ខេមបូឌានព្រីមៀរលីគ រកឃើញ Top6 និង Bot5 ជាផ្លូវការ ខណៈការប្រជែងពានកាន់តែតានតឹង
ការប្រកួតជុំទី២ នៃពានរង្វាន់ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ បានបញ្ចប់ជាផ្លូវការ ដោយកំណត់បានក្រុមចំនួន ៦ ដែលមានចំណាត់ថ្នាក់ល្អបំផុត ឡើងទៅប្រកួតវគ្គបន្ទាប់ ដើម្បីដណ្តើមពាន ខណៈ ៥ក្រុមនៅខាងក្រោម នឹងបន្តប្រកួតក្នុងវគ្គ Bottom Round នៅជុំទី៣ខាងមុខនេះ។

ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង បន្ទាប់ពីបង្ហាញទម្រង់លេងដ៏មានស្ថេរភាព ដោយរកបាន ៥១ ពិន្ទុពីការប្រកួត ២០ លើក ខណៈ ភ្នំពេញក្រោន ឈរលេខ២ មាន ៤៦ ពិន្ទុ។ ការប្រកួតនៅតំបន់កណ្ដាលតារាងក៏មានការប្រកួតប្រជែងខ្លាំងដែរ ដោយ អង្គរថាយហ្គឺរ, ណាហ្គាវើលដ៏ និង បឹងកេត កំពុងស្ថិតក្នុងចំណោមក្រុមដែលទទួលបានកៅអី Top6 ខណៈ អឹមអូអាយ កំពង់ដេវ៉ា ក្លាយជាក្រុមចុងក្រោយដែលកក់កៅអី ឡើងទៅប្រកួតវគ្គបន្ទាប់ ដើម្បីដណ្តើមពាន ។

សម្រាប់ក្រុមដែលនៅក្រៅតំបន់ Top6 មិននឹកស្មានដល់ វិសាខា ដែលធ្លាប់ជាក្រុមខ្លាំង ស្ថិតនៅលេខ៧ បង្ហាញថាលីគរដូវកាលនេះមានការប្រកួតប្រជែងខ្លាំងជាងមុន។ កងយោធពលខេមរភូមិន្ទ និង គិរីវង់សុខសែនជ័យ មានបញ្ហាផ្នែកការពារ ដោយរបូតគ្រាប់បាល់ច្រើន ខណៈ ឡាយហ្វ ខេត្តព្រះសីហនុ និង អាយអេសអាយ ដង្កោសែនជ័យ ត្រូវការកែលម្អស្ថេរភាពក្រុមបន្ថែមទៀត ប្រសិនបើចង់បញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ល្អ នៅរដូវកាលនេះ។

ជុំទី៣នេះ នឹងក្លាយជាវគ្គសំខាន់បំផុតសម្រាប់ការប្រជែងពាន ដោយក្រុមខាងលើទាំង៦ មានកម្លាំងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង និងអាចបង្កើតការប្រែប្រួលតារាងចំណាត់ថ្នាក់បានគ្រប់ពេល។

តើបងប្អូនគិតថា ក្រុមណា មានភាគរយខ្ពស់បំផុត ក្នុងការឈ្នះពានរដូវកាលនេះ?
Top 6 and Bottom 5 Revealed as Competition Becomes More Intense
The second round of the Cambodian Premier League 2025/26 season has officially concluded, confirming the top 6 teams to advance to the next stage in the title race, while the bottom five will compete in the bottom round in the upcoming third round.

Preah Khan Reach Svay Rieng FC continue to lead the table after delivering consistent performances, collecting 51 points from 20 matches. Meanwhile, Phnom Penh Crown FC sits in second place with 46 points. The mid-table battle is also highly competitive, with Angkor Tiger FC, Nagaworld, and Boeung Ket securing places in the Top 6. Meanwhile, MOI Kompong Dewa became the final team to book a spot in the Top 6 and advance to the next stage to compete for the title.

For teams outside the Top 6 zone, it is surprising to see Visakha FC, traditionally one of the stronger sides, sitting in seventh place. This reflects how much more competitive the Cambodian Premier League has become this season. Meanwhile, Royal Cambodian Armed Forces FC and Kirivong Sok Sen Chey FC have struggled defensively, conceding a high number of goals. At the same time, Life FC and ISI Dangkor Senchey FC need to improve their overall team consistency if they aim to finish the season in a stronger position.

The third round will be the most crucial stage in the title race, as all six top teams possess strong competitive quality and can change the standings at any moment.

In your opinion, which team has the highest chance of winning the championship this season?

