងសមត្ថភាពលេង ដែលធ្វើឲ្យពួកគេរក្សាគម្លាតពិន្ទុពីក្រុមខាងក្រោមបានយ៉ាងល្អ។ ទោះជាយ៉ាងណា ការប្រកួតនៅវគ្គបន្តបន្ទាប់មុខទៀតនៅតែមានសារៈសំខាន់ខ្លាំង ព្រោះកំហុសតិចតួចអាចប៉ះពាល់ដល់ចំណាត់ថ្នាក់ភ្លាមៗ។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺការប្រជែងនៅតំបន់លេខ 3 ដល់លេខ 7 រួមមាន៖ បឹងកេត, អង្គរថាយហ្គឺរ, វិសាខា, ណាហ្គាវើលដ៏ និង អឹមអូអាយ កំពង់ដេវ៉ា ដែលមានពិន្ទុប្រហាក់ប្រហែលគ្នា គម្លាគត្រឹម៥ពិន្ទុ ប៉ុណ្ណោះ។ ក្រុមទាំងនេះមានទម្រង់លេងឡើងចុះ មិនសូវជាមានស្ថេរភាព បើហ៊ានតែភ្លាត់ប្រកួតណាមួយ អាចធ្លាក់ទៅក្រៅតំបន់ TOP6 បានភ្លាមៗ។

បញ្ជាក់ឱ្យដឹងផងដែរថា នៅសប្ដាហ៍ទី២១ ខាងមុខនេះ ការប្រកួតរវាងក្រុមក្នុង TOP6 នឹងក្លាយជាការប្រកួតដ៏សំខាន់បំផុត។ មួយជ័យជម្នះអាចជួយបង្កើនទំនុកចិត្ត និងពិន្ទុ ខណៈមួយបរាជ័យអាចធ្វើឲ្យស្ថានភាពតានតឹងឡើងភ្លាមៗ ដោយ ការប្រកួតនៅសល់តែ២សប្ដាហ៍ទៀតប៉ុណ្ណោះ ក្នុងការប្រជែងដណ្ដើម TOP6 នឹងកាន់តែខ្លាំង និងមិនអាចទស្សន៍ទាយបាន។ ក្រុមណាដែលអាចរក្សាស្ថេរភាព ការគ្រប់គ្រងកម្លាំងកីឡាករល្អ និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ឱកាសលេងបានល្អ នឹងមានឱកាសរក្សាខ្លួននៅតំបន់ TOP6 នឹងឈានទៅប្រកួតនៅដំណាក់កាលទី២ បន្ដទៀត ៕

Top 6 race heats up after the conclusion of Week 20

Admin
09 Feb 2026 03:05
259

The race for the top six in the 2025/26 Cambodian Premier League becomes even more intense and competitive after the conclusion of Week 20, due to the small point differences in the top 6.

The top teams, Preah Khan Reach Svay Rieng and Phnom Penh Crown, continue to show stability in both results and performance, allowing them to maintain a comfortable point gap over the teams below. However, the upcoming matches in the next stage remain crucial, as even small mistakes could immediately affect their standings. 

Teams ranked from third to seventh: Boeung Ket, Angkor Tiger, Visakha, Nagaworld, and MOI Kompong Dewa are separated by a narrow five-point gap. With inconsistent performances among these teams, any defeat could significantly affect their position and potentially push them out of the Top 6.

In the upcoming Week 21, matches between teams in the TOP 6 will become the most crucial fixtures. A single victory can boost confidence and points, while a defeat can immediately increase the pressure, especially with only two weeks remaining in the race for the TOP 6. 

The competition is expected to become even more intense and unpredictable. Teams that can maintain consistency, manage their squad effectively, and make the most of their opportunities will have a strong chance of staying in the TOP 6 and advancing to the second stage of the competition.