វិសាខា ក្លាយជាម្ចាស់ជើងឯកនៃ ពានរង្វាន់ ស៊ីភីអិល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ឆ្នាំ រដូវកាល២០២៦នេះ
ក្លិបបាល់ទាត់ វិសាខា បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ ស៊ីភីអិល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ ឆ្នាំ ២០២៦ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ២ ថ្ងៃ។
ពានរង្វាន់ ស៊ីភីអិល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងក្នុងរយៈពេល ២ ថ្ងៃ ដោយមានក្លិបចំនួន ១០ ចូលរួមប្រកួត។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះយ៉ាងតានតឹង បានរកឃើញ ៤ ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិសាខា បានយកឈ្នះ បឹងកេត ដោយលទ្ធផល ៣-០ ខណៈដែល ភ្នំពេញក្រោន បានយកឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ដោយការទាត់បាល់កាត់សេចក្ដីចម្ងាយ ៨ ម៉ែត្រ ក្នុងលទ្ធផល ៤-៣ បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។


នៅវគ្គផ្ដាច់ព្រ័ត្រ វិសាខា បានជួបជាមួយ ភ្នំពេញក្រោន។ ក្រុមទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញរយៈពេល ៣០ នាទី ដោយបែងចែកជា ៣ ដងៗ ១០ នាទី ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងឡើយ។ ដូច្នេះ ការប្រកួតត្រូវបានសម្រេចដោយការទាត់បាល់ប៉េណាល់ទីចម្ងាយ ៨ ម៉ែត្រ ហើយនៅទីបញ្ចប់ វិសាខា បានយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ២-១ ដើម្បីលើកពានជើងឯក។

ការប្រកួតនេះ ត្រូវបានគាំទ្រដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានជួយឱ្យ ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ រៀបចំព្រឹត្តិការណ៍នេះបានដោយរលូន នៅថ្ងៃទី២៨ ដល់ ២៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានហ្វឹកហាត់របស់ ក្លិបបាល់ទាត់ ភ្នំពេញក្រោន។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន YHS Cambodia ដែលជាអ្នកផលិតផលិតផល Yeo’s បានធ្វើជាអ្នកឧបត្ថម្ភធំសម្រាប់ការប្រកួត ពានរង្វាន់ ស៊ីភីអិល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ ឆ្នាំ ២០២៦ នេះ។

ពានរង្វាន់ ស៊ីភីអិល ឃែរ ខាប់ យុវជនអាយុក្រោម ១៤ ឆ្នាំ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ក្លឹបបាល់ទាត់ដែលចូលរួមប្រកួតក្នុង ខេមបូឌានព្រីមៀរលីគ ឱ្យបំពេញតាមលក្ខខណ្ឌនៃបទបញ្ញត្តិអាជ្ញាបណ្ណក្លិបអន្តរជាតិ ផ្នែកកីឡា ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមការប្រកួតដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។
សូមបញ្ជាក់ថា ការប្រកួតនេះ មានក្លិបចូលរួមសរុប ១០ ក្លិប រួមមាន៖ កងយោធពលខេមរភូមិន្ទ, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយ អេស អាយ ដង្កោសែនជ័យ, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង៕

Visakha crowned champions of the 2026 CPL Care Cup U14 tournament
Visakha was crowned CPL Cares Cup U14 2026’s champion on March 29, 2026, after two days of intensive competition.
The CPL Care Cup U14 2026 was held over two days and featured 10 participating clubs. Following a series of competitive qualifying matches, four teams advanced to the semi-finals.
Visakha FC defeated Boeung Ket FC 3-0, while Phnom Penh Crown FC beat ISI Dangkor Senchey FC 4-3 in an 8-meter penalty shootout after the match ended in the semi-finals.


Visakha FC faced Phnom Penh Crown FC. Both teams battled fiercely for 30 minutes, played in three periods of 10 minutes each, but neither side managed to score. Consequently, an 8-meter penalty shootout was necessary to determine the championship. In the end, Visakha defeated Phnom Penh Crown 2-1 to claim the title.

The tournament was supported by the Football Federation of Cambodia, which helped the Cambodian Premier League successfully organize the event on March 28–29, 2026, at the training ground of Phnom Penh Crown FC.
In addition, YHS Cambodia, producer of the Yeo's products, served as the main sponsor of the 2026 CPL Care Cup U14 tournament.

The CPL Care Cup U14 tournament is designed in order for the football clubs participating in the Cambodian Premier League to meet the requirements of the international club licensing regulations, Section: Sporting Criteria, to gain full rights to participate in competitions organized by the Asian Football Confederation (AFC).
A total of 10 clubs will participate in this tournament, including Royal Cambodian Armed Forces FC, ISI Dangkor Senchey FC, Angkor Tiger FC, Life FC Sihanoukville, Visakha FC, Boeung Ket FC, Nagaworld FC, Phnom Penh Crown FC, Preah Khan Reach Svay Rieng FC, and MOI Kampong Dewa FC.


