ខេមបូឌានព្រីមៀរលីគសប្តាហ៍ទី២៣៖ អាយអេសអអាយ ឡើងមកលេខ១០ ខណៈការប្រជែង Top 4 កាន់តែតានតឹង
ការប្រកួតសប្តាហ៍ទី២៣ នៃជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានបញ្ចប់ដោយលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើន ខណៈក្រុមកំពូលតារាងបន្តបង្ហាញភាពខ្លាំង និងក្រុមតំបន់កណ្ដាលតារាងកំពុងប្រជែងគ្នាខ្លាំងជាពិសេសសម្រាប់តំណែង Top 4។

សរុបលទ្ធផលសប្តាហ៍ទី២៣
ការប្រកួតដ៏តានតឹងនៅទីលាន អាគីហ៊ីរ៉ូ កាតុ រវាង ម្ចាស់ផ្ទះអង្គរថាហ្គឺរ និង ភ្នំពេញក្រោន បញ្ចប់ដោយលទ្ធផលស្មើគ្នា 0ទល់0 ។ ភ្នំពេញក្រោនព្យាយាមវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែមិនអាចបំបែកខ្សែការពាររឹងមាំរបស់ម្ចាស់ផ្ទះបាន។ នាគខៀវ បឹងកេតទទួលបានជ័យជម្នះដើម្បីមានឱកាសក្នុងការប្រជែង Top 4 ដោយយកបាន ៣ពិន្ទុពេញពី ណាហ្គាវើលដ៏ ចំណែកឯក្រុមព្រះខ័នរាជស្វាយរៀងនៅបន្តបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះ ២-០ លើ អឹមអូអាយ កំពង់ដេវ៉ា និងបន្តឈរលេខ១ក្នុងតារាង ដាច់ក្រុមលេខ២ ភ្នំពេញក្រោន ៧ពិន្ទុ ។

បើក្រឡែកទៅមើលលទ្ធផលការប្រកួតក្នុងតំបន់ ៥ក្រុមខាងក្រោម វិញ ការប្រកួតដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងសប្តាហ៍នេះ គឺគីរីវង្សយកឈ្នះ ៣-២ លើកងយោធពលខេមរភូមិន្ទ និង អាយអេសអាយ ដង្កោសែនជ័យ បានបង្ហាញការវាយសម្រុកក្នុងការប្រកួតក្រៅដីខ្លាំង ដោយរកបាន ៤គ្រាប់ ទល់ ឡយាហ្វខេត្តព្រះសីហនុ និងយកជ័យជម្នះសំខាន់ ឡើងមកឈរ ១០វិញ ក្នុងតារាងចំណាត់ថា្នក់។

ស្ថានភាពតារាងពិន្ទុក្រោយបញ្ចប់សប្តាហ៍ទី២៣
1. ព្រះខ័នរាជស្វាយរៀង មាន ៥៤ ពិន្ទុ
2. ភ្នំពេញក្រោន មាន ៤៧ ពិន្ទុ
3. អង្គរថាយហ្គឺរ មាន ៣៧ ពិន្ទុ
4. ណាហ្គាវើលដ៏ មាន ៣៥ ពិន្ទុ
5. បឹងកេត ៣៥ ពិន្ទុ
6. អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ ពិន្ទុ
តំបន់ ៥ក្រុម ខាងក្រោម៖
7. វិសាខា មាន ២៩ ពិន្ទុ
8. គិរីវង់សុខសែនជ័យ មាន ១៧ ពិន្ទុ
9. កងយោធពលខេមរភូមិន្ទ មាន ១៧ ពិន្ទុ
10. អាយអេសអាយ ដង្កោសែនជ័យ មាន ១២ ពិន្ទុ
11. ឡាយហ្វ ខេត្តព្រះសីហនុ មាន ១០ ពិន្ទុ
សរុបព្រឹត្តិការណ៍សប្តាហ៍នេះ
• ស្វាយរៀងបន្តគ្រប់គ្រងកំពូលតារាងដោយមានគម្លាត ៧ ពិន្ទុពីក្រុមលេខ២។
• ការប្រជែង Top 4 កាន់តែតានតឹង ខណៈ ណាហ្គាវើលដ៏ និង បឹងកេត មានពិន្ទុស្មើគ្នា។
• តំបន់ខាងក្រោមក៏កំពុងប្រកួតប្រជែងយ៉ាងខ្លាំង ដើម្បីគេចផុតពីតំណែងបាតតារាង។
សប្តាហ៍ទី២៣ បង្ហាញថា ការប្រកួតនៅខេមបូឌានព្រីមៀរលីគ នៅតែមានភាពរំភើប និងពោរពេញដោយការប្រជែងគ្នាខ្លាំងទាំងក្រុមកំពូលតារាង និងតំបន់៥ក្រុមខាងក្រោម។
CPL Week 23: ISI Climb to 10th as the Top 4 Battle Intensifies
Week 23 of the Cambodian Premier League 2025/26 season concluded with several exciting results. The top teams continued to demonstrate their dominance, while the mid-table sides intensified their competition—particularly in the race for a coveted Top 4 spot.

Summary of Week 23 Results
The intense match at Akihiro Kato Stadium between hosts Angkor Tiger and Phnom Penh Crown ended in a 0–0 draw. Phnom Penh Crown launched strong attacking efforts but were unable to break through the home side’s solid defense.

Meanwhile, the Blue Dragons, Boeung Ket, secured an important victory to keep their Top 4 hopes alive, earning all three points against Nagaworld. Preah Khan Reach Svay Rieng once again demonstrated their dominance with a 2–0 win over MOI Kompong Dwea, maintaining their position at the top of the table with a seven-point lead over second-placed Phnom Penh Crown. The intense match on the filed at Akihiro Kato Stadium vs Phnom Penh Crown was conclded 0-0 ។ Phnom Penh Crown was Looking at the results among the bottom five teams, the highest-scoring match of the week saw Kirivong secure a 3–2 victory over the Royal Cambodian Armed Forces. ISI Dangkor Senchey also delivered an impressive attacking performance away from home, scoring four goals against and claiming a crucial win to climb back to 10th place in the standings.

Standings after Week 23:
Preah Khan Reach Svay Rieng – 54 points
Phnom Penh Crown – 47 points
Angkor Tiger – 37 points
Nagaworld – 35 points
Boeung Ket – 35 points
Ministry of Interior Kampong Deva – 30 points
Bottom Five Teams:
7. Visakha – 29 points
8. Kirivong Sok Senchey – 17 points
9. Royal Cambodian Armed Forces – 17 points
10. ISI Dangkor Senchey – 12 points
11. Life FC Preah Sihanouk – 10 points
Weekly Summary:
• Svay Rieng continues to dominate the top of the table, holding a seven-point lead over second-placed Phnom Penh Crown.
• The race for the Top 4 intensifies as Nagaworld and Boeung Ket are level on points.
• The bottom teams are also fiercely competing to avoid the relegation zone.
Week 23 demonstrated that the Cambodian Premier League remains exciting and highly competitive, with intense battles both at the top of the table and among the bottom five teams.
