ស៊ីភីអិល ចុះ MOU ជាមួយ Goal Post ដើម្បីជំរុញការផ្សព្វផ្សាយពីលីគកម្ពុជា នៅអាស៊ីខាងកើត

Admin
25 Feb 2026 09:33
117

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយ Goal Post ក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយអំពីលីគកម្ពុជា, ក្លឹប និងកីឡាកររបស់លីគ ជាពិសេសកីឡាករបរទេស និងកីឡាករកម្ពុជា ទៅកាន់ទីផ្សារនៅតំបន់អាស៊ីខាងកើត។ ការសហការនេះនឹងផ្តោតលើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ការនិទានរឿង (Storytelling) និងការចែកចាយមាតិកាផ្សេងៗតាមបណ្ដាញសង្គម ដើម្បីបង្កើនភាពទាក់ទាញ និងការចូលរួមពីអ្នកគាំទ្រ។

អនុស្សរណៈយោគយល់នេះមានសុពលភាពសម្រាប់រដូវកាល ២០២៥/២៦ ហើយគ្រោងនឹងបន្តរហូតដល់ចប់រដូវកាល ២០២៦/២៧។ គួរឱ្យដឹងថា Goal Post គឺជាបណ្ដាញសង្គមដែលផ្តោតលើការផ្សព្វផ្សាយព័ត៌មាន និងមាតិកាកីឡា ដែល Goal Post មានប្រជាប្រិយភាពនៅតំបន់អាស៊ីខាងកើត ដោយមានអ្នកតាមដានលើបណ្ដាញអីនស្ត្រាក្រាម (Instagram) ចំនួនប្រមាណ 50,200 នាក់។ 

ការសហការនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ការផ្សព្វផ្សាយ និងពង្រីកការទទួលស្គាល់ខេមបូឌានព្រីមៀរលីគ ទៅកាន់អ្នកគាំទ្រនៅតំបន់អាស៊ីខាងកើត និងទីផ្សារអន្តរជាតិផ្សេងៗបន្ថែមទៀតនាពេលអនាគត៕ 

 

CPL Signs MOU with Goal Post to Boost Promotion in East Asia

Admin
25 Feb 2026 09:33
117

Cambodian Premier League (CPL) has signed a Memorandum of Understanding (MOU) with Goal Post with the aim of expanding the promotion of the Cambodian league, its clubs, and its players—particularly foreign and Cambodian players—into East Asian markets. 

This collaboration will focus on media exposure, storytelling, and the distribution of various content across social media platforms to enhance engagement and strengthen connections with fans. 

The MOU will be valid for the 2025/26 season and is planned to continue until the end of the 2026/27 season. Goal Post is a social media platform that focuses on sports news and content. It has gained popularity in East Asia, with approximately 50,200 followers on Instagram. 

This partnership is considered an important step in strengthening promotion efforts and expanding the recognition of the Cambodian Premier League among fans in East Asia and other international markets in the future.