ស្វាយរៀង បន្តកាន់កាប់កំពូលតារាង ដែលមានពិន្ទុដាច់រហូតដល់ ១១ពិន្ទុ
ព្រះខ័នរាជស្វាយរៀង បន្តបង្ហាញភាពខ្លាំងក្នុងការប្រជែងពាន ខេបូឌានព្រីមៀរលីគ ក្រោយការឈ្នះលើអង្គរថាយហ្គឺរ 2-0 និងមានគម្លាតពិន្ទុជាមួយក្រុមលេខ២ បានកើនដល់ 11 ពិន្ទុ ក្រោយ ភ្នំពេញក្រោន បរាជ័យ 1-2 ទល់នឹង បឹងកេត កាលពីយប់មិញនេះ។

ក្រោយការប្រកួតសប្ដាហ៍ទី25 ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាងដោយមាន 58 ពិន្ទុ ខណៈ ភ្នំពេញក្រោន មាន 47 ពិន្ទុ បន្ទាប់ពីលេងបាន២៣ប្រកួតដូចគ្នា។ លទ្ធផលនេះធ្វើឱ្យការប្រជែងពានកាន់តែពិបាកសម្រាប់ ភ្នំពេញក្រោន ខណៈរដូវកាលកំពុងតែឈានទៅជិតចប់ផងដែរ ។ គម្លាត 11 ពិន្ទុគឺជាអត្ថប្រយោជន៍ដ៏ធំសម្រាប់ ស្វាយរៀង ខណៈការប្រកួតនៅសល់មិនច្រើនទេ។ ប្រសិនបើពួកគេបន្តទម្រង់លេងដ៏ល្អ ក្រុមនេះអាចនឹងមានពិន្ទុគ្រប់គ្រាន់ក្លាយជាម្ចាស់ពាន មុនចប់រដូវកាល។

ការប្រកួតសប្ដាហ៍បន្ទាប់នឹងក្លាយប្រកួតដ៏សំខាន់សម្រាប់ ភ្នំពេញក្រោន ក្នុងការស្វែងរកជ័យជម្នះ ដើម្បីបន្តក្ដីសង្ឃឹមក្នុងការប្រជែងពាន ខណៈ ស្វាយរៀង នឹងព្យាយាមរក្សាទម្រង់លេងដ៏ខ្លាំង ដើម្បីបន្តឈរនៅកំពូលតារាង រហូតដល់ចប់រដូវកាល។

Preah Khan Reach Svay Rieng leads the table by 11 points
Preah Khan Reach Svay Rieng has a greater chance of winning the Cambodian Premier League title after defeating Angkor Tiger FC 2–0 in Week 25, giving PKR an 11-point advantage at the top of the table. Meanwhile, second-placed Phnom Penh Crown FC lost 1–2 at home to Boeung Ket FC on March 15, 2026, at Phnom Penh Crown Stadium.

After Week 25, Preah Khan Reach Svay Rieng remains at the top of the table with 58 points, while Phnom Penh Crown FC has 47 points from the same 23 matches. This result makes it more difficult for Phnom Penh Crown to challenge for the championship with only seven weeks remaining in the season. The 11-point gap also puts Phnom Penh Crown under greater pressure, as any further loss in the upcoming matches could make their title challenge even more difficult.

The next match will be crucial for Phnom Penh Crown FC, as they need to secure a victory to keep their hopes of winning the Cambodian Premier League title alive in the 2025/2026 season. Meanwhile, Preah Khan Reach Svay Rieng continues to show strong performances as they aim to remain at the top of the table until the end of the 2025/2026 season.


