ជើងឯកលីគ ប៉ះ ម្ចាស់ពានរង្វាន់ខាប់៖ តើក្រុមណានឹងឈ្នះជើងទី១ ក្នុងពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី?
ជំនួបដ៏គួរឱ្យរំភើបរវាងក្លិបបាល់ទាត់កំពូលពីរក្នុងប្រទេសកម្ពុជា គឺភ្នំពេញក្រោនម្ចាស់ពានរង្វាន់ហ៊ុនសែនខាប់ និង ព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកម្ពុជា នឹងត្រូវប្រកួតគ្នានៅជើងទី១ នៃវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី (ACGL) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
ការប្រកួតនេះមិនត្រឹមតែជាការប៉ះគ្នារវាង “ជើងឯកលីគ” និង “ម្ចាស់ពានខាប់” ប៉ុណ្ណោះទេប៉ុន្តែជាការធានាថាកម្ពុជានឹងមានក្រុមមួយឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។
សម្រាប់ភ្នំពេញក្រោន ក្លិបបានបន្ថែមកម្លាំងថ្មី ដោយនាំយកខ្សែប្រយុទ្ធស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Breno Caetano រួមជាមួយកីឡាករសំខាន់ៗដូចជា Valeriy Hryshyn, Pape Serigne និង Diego Gutierrez ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ប្រយុទ្ធ។ ក្រុមមានគោលដៅច្បាស់លាស់ក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ បន្ទាប់ពីត្រឡប់មកចូលរួមការប្រកួតទ្វីបអាស៊ីជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១២។
ខណៈដែលព្រះខ័នរាជស្វាយរៀង ក៏បានពង្រឹងកម្លាំងមិនធម្មតា ដោយនាំយកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Tiago Alves មកបន្ថែមលើកម្លាំងប្រយុទ្ធដែលមានស្រាប់ ដូចជា Patrick Robson, Kwame Peprah និង ញាណ សុស៊ីដាន ព្រមទាំងកីឡាករដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ជាច្រើននាក់ផ្សេងទៀត។ ក្នុងនាមជាម្ចាស់ជើងឯកលីគរដូវកាល ២០២៤/២៥ និងជាក្រុមឈ្នះពូល D ពួកគេកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ និងមានភាពជឿជាក់ខ្ពស់។
ក្រុមទាំងពីរសុទ្ធតែមានការរៀបចំយ៉ាងល្អ ទាំងផ្នែកយុទ្ធសាស្ត្រ សមាសភាពកីឡាករ និងបទពិសោធន៍លើឆាកអន្តរជាតិ។ ដូច្នេះ សំណួរដែលអ្នកគាំទ្រចង់ដឹងគឺ៖ តើក្រុមណានឹងអាចយកឈ្នះមុនក្នុងជើងទី១នេះ?
សូមរំលឹកថា ការប្រកួតជើងទី២ នៃវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែមីនា ខណៈក្រុមឈ្នះទាំង៤ នឹងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅខែមេសា ហើយវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦។
ជំនួបនេះមិនត្រឹមជាការប្រកួតដើម្បីលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញកម្លាំង និងមុខមាត់បាល់ទាត់កម្ពុជាលើឆាកទ្វីបអាស៊ីផងដែរ៕
រូបភាពពី AFC
League Champions vs. Cup Winners: Who Will Win the First Leg In ACGL?
An exciting showdown between two of Cambodia’s top football clubs—Phnom Penh Crown FC, the Hun Sen Cup winners, and Preah Khan Reach Svay Rieng FC, the reigning Cambodian League champions—will take place in the first leg of the ACGL Quarter-finals on March 5, 2026, at 7:00 PM at the National Olympic Stadium in Phnom Penh.
This clash is not only a battle between the “League Champions” and the “Cup Winners,” but it also guarantees that a Cambodian club will advance to the Semi-finals.
Phnom Penh Crown, the club has strengthened its squad by signing Brazilian left winger Breno Caetano, along with key players such as Valeriy Hryshyn, Pape Serigne, and Diego Gutierrez to boost their attacking options. The team has a clear ambition to make an impact on the continental stage after returning to Asian competition for the first time since 2012.
Meanwhile, Preah Khan Reach Svay Rieng have also reinforced their squad by bringing in Spanish forward Tiago Alves to add firepower to an already strong attacking lineup that includes Patrick Robson, Kwame Peprah, and Nhean Sosidan, along with several other experienced and talented players. As the 2024/25 Cambodian League champions and Group D winners, they are currently in excellent form and full of confidence.
Both teams are well-prepared for this international encounter, with strong tactical setups, quality squad depth, and valuable continental experience. The big question for fans remains: which club will win in the first leg?
The second legs of the Quarter-finals will be played on March 11 and 12. The four winners will advance to the Semi-finals in April, followed by the Final on May 9, 2026.
This encounter is not just about securing a result—it is also an opportunity to showcase the strength and progress of Cambodian football on the Asian stage.
Photo: AFC
