ការប្រកួតសប្ដាហ៍ទី២៧ នៃខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ កំពុងក្តៅគគុក

Admin
30 Mar 2026 02:42
332

ការប្រកួតសប្ដាហ៍ទី២៧ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ កំពុងតែបន្ត នូវភាពរំភើប និងការប្រកួតប្រជែងយ៉ាងតានតឹង ខណៈក្រុមនៅកំពូលតារាង និងក្រុមកណ្ដាលតារាង កំពុងប្រឹងប្រែងរកលទ្ធផលដើម្បីបំពេញគោលដៅរបស់ខ្លួន។

 

បច្ចុប្បន្ន ក្រុម ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាងដោយមាន 59 ពិន្ទុ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងរដូវកាលនេះ ខណៈ ភ្នំពេញក្រោន ឈរនៅលេខ២ និងកំពុងព្យាយាមរកពិន្ទុបន្ថែម ដើម្បីបន្តការប្រជែងពានរង្វាន់។ ក្រុម ណាហ្គាវើលដ៏, អង្គរថាយហ្គឺរ និង អង្គរថាយហ្គឺរ ក៏កំពុងប្រជែងគ្នាខ្លាំងសម្រាប់តំបន់ Top 3 ផងដែរ។

 

សម្រាប់កម្មវិធីប្រកួតសប្ដាហ៍នេះ មានការប្រកួតសំខាន់ៗ នៅតំបន់ TOP6 មាន៣គូ នឹងចាប់ផ្តើមប្រកួតនៅម៉ោង ០៦:០០ ល្ងាច ទាំងអស់ ។ ការប្រកួតដែលទាក់ទាញការចាប់អារម្មណ៍ជាងគេ គឺការប្រកួតរវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ដែលអាចកំណត់ការប្រកួតប្រជែងខិតជិតទៅរកជើងឯក ប្រសិនបើ ភ្នំពេញក្រោន អាចយកឈ្នះបាន នោះការប្រជែងនៅកំពូលតារាងនឹងកាន់តែតានតឹង ប៉ុន្ដែបើ ព្រះខ័នរាជស្វាយរៀង ឈ្នះ នោះពិន្ទុនឹងកាន់តែដាច់ឆ្ងាយ។

 

ជាមួយគ្នានេះផងដែរ ការប្រកួតរវាង ណាហ្គាវើលដ៏ និង អង្គរថាយហ្គឺរ ក៏ត្រូវបានអាចនឹងស្មើគ្នា ហើយអាចមានគ្រាប់បាល់ច្រើន ខណៈដែល អឹមអូអាយ កំពង់ដេវ៉ា នឹងជួបជាមួយ បឹងកេត ក្នុងការប្រជែងចំណាត់ថ្នាក់កណ្ដាលតារាង ផងដែរ។

 

សរុបការប្រកួតសប្ដាហ៍ទី២៧ នេះ គឺជាការប្រកួតសំខាន់មួយសម្រាប់ក្រុមទាំងអស់ ទាំងការប្រជែងពានរង្វាន់ ការចូល Top 4 និងការរក្សាទីតាំងក្នុងលីគ។ អ្នកគាំទ្របាល់ទាត់កម្ពុជា អាចចាត់ទុកជាការប្រកួតដ៏គួរឱ្យរំភើប និងពោរពេញដោយចាប់អារម្មណ៍ក្នុងសប្ដាហ៍នេះ។

Week 27 of the 2025/26 Cambodian Premier League is heating up

Admin
30 Mar 2026 02:42
332

Week 27 of the 2025/26 Cambodian Premier League continues to deliver excitement and intense competition, as both the teams at the top of the table and those in the middle positions are fighting hard to achieve their goals. 


Currently, Preah Khan Reach Svay Rieng remain at the top of the standings with 59 points after an outstanding performance throughout the season. Meanwhile, Phnom Penh Crown are in second place and continue to push for more points in order to keep their title hopes alive. Nagaworld FC and Angkor Tiger FC are also involved in a fierce battle for a place in the Top 3.



This week’s Top 6 schedule features three important matches, all of which will kick off at 6:00 PM. The most highly anticipated fixture is between Phnom Penh Crown and Preah Khan Reach Svay Rieng, a match that could have a major impact on the title race. If Phnom Penh Crown manage to win, the battle at the top of the table will become even tighter. However, if Preah Khan Reach Svay Rieng take all three points, they will extend their lead further.


At the same time, the match between Nagaworld FC and Angkor Tiger FC is expected to be closely contested and could produce plenty of goals. Meanwhile, MOI Kampong Dewa will face Boeung Ket FC in another important clash as both sides aim to improve their positions in the middle of the table.
Overall, Week 27 is a crucial stage of the season for every team, whether in the race for the championship, the battle for a Top 4 finish, or simply to maintain their position in the league. Cambodian football fans can look forward to an exciting and entertaining week of action.