រកឃើញ ៤ ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ ស៊ីភីអីល ឃែរ ខាប់ ឆ្នាំ២០២៦
រកឃើញក្រុមទាំងបួន នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ស៊ីភីអីល ឃែរ ខាប់ដែលរួមមាន ក្លឹបបាល់ទាត់វិសាខា, អាយ អេស អាយ ដង្កោសែនជ័យ, បឹងកេត និងភ្នំពេញក្រោន។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន។
ក្នុងការប្រកួតនេះ បឹងកេត នឹងជួប វិសាខា ខណៈដែល អាយ អេស អាយ ដង្កោសែនជ័យ នឹងត្រូវប្រកួតជាមួយ ភ្នំពេញក្រោន។ ការប្រកួតទាំងពីរ នឹងចាប់ផ្ដើមនៅវេលាម៉ោង ១៥:៣០ នាទីដូចគ្នា។ ដោយឡែក ក្រុមដែលទទួលបានជ័យជម្នះទាំងពីរ នឹងឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅវេលាម៉ោង ១៧:០០ នាទីល្ងាច។

យោងតាមគណៈកម្មាធិការរៀបចំការប្រកួត ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ក្លិបដែលចូលរួមប្រកួតក្នុងលីគកំពូលកម្ពុជា ឲ្យបំពេញលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្តរជាតិ ជាពិសេសតាមលក្ខណៈវិនិច្ឆ័យផ្នែកកីឡារបស់ AFC ដើម្បីទទួលបានសិទ្ធិចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។
សូមបញ្ជាក់ថា ការប្រកួតនេះ មានក្លិបចូលរួមសរុប ១០ ក្លិប រួមមាន៖ កងយោធពលខេមរភូមិន្ទ, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយ អេស អាយ ដង្កោសែនជ័យ, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង៕
.jpg)
.jpg)

Four Teams Reach the Semi-Finals of the 2026 CPL Care Cup
The four teams that have advanced to the semi-finals of the 2026 CPL Care Cup are Visakha FC, ISI Dangkor Senchey FC, Boeung Ket FC, and Phnom Penh Crown FC. The semi-final matches will take place on the afternoon of March 29, 2026, at the Phnom Penh Crown Training Ground.
In the semi-finals, Boeung Ket FC will face Visakha FC, while ISI Dangkor Senchey FC will take on Phnom Penh Crown FC. Both matches are scheduled to kick off at 3:30 PM. The two winning teams will then meet in the final, which is set to begin at 5:00 PM on the same day.

According to the organizing committee, this tournament is designed in order for the football clubs participating in the Cambodian Premier League to meet the requirements of the international club licensing regulations, Section: Sporting Criteria, to gain full rights to participate in competitions organized by the Asian Football Confederation (AFC).
A total of 10 clubs will participate in this tournament, including Royal Cambodian Armed Forces FC, ISI Dangkor Senchey FC, Angkor Tiger FC, Life FC Sihanoukville, Visakha FC, Boeung Ket FC, Nagaworld FC, Phnom Penh Crown FC, Preah Khan Reach Svay Rieng FC, and MOI Kampong Dewa FC.
.jpg)
.jpg)


