បឹងកេត ស្មើក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ខណៈដែល ភ្នំពេញក្រោន បន្ដបរាជ័យ នៅសប្ដាហ៍ទី២៦នេះ

Admin
23 Mar 2026 03:18
277

ការប្រកួតជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ នៅសប្តាហ៍ទី២៦នេះ បានបញ្ចប់ដោយលទ្ធផលគួរឱ្យចាប់អារម្មណ៍ និងមានឥទ្ធិពលលើការប្រជែងពិន្ទុក្នុងតារាងចំណាត់ថ្នាក់។

ក្នុងចំណោមការប្រកួតសំខាន់ៗម្សិលមិញនេះ៖ ណាហ្គាវើលដ៏ បានយកឈ្នះ ភ្នំពេញក្រោន 1-0 ក្នុងការប្រកួតដ៏តឹងតែង ដែលជាជ័យជម្នះសំខាន់សម្រាប់ពួកគេក្នុងការរក្សាទីតាំងតំបន់ TOP3 ខណៈដែល អង្គរថាយហ្គឺរ អាចបង្ហាញទម្រង់លេងដ៏ល្អ ដោយបានយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា 3-1 ដើម្បីបន្តការប្រជែងនៅតំបន់កំពូលតារាង ចំណែកឯការប្រកួតធំប្រចាំសប្ដាហ៍ បឹងកេត ស្មើគ្នា 0-0 ជាមួយ ព្រះខ័នរាជស្វាយរៀង ។

បន្ទាប់ពីការប្រកួត ២៦ សប្តាហ៍មកនេះ ស្ថានភាពតារាងពិន្ទុ មានការប្រកួតប្រជែងខ្លាំង៖ លេខ ១ ព្រះខ័នរាជស្វាយរៀង មាន ៥៩ ពិន្ទុ បន្តនាំមុខ និងដាច់ពីលេខ២ ដល់ទៅ ១២ ពិន្ទុ , លេខ ២: ភ្នំពេញក្រោន រក្សា ៤៧ ពិន្ទុដដែល ក្រោយពីបរាជ័យចុងក្រោយធ្វើឲ្យសម្ពាធកាន់តែខ្លាំង, លេខ ៣ ណាហ្គាវើលដ៏ មាន ៤២ ពិន្ទុ, លេខ ៣ អង្គរថាយហ្គឺរ មាន ៤១ ពិន្ទុ កំពុងបន្តប្រជែងយ៉ាងខ្លាំងសម្រាប់ Top 3, លេខ ៥ បឹងកេត មាន ៤០ ពិន្ទុ និងលេខ ៦ អឹមអូអាយ កំពង់ដេវ៉ា មាន ៣៣ ពិន្ទុ ត្រូវការកែលម្អទម្រង់លេងបន្ថែម។ 

ព្រះខ័នរាជស្វាយរៀង នៅតែបង្ហាញភាពស្ថេរភាព និងជាក្រុមមានឱកាសខ្ពស់បំផុតក្នុងការឈ្នះពាន ខណៈដែលការប្រជែងពីលេខ២ ដល់លេខ៥ កំពុងតែតានតឹងខ្លាំង ដោយពិន្ទុមានខុសគ្នាតិចតួចប៉ុណ្ណោះ។ ជាពិសេស ជ័យជម្នះរបស់ ណាហ្គាវើលដ៏ និង អង្គរថាយហ្គឺរ បានធ្វើឲ្យការប្រកួតប្រជែងកាន់តែគួរឱ្យចាប់អារម្មណ៍។

សរុបមកការប្រកួតនៅជុំទី៣ នេះបង្ហាញថា ខេមបូឌានព្រីមៀរលីគ កំពុងតែឡើងកំដៅខ្លាំង ទោះបីជា ស្វាយរៀង កំពុងនាំមុខកំពូលតារាង ក៏ការប្រជែងនៅក្រុមខាងក្រោមនៅតែបន្តភាពតានតឹង ហើយអាចមានការផ្លាស់ប្តូរបានគ្រប់ពេល៕

Boeung Ket drew with Preah Khan Reach Svay Rieng, while Phnom Penh Crown lost again in Matchweek 26

Admin
23 Mar 2026 03:18
277

Week 26 of the Cambodian Premier League 2025/26 season concluded successfully, delivering intense and highly competitive standing. 

Sunday March 23’s Match Recap: Nagaworld secured a 1-0 victory over Phnom Penh Crown at Kampong Speu Stadium, ensuring their place in the top three. Angkor Tiger displayed strong defensive and attacking play to defeat MOI Kampong Dewa 3-1. Meanwhile, the highly anticipated clash between Boeung Ket and Preah Khan Reach Svay Rieng ended in a 0-0 draw.

After Week 26 of the season, the league table remains highly competitive: 1st, Preah Khan Reach Svay Rieng leads with 59 points, extending their advantage to 12 points ahead of 2nd, Phnom Penh Crown holds 47 points. Following their recent defeat, the pressure is mounting, 3rd, Nagaworld has 42 points, 4th, Angkor Tiger has 41 points, continuing to compete fiercely for a top-three position, 5th, Boeung Ket sits at 40 points, 6th, MOI Kampong Dewa has 33 points and needs to improve their performance moving forward.

Preah Khan Reach Svay Rieng continue to show strong performance and have a high chance of winning the championship this season. Meanwhile, the competition from the top 2 to top 5 remains intense, with only a small gap in points. Notably, the recent victories of Angkor Tiger and NagaWorld have made the league even more competitive.
 
In conclusion, Match of week 3 shows that the Cambodian Premier League is becoming increasingly intense. Although Svay Rieng are leading at the top of the table, the competition among the teams below remains tight and could change at any moment.