ការប្រកួត TOP6 កាន់តែក្តៅ ខណៈលទ្ធផលធំៗធ្វើឱ្យតារាងពិន្ទុរឹតតែតានតឹង
ការប្រកួតជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី24 បានផ្តល់ភាពរំភើបដល់អ្នកគាំទ្របាល់ទាត់ ខណៈក្រុមកំពូលៗក្នុង TOP6 បន្តប្រជែងគ្នាយ៉ាងខ្លាំងសម្រាប់ទីតាំងកំពូលតារាង។ លទ្ធផលក្នុងសប្ដាហ៍នេះមិនត្រឹមតែធ្វើឱ្យការប្រកួតកាន់តែក្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគម្លាតពិន្ទុរវាងក្រុមកំពូលៗមានការប្រែប្រួលផងដែរ។

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មិនអាចយកបានជ័យជម្នះនៅលើដី ណាហ្គាវើលដ៏ បានទេ បន្ទាប់ពីការប្រកួតបញ្ចប់ដោយលទ្ធផលស្មើ 1ទល់1។ ទោះបីជាខកខានឱកាសយក 3 ពិន្ទុពេញក៏ដោយ នៅតែក្រុមព្រះខ័នរាជស្វាយរៀង បន្តគ្រប់គ្រងកំពូលតារាងដដែលដោយមាន 55 ពិន្ទុ និងគម្លាត 8ពិន្ទុពីក្រុមលេខ២។ ចំណែកឯការប្រកួតរវាង បឹងកេត និង អង្គរថាយហ្គឺរ ក៏បញ្ចប់ដោយលទ្ធផលស្មើ 1ទល់1 ដូចគ្នា។ 1ពិន្ទុ នេះធ្វើឱ្យ អង្គរថាយហ្គឺរ បន្តរក្សាលេខ3 នៅក្នុងតារាង ខណៈដែល បឹងកេត ត្រូវបន្តប្រជែងជាមួយ ណាហ្គាវើលដ៏ ក្នុងការប្រកួតប្រជែងតំបន់ TOP4 ។ លទ្ធផលដែលបង្កឱ្យមានភាពភ្ញាក់ផ្អើលជាងគេក្នុងសប្ដាហ៍នេះគឺ អឹមអូអាយ កំពង់ដេវ៉ា បានយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល 2ទល់1។ ជ័យជម្នះដ៏សំខាន់នេះមិនត្រឹមតែបន្ថែម 3 ពិន្ទុសម្រាប់ កំពង់ដេវ៉ា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការប្រកួតក្នុងតំបន់កណ្ដាលតារាងកាន់តែតានតឹងផងដែរ ខណៈ ភ្នំពេញក្រោន ខកខានឱកាសយក៣ពិន្ទុ ដើម្បីកាត់បន្ថយគម្លាតពីក្រុមកំពូលតារាង។

តារាងចំណាត់ថ្នាក់បន្ទាប់ពីបញ្ចប់ សប្ដាហ៍ទី24
1. ព្រះខ័នរាជស្វាយរៀង មាន 55 ពិន្ទុ
2. ភ្នំពេញក្រោន មាន 47 ពិន្ទុ
3. អង្គរថាយហ្គឺរ មាន 37 ពិន្ទុ
4. ណាហ្គាវើលដ៏ មាន 36 ពិន្ទុ
5. បឹងកេត 36 ពិន្ទុ
6. អឹមអូអាយ កំពង់ដេវ៉ា មាន 33 ពិន្ទុ
ខណៈដែលការប្រកួតនៅសល់មិនច្រើនទៀតទេ កាន់តែមានភាពតានតឹង ក្នុងការប្រជែងជើងឯក ត្រឹមតែ១ពិន្ទុក៏អាចផ្លាស់ប្ដូរទីតាំងបានគ្រប់ពេល ហើយទម្រង់លេងក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះនឹងក្លាយជាចំណុចសំខាន់សម្រាប់ក្រុមនីមួយៗ ដើម្បីប្រជែងពានរង្វាន់នៅចុងរដូវកាលនេះ។

តើអ្នកទាំងអស់គ្នាគិតថាក្រុមណានឹងអាចរក្សាទម្រង់លេងបានល្អបន្តទៀតក្នុងសប្ដាហ៍បន្ទាប់?
Big Results Make the Fight for Top 6 Even Tighter
Match Week 24, the Cambodian Premier League delivered excitement for football fans as the teams in the Top 6 continued to battle fiercely for positions at the top of the table. The results this week not only made the competition even more intense, but also caused changes in the points gap among the leading teams.

The league leaders, Preah Khan Reach Svay Rieng, were unable to secure a victory away at NagaWorld, as the match ended in a 1–1 draw. Despite missing the opportunity to claim all three points, Svay Rieng continue to sit at the top of the table with 55 points, maintaining an eight-point gap over the second-placed team. Meanwhile, the match between Boeung Ket and Angkor Tiger also finished in a 1–1 draw. This single point allows Angkor Tiger to hold on to third place in the standings, while Boeung Ket must continue their battle with NagaWorld in the race for the Top 4. The biggest surprise result of the week came when ISI Dangkor Senchey defeated Phnom Penh Crown 2–1. This important victory not only added three points for Dangkor Senchey but also intensified the competition in the middle of the table, while Phnom Penh Crown missed the chance to collect three points and close the gap on the league leaders.

Standings after the conclusion of Matchweek 24:
1. Preah Khan Reach Svay Rieng – 55 points
2. Phnom Penh Crown – 47 points
3. Angkor Tiger – 37 points
4. NagaWorld – 36 points
5. Boeung Ket – 36 points
6. ISI Dangkor Senchey – 33 pointsWith only a few matches remaining in the season, the competition is becoming even more intense. In the race for the title, even a single point can change the standings at any time. The performances in the final weeks of the season will be crucial for each team as they battle for the trophy.

Which team do you think will maintain their strong form in the coming weeks?

