ការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ សប្តាហ៍ទី ២២ នេះកាន់តែកក្រើក

Admin
18 Feb 2026 04:28
94

ការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ កាន់តែកក្រើកក្នុងសប្តាហ៍ទី២២ នេះ ។ បច្ចុប្បន្ននេះ យើងបានរកឃើញក្លិបចំនួនបីហើយនឹងត្រូវប្រកួតនៅជុំដណ្ដើមពាន។ ប៉ុន្តែ មានក្រុមចំនួន៤ ដែលកំពុងតែមានពិន្ទុប្រកៀកប្រកិតគ្នា ដែលនាំឱ្យមានការប្រកួតដ៏តានតឹង ពីចំណាត់ថ្នាក់ទី ៤ ដល់ទី ៧ ។ 

បើតាមតារាងពិន្ទុសប្ដាហ៍ទី២១ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, និង អង្គរថាយហ្គឺរ, មានភាគរយសឹងតែមួយរយភាគរយ នឹងបានទៅលេងនៅតំបន់៦ក្រុមខាងលើ (Top6)។ ព្រះខ័នរាជស្វាយរៀង នៅតែរក្សាដំណែងកំពូលតារាង ដោយមាន ៤៨ ពិន្ទុ។ ភ្នំពេញក្រោន រក្សាតំណែងទីពីរមាន ៤៣ ពិន្ទុ ខណៈ អង្គរថាយហ្គឺរ មាន ៣៣ ពិន្ទុ បន្ទាប់ពីឈ្នះភ្នំពេញក្រោន ៤–៣ ក្នុងសប្តាហ៍ទី ២១។

តាមពីក្រោយអង្គរថាយហ្គឺរគឺ ណាហ្គាវើលដ៍ និង បឹងកេត ដែលក្រុមទាំងពីរ ៣២ ពិន្ទុដូចគ្នា។ ក្នុងការប្រកួតជុំទីពីនេះ បឹងកេត បានអស់កាលវិភាគប្រកួតហើយ ប៉ុន្តែណាហ្គាវើលដ៍ មានប្រកួតមួយប្រកួតដែលនៅសល់។ ប្រសិនជាបើ ណាហ្គាវើលដ៍ ឈ្នះ ប្រកួតបន្ទាប់របស់ពួកគេ នោះបឹងកេតមិនអាចរក្សាចំណាត់ថ្នាក់បច្ចុប្បន្នបានឡើយ។ 

ចំណែកឯ វិសាខា ស្ថិតនៅទៅតាំងទីតាំងទីប្រាំមួយ មានចំនួន២៩ពិន្ទុ។ ដូច្នេះ វិសាខា ត្រូវតែឈ្នះការប្រកួតជាមួយភ្នំពេញក្រោនជាដាច់ខាត បើសិនជាបរាជ័យ វិសាខា ប្រហែលនឹងអស់ឱកាសបន្តទៅជុំដណ្ដើមជើងឯក ។ 

យើងក៏មិនអាចរំលង អឹម អូ អាយ កំពង់ដេវ៉ា បានដែរ ព្រោះបច្ចុប្បន្ន ក្រុមនេះមាន២៧ ពិន្ទុ និងសល់មួយប្រកួត។ ទោះបីជាពួកគេនៅចំណាត់ថ្នាក់ទីប្រាំពីរ និងមាន២ពិន្ទុតិចជាងវិសាខាក៏ដោយ ក៏ក្លិបនេះអាចបន្តទៅលេងវគ្គដណ្ដើមជើងឯកបានដែរ បើសិនជាពួកគេឈ្នះការប្រកួតបន្ទាប់ ហើយវិសាខា ចាញ់ប្រកួតបន្ទាប់ និងការគណនាផលសងគ្រាប់បាល់ និង ប្រវត្តិជួបគ្នា។ នៅក្នុងបាល់ទាត់ មានរឿងប្លែកៗកើតឡើងជាច្រើន (momentum) អាចផ្លាស់ប្ដូរលទ្ធផលបានយ៉ាងលឿន។ 

ដូច្នេះ ការប្រកួតនេះគឺរំភើបណាស់ ព្រោះចន្លោះពិន្ទុរវាងក្រុមនីមួយៗ គឺប្រកៀកប្រកិតគ្នា។ តាមរយៈការគណនាផលសងគ្រាប់បាល់ (Goal Difference) , ប្រវត្តិជួបគ្នា (Head to head) និងលទ្ធផលប្រកួតផ្ទាល់ អាចកំណត់ថា ក្រុមណាអាចចូលរួមក្នុងវគ្គ៦ក្រុមខាងលើ (Top 6) និងធ្លាក់ទៅលេងក្រុម៥ក្រុមខាងក្រោម (Bottom 5)៕ 

 



 

 

 

Cambodian Premier League 2025/26 is on fire within week 22

Admin
18 Feb 2026 04:28
94

Cambodian Premier League 2025/26 is on fire within week 22. There are 3 teams secured to compete in the champion round. Despite, there are four teams, and it is no longer a simple competition. It has now become a serious battle from fourth to seventh place. With only five points separating these clubs, every match has become extremely important.
 
According to the latest standings, Preah Khan Reach Svay Rieng (PKR), Phnom Penh Crown (PPC), and Angkor Tiger (AKT) have secured their places in the Top Six. PKR continues to lead the standings with 48 points. PPC remains second with 43 points, while AKT moved to 33 points after a thrilling 4–3 victory over PPC in Week 21.
 
Just one point behind are NagaWorld (NGW) and Boeung Ket (BKF), both sitting on 32 points. However, the situation in Round 2 gives NGW a slight advantage. BKF have completed their matches for this round, while  still have one NGW game remaining. A victory in that match would immediately lift NGW above BKF in the standings.

Meanwhile, Visakha (VSK) remain firmly in contention with 29 points. A win could quickly push them into the Top Six, but a defeat could see them drop out of the championship zone.
 
We cannot ignore MOI Kompong Dewa (MKD), which has 27 points. Even though they are in seventh place and only two points behind VSK and six points behind third place. In football, momentum can change very fast. One strong performance could completely change the standings.
 
This race is so exciting because the gap between the teams is very small. Goal difference, consistency, and head-to-head results may decide who finishes in the championship round. Every game now feels like a final.