ស្ថានភាព TOP 6 និងកាលវិភាគប្រកួតសំខាន់ៗ សម្រាប់ការប្រកួតដំណាក់កាលបន្ត នៅចុងសប្ដាហ៍នេះ
ក្រោយបញ្ចប់ការប្រកួត 20 សប្ដាហ៍ ក្រុមក្នុងតំបន់ TOP 6 ត្រូវបានកំណត់ជាផ្លូវការ ហើយការប្រកួតប្រជែងពិន្ទុកំពុងកើតមានយ៉ាងតានតឹង នៅចុងសប្ដាហ៍នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ។

• ព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ១ មាន ៥១ ពិន្ទុ និងមានស្ថិតិប្រយុទ្ធល្អបំផុតក្នុងលីគ។
• ភ្នំពេញក្រោន លេខ២ មាន ៤៦ ពិន្ទុ នៅតែជាក្រុមប្រជែងជើងឯកដ៏សំខាន់ បើពួកគេអាចរកជ័យជម្នះជាប់ៗគ្នាបាន។
• អង្គរថាយហ្គឺរ ឡើងដល់លេខ៣ ជាមួយទម្រង់លេងល្អប្រសើរ និងខ្សែប្រយុទ្ធមានប្រសិទ្ធភាពក្នុងការបញ្ចប់ទី។
• ណាហ្គាវើលដ៍ និង បឹងកេត កំពុងប្រជែងគ្នាខ្លាំងសម្រាប់ចំណាត់ថ្នាក់ពាក់កណ្ដាលតារាង។
• អឹមអូអាយ កំពង់ដេវ៉ា ទោះនៅលេខ៦ ក៏អាចបង្កការភ្ញាក់ផ្អើលបានគ្រប់ពេល ជាមួយឆន្ទៈចង់ឈ្នះរបស់កីឡាករពួកគេ។

ការប្រកួតជុំបន្ទាប់tតំបន់ TOP6 នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០នាទីល្ងាចដូចៗគ្នា ដោយមានជំនួបសំខាន់ៗដូចខាងក្រោម៖
• អង្គរថាយហ្គឺរ បើកទ្វារកីឡដ្ឋាន អាគីហ៊ីរ៉ូកាតុ ទទួល ភ្នំពេញក្រោន សារជាថ្មីម្ដងទៀត ជាការប្រកួតដែលអាចប៉ះពាល់ដល់តំបន់ TOP 3 ប្រសិនបើភ្នំពេញក្រោនឈ្នះ ពិន្ទុអាចប្រកៀកលេខ១កាន់តែជិត។
• បឹងកេត ទទួល ណាហ្គាវើលដ៍ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) ជំនួបនេះសំខាន់សម្រាប់ការរំកិលឡើងលេខ៤ ប្រសិន ក្រុមណាឈ្នះ អាចទទួលបានឱកាសល្អសម្រាប់ប្រកួតបន្ទាប់ ។
• ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ត្រូវតតាំងជាមួយក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា នៅពហុកីដ្ឋានជាតិ មរតកតេជោ ការប្រកួតនេះក្រុមកំពូលតារាងមានសម្ពាធតិចជាង ប៉ុន្តែបើពួកភ្លាត់បាត់បង់ពិន្ទុ នោះនឹងអាចបើកឱកាសឲ្យក្រុមលេខ២ ភ្នំពេញក្រោន តាមទាន់ភ្លាមៗ។
ជំនួបទាំង៣នេះត្រូវបានគេរំពឹងថា នឹងល្អមើល សម្រុកទៅមក យ៉ាងជក់ចិត្ត កុំភ្លេចទៅរួមទស្សនាទាំងអស់គ្នា នៅតាមកីឡដ្ឋាននីមួយៗ

សរុបមក ជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ រដូវកាលនេះ កំពុងតែបន្តបង្ហាញពីកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ និងគុណភាពកីឡាករលេងកាន់តែល្អប្រសើរ ព្រោះពិន្ទុរវាងក្រុមមធ្យម និងកំពូលមិនដាច់ឆ្ងាយគ្នាខ្លាំង ក្នុងជំនួបជុំបន្ទាប់នេះនឹងក្លាយជាចំណុចសំខាន់ ដែលអាចកំណត់ថា ក្រុមណាអាចបន្តសន្ទុះទៅរកភាពជោគជ័យជាម្ចាស់ជើងឯកបាន៕
The current top 6 and important fixtures for the next round
After the completion of week 22, the teams in the Top 6 have been officially confirmed, and the competition for points is becoming increasingly intense as the weekend fixtures of the Cambodian Premier League 2025/26 approach.

• Preah Khan Reach Svay Rieng remains at the top of the table with 51 points and has the strong attacking record in the league.
• Phnom Penh Crown are in second place with 46 points and remain strong title contenders if they can secure consecutive victories.
• Angkor Tiger have climbed to third place with impressive form and highly efficient forwards in front of goal.
• Nagaworld and Boeung Ket are fiercely competing for a mid-table position.
• MOI Kompong Dewa, although currently in sixth place, can cause an upset at any time with their strong determination to win.

The next round of the Top 6 will take place on Saturday, the 28th, 2026, at 6:00 PM simultaneously, featuring the following key matches:
• Angkor Tiger will once again open the gates of Akihiro Kato Stadium to host Phnom Penh Crown in a match that could impact the Top 3 standings. If Phnom Penh Crown win, they could close the gap at the top and move even closer to first place.
• Boeung Ket will host Nagaworld at the National Stadium (Olympic Stadium). This match is important in the race for fourth place. Whichever team wins will gain a strong advantage heading into the next match.
• The strong team Preah Khan Reach Svay Rieng will face the in-form team MOI Kompong Dewa at the Morodok Techo National Stadium. In this match, the league leaders have slightly less pressure, but if they drop points, it could immediately give second-placed Phnom Penh Crown the opportunity to catch up.
These three matches are expected to be exciting and highly competitive, with end-to-end action that will keep fans on the edge of their seats. Don’t forget to come and watch them at each stadium.

The Cambodian Premier League 2025/26 continues to demonstrate a higher level of competition and improved player quality. The points gap between the mid-table teams and the top teams is not very large. The upcoming round will be a crucial turning point that could determine which team can maintain their momentum and move closer to becoming champions.
