ស្វាយរៀងកាន់តែខិតទៅរកម្ចាស់ជើងឯក ខណៈការប្រជែងចំណាត់ថ្នាក់លេខ២ កំពុងតែក្តៅខ្លាំង
ការប្រកួតសប្ដាហ៍ទី 27 នៃ ខេមបូឌានព្រីមៀរលីគ បានបញ្ចប់ដោយលទ្ធផលគួរឱ្យចាប់អារម្មណ៍ ជាពិសេសការឈ្នះច្រើនគ្រាប់របស់ ព្រះខ័នរាជស្វាយរៀង ទៅលើ ភ្នំពេញក្រោន ដោយលទ្ធផល 4-1 ដែលធ្វើឲ្យពួកគេបន្តនាំមុខនៅលើកំពូលតារាង។

បច្ចុប្បន្ន ស្វាយរៀង កំពុងកាន់កាប់កំពូលតារាង ដោយមាន 62 ពិន្ទុ ខណៈ ភ្នំពេញក្រោន នៅលេខ 2 មាន 47 ពិន្ទុ បង្កើតគម្លាតដល់ទៅ 15 ពិន្ទុ ខណៈនៅសល់តែ 5 ប្រកួតប៉ុណ្ណោះមុនបញ្ចប់រដូវកាល (សប្ដាហ៍ទី 32)។
តើព្រះខ័នរាជស្វាយរៀងត្រូវការតែប៉ុន្មានពិន្ទុដើម្បីលើកពាន?
តាមគណនា ភ្នំពេញក្រោនអាចរកបានត្រឹម 62 ពិន្ទុប៉ុណ្ណោះ ប្រសិនបើពួកគរឈ្នះគ្រប់ប្រកួតនៅសេសសល់។ ដូច្នេះ ស្វាយរៀងត្រូវការតែ 1 ពិន្ទុបន្ថែមទៀតប៉ុណ្ណោះ (សរុប 63 ពិន្ទុ) ដើម្បីធានាជើងឯក 100% ។
មានន័យថា៖ ព្រះខ័នរាជស្វាយរៀងត្រូវការ ឈ្នះ 1 ប្រកួត ឬ ស្មើ 1 ប្រកួត អាចធានាការលើកពានដោយមិនអាស្រ័យលើលទ្ធផលភ្នំពេញក្រោន នោះទេ។

ចំណែកឯការប្រជែងតំបន់ Top 2 កាន់តែក្តៅខ្លាំង ដោយមានគម្លាតត្រឹមតែ 6 ពិន្ទុ ប៉ុណ្ណោះ ( ភ្នំពេញក្រោន មាន 47 ពិន្ទុ, អង្គរថាយហ្គឺរ មាន 44 ពិន្ទុ , ណាហ្គាវើលដ៏ មាន 42 ពិន្ទុ នឹង បឹងកេត មាន 41 ពិន្ទុ)
មានន័យថាក្រុមណាមួយក៏អាចលោតឡើងទៅលេខ 2 បានដែរ ប្រសិនបើមានលទ្ធផលល្អនៅ 7 ប្រកួតចុងក្រោយ ជាពិសេស អង្គរថាយហ្គឺរ កំពុងបង្ហាញទម្រង់លេងដ៏ល្អ ខណៈណាហ្គាវើលដ៍ និងបឹងកេត ក៏នៅតែមានឱកាសប្រជែងផងដែរ។

សរុបមកព្រះខ័នរាជស្វាយរៀងកំពុងតែមានព្រៀបយ៉ាងខ្លាំងក្នុងការលើកពាន (៣ឆ្នាំជាប់គ្នា) ជាប្រវតិ្តសាស្រ្ត និងអាចក្លាយជាម្ចាស់ជើងឯកបានមុនចប់រដូវកាល ខណៈនោះ ការប្រកួតប្រជែងលេខ 2 នឹងក្លាយជាការប្រកួតដ៏គួរឱ្យទាក់ទាញបំផុតនៅសប្ដាហ៍ក្រោយនេះ៕
Svay Rieng is getting closer to securing the championship, while the race for second place is becoming increasingly intense
Week 27 of the Cambodian Premier League concluded with exciting results, especially Preah Khan Reach Svay Rieng FC’s dominant 4–1 victory over Phnom Penh Crown FC, which allowed them to remain at the top of the league table.

Currently, Preah Khan Reach Svay Rieng FC remains at the top of the table with 62 points, while Phnom Penh Crown FC sits in second place with 47 points, leaving a 15-point gap between the two teams with only five matches remaining before the end of the season.
How many points does Preah Khan Reach Svay Rieng FC need to secure the title?
Mathematically, Phnom Penh Crown FC can finish with a maximum of 62 points if they win all of their remaining matches. Therefore, Preah Khan Reach Svay Rieng FC only needs one more point to reach 63 points and guarantee the championship.

This means that one win or even one draw in their remaining five matches will be enough for them to secure the title, regardless of Phnom Penh Crown FC’s results.
Meanwhile, the race for the top two positions is becoming even more intense, with only a six-point gap separating second and fifth place. Phnom Penh Crown FC is currently second with 47 points, followed by Angkor Tiger FC with 44 points, NagaWorld FC with 42 points, and Boeung Ket FC with 41 points.

This means that any of these teams could move up to second place if they achieve good results in the final seven matches. In particular, Angkor Tiger FC has been showing strong form, while NagaWorld FC and Boeung Ket FC still have a realistic chance of competing as well.
Overall, Preah Khan Reach Svay Rieng FC holds a major advantage in the title race and is on the verge of making history by winning a third consecutive championship. They could even secure the title before the end of the season, while the battle for second place is set to become the most exciting storyline in the coming weeks.

