ភ្នំពេញក្រោន និង ស្វាយរៀង ត្រៀមជួបគ្នាជើងទី២ ដើម្បីសម្រេចក្រុមឡើងវគ្គបន្ទាប់ AFC Challenge League
ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ភ្នំពេញក្រោន 4ទល់1 ក្នុងការប្រកួតជើងទី១ វគ្គ ៨ក្រុមចុងក្រោយនៃ ការប្រកួតពានរង្វាន់ AFC Challenge League ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី 12 ខែមីនា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិ មរតកតេជោ ដើម្បីសម្រេចថា ក្រុមណានឹងឡើងទៅវគ្គបន្ទាប់។

ភ្នំពេញក្រោន រកគ្រាប់បាល់បានមុន នៅនាទីទី 3 ដោយ Moses Dyer បន្ទាប់ពីការសម្រុកលឿនៗ កាត់បាល់ចូលក្នុងប្រអប់គ្រោះថ្នាក់ពី Park Yi-Young ។
ប៉ុន្តែ ស្វាយរៀង បានវាយបកវិញយ៉ាងខ្លាំង ដោយកីឡាករ Kwame Peprah រកបានគ្រាប់បាល់តាមស្មើនៅនាទីទី 29 មុនពេលរូបគេបន្ថែម២គ្រាប់ទៀតនៅនាទី 67 និង 82 ដើម្បីបញ្ចប់ការប្រកួតជាមួយគ្រាប់បាល់ Hat-trick។
នៅនាទីទី 75 ក្រុម ព្រះខ័នរាជស្វាយរៀង ក៏បន្ថែមមួយគ្រាប់ទៀតដោយ Patrick Monteiro ពីការទាត់បាល់ពិន័យ 11 ម៉ែត្រ ដែលធ្វើឱ្យពួកគេយកឈ្នះ 4-1 ក្នុងជើងទី១។

បើមើលតាមស្ថិតិ ភ្នំពេញក្រោន មានឱកាសស៊ុតច្រើនជាង ប៉ុន្តែ ស្វាយរៀង មានប្រសិទ្ធភាពក្នុងការបញ្ចប់ទី ខ្ពស់ជាង។
ភ្នំពេញក្រោន
| Statistic | ភ្នំពេញក្រោន | ព្រះខ័នរាជស្វាយរៀង |
|---|---|---|
| Goals | 1 | 4 |
| Shots | 14 | 9 |
| Shots on target | 3 | 6 |
| xG | 1.21 | 1.98 |
| Possession | 43% | 57% |
| Pass accuracy | 80% | 84% |
ការប្រកួតជើងទី២ ២ នឹងធ្វើឡើងនៅថ្ងៃទី 12 ខែមីនា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិ មរតកតេជោ វេលាម៉ោង ៧:០០ នាទីយប់ ដែលនឹងសម្រេចថា ក្រុមណានឹងឡើងទៅវគ្គ Semi-Final នៃ AFC Challenge League។

ប្រសិនបើ ភ្នំពេញក្រោន ចង់វាយបកយកឈ្នះវិញ ភ្នំពេញក្រោនត្រូវការកែលម្អការបញ្ចប់ទី និងការការពារ ឱ្យបានលឿន នៅពេលបាត់បាល់ ខណៈ ស្វាយរៀង មានគ្រាប់បាល់ចំណេញ 3 គ្រាប់ ដែលអាចឱ្យពួកគេលេងដោយស្រួល មិនមានសម្ពាធខ្ពស់ និងប្រើទម្រង់ counter attack ជាអាវុធក្នុងជើងទី២ នេះ៕
Phnom Penh Crown Face Svay Rieng second leg to decide who advances to Semi-final the AFC Challenge League
Preah Khan Reach Svay Rieng defeated Phnom Penh Crown 4–1 in the first leg, quarter-finals of the AFC Challenge League. The second leg will take place on March 12, 2026, at the Morodok Techo National Stadium at 7:00 PM, where the result will decide which club advances to the semi-finals.

Phnom Penh Crown took the lead in the 3rd minute through Moses Dyer after a quick attacking move, finishing a cross into the penalty area from Park Yi Young. However, Preah Khan Reach Svay Rieng responded strongly, with Kwame Peprah equalizing in the 29th minute. He later added two more goals in the 67th and 82nd minutes to complete a hat-trick. In the 75th minute, Patrick Monteiro scored from the penalty spot to give Svay Rieng another goal, sealing a 4–1 victory in the first leg.

Based on the statistics, Phnom Penh Crown created more shooting opportunities, but Preah Khan Reach Svay Rieng were more efficient in front of goal.
Match Statistics
Statistic Phnom Penh Crown Preah Khan Reach Svay Rieng
Goals 1 4
Shots 14 9
Shots on Target 3 6
xG 1.21 1.98
Possession 43% 57%
Pass Accuracy 80% 84%
The second leg will take place on March 12, 2026, at 7:00 PM at the Morodok Techo National Stadium, where the match will determine which team advances to the semi-finals of the AFC Challenge League.

If Phnom Penh Crown want to stage a comeback, they will need to improve their finishing and react more quickly in defense when they lose possession. Meanwhile, Preah Khan Reach Svay Rieng hold a three-goal advantage, allowing them to play with less pressure and potentially use counterattacks as a key weapon in the second leg.

