ខេមបូឌានព្រីមៀរលីគ នឹងរៀបចំការប្រកួត ពានរង្វាន់ ស៊ីភីអីល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ឆ្នាំ ជាលើកដំបូង សម្រាប់ក្លិបនៅលីគកម្ពុជា
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំការប្រកួត ស៊ីភីអីល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ ឆ្នាំ ឆ្នាំ ២០២៦ រយៈពេល ២ (ពីរ) ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន។
បើយោងតាមគណៈកម្មាធិការរៀបចំការប្រកួត ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ដែលកំពុងចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌាន ព្រីមៀរលីគ អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជាពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា (AFC) ដើម្បីទទួលបានសិទ្ធិពេញលេញចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។
ចំនួនក្លឹបចូលរួមប្រកួត ក្នុងការប្រកួតនេះចំនួន ១០ រួមមាន៖ កងយោធពលភូមិន្ទ, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយ អេស អាយ ដង្កោសែនជ័យ, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។

ការចុះបញ្ជី
• ក្លិបអាចចុះបញ្ជីកីឡាករចាប់ពី ២១ ដល់ ៣៥ នាក់ ដែលមានឆ្នាំកំណើតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១២ តទៅ
• ក្លិបអាចចុះបញ្ជីមន្ត្រីក្រុមបាន ១០ នាក់
• គ្រូបង្គោលមិនតម្រូវឲ្យមានសញ្ញាបត្រកំណត់ជាក់លាក់
• ក្លិបអាចជ្រើសរើសកីឡាករ ២១ នាក់ និងមន្ត្រី ៨ នាក់ សម្រាប់បញ្ជីចាប់ផ្តើមប្រកួត
• អំឡុងពេលប្រកួត ក្លិបអាចផ្លាស់ប្តូរកីឡាករបានតែសម្រាប់ការប្រកួតក្នុងវគ្គទី ៣ ប៉ុណ្ណោះ
• ក្លិបចូលរួមទាំងអស់ ត្រូវស្កេនទុកនូវឯកសារពាក្យចូលរួមគ្រប់ទម្រង់ដើម្បីធ្វើការចុះបញ្ជីមន្ត្រី/ កីឡាករ នៅក្នុងប្រព័ន្ធ (FIFA Connect/ FIFA CMS)។ ក្នុងករណីក្លឹបណាមួយមិនបានចុះបញ្ជីនៅក្នុងប្រព័ន្ធទេនោះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងដកសិទ្ធិមិនឱ្យចូលរួមប្រកួត។
សូមជម្រាបថា នេះគឺជាលើកទីមួយដែល ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ រៀបចំការប្រកួតនេះឡើង។ សម្រាប់អ្នកគាំទ្រ ការចូលរួមទស្សនា មិនតម្រូវឱ្យទិញសំបុត្រ នោះទេ ដោយអាចចូលទស្សនាបានដោយសេរី នៅទីលានហ្វឹកហាត់របស់ភ្នំពេញក្រោន។ ក្នុងមួយថ្ងៃនឹងមាន ៨ ប្រកួត ដែលការប្រកួតពេលព្រឹក ចាប់ពីម៉ោង ៨:០០ ដល់ ៩:០០ ព្រឹក។ ចំណែកឯ ប្រកួតពេលរសៀល ចាប់ពីម៉ោង ៣:៣០ ដល់ ៤:៣០ រសៀល ។ ការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ហើយសូមអញ្ជើញបងប្អូនអ្នកគាំទ្រចូលរួមទស្សនាឱ្យបានច្រើនកុះករ និងរីករាយជាមួយបរិយាកាសប្រកួត៕

The Cambodian Premier League will organize the CPL Care Cup U-14 for the first time for the league's clubs
The Cambodian Premier League will organize the CPL Care Cup U-14 Youth Tournament 2026 over a period of two (2) days, from March 28 to 29, 2026, at the Phnom Penh Crown Training Ground.
According to the organizing committee, this tournament is designed in order for the football clubs participating in the Cambodian Premier League to meet the requirements of the international club licensing regulations, Section: Sporting Criteria, to gain full rights to participate in competitions organized by the Asian Football Confederation (AFC).
A total of 10 clubs will participate in this tournament, including Royal Cambodian Armed Forces FC, ISI Dangkor Senchey FC, Angkor Tiger FC, Life FC Sihanoukville, Visakha FC, Boeung Ket FC, Nagaworld FC, Phnom Penh Crown FC, Preah Khan Reach Svay Rieng FC, and MOI Kampong Dewa FC.

The Registration
1. The club can register from 21 to 35 players with birthdates starting from 1 January 2012.
2. The club can register up to 10 team officials.
3. The Head Coach has no limit on obtaining any license certificate.
4. The club can register up to 21 players in the starting list and 8 officials on the starting list.
5. The club can substitute players only in the 3rd half.
6. All the participants' clubs must scan all forms of the necessary documents to register the official/player list to FIFA Connect/FIFA CMS. In case any club is not registered in the system, the Cambodian Premier League will be denied participation rights.
This is the first time that the Cambodian Premier League has organized this kind of tournament. For fans, admission is free of charge, and spectators can attend freely at the Phnom Penh Crown training ground. Each day will feature a total of 8 matches. The morning matches will take place from 8:00 AM to 9:00 AM, while the afternoon matches will be held from 3:30 PM to 4:30 PM. The competition will run over a period of two days. Football fans are warmly invited to attend in large numbers and enjoy the exciting match atmosphere.


