២ថ្ងៃទៀត! ព្រះខ័នរាជស្វាយរៀង ទទួល ម៉ានីឡា ឌីហ្គហ្គើរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League

Admin
07 Apr 2026 03:09
288

នៅសល់តែ ២ថ្ងៃប៉ុណ្ណោះ ការប្រកួតដ៏ធំមួយនឹងចាប់ផ្តើមក្នុងពានរង្វាន់ AFC Challenge League ២០២៥-២០២៦ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ដែលជាការជួបគ្នា រវាង ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា និង ម៉ានីឡា ឌីហ្គហ្គើរ មកពី ហ្វីលីពីន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡដ្ឋាន មរតកតេជោ ។

មុនជួបគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ព្រះខ័នរាជស្វាយរៀង ធ្លាប់ប្រកួតស្មើគ្នា ២ទល់២ ជាមួយ ម៉ានីឡា ឌីហ្គហ្គើរ រួចមកហើយក្នុងវគ្គសន្សំពិន្ទុក្នុងពូល D

ស្ថិតិ ៤ប្រកួត មុនការប្រកួតមកដល់របស់ក្រុមទាំង២ ក្នុងពានរង្វាន់ AFC Challenge League ល្អដូចគ្នា៖

 ស្វាយរៀង កំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នុងពានរង្វាន់ AFC Challenge League ដោយ

  • ឈ្នះ Eztra 3-0
  • ស្មើ Manila Digger FC 2-2
  • ឈ្នះ ភ្នំពេញក្រោន 6-2 សរុបទាំង២ជើង ក្នុងវគ្គ៨ក្រុមចុងក្រោយ

ចំណែកឯ ម៉ានីឡា ឌីហ្គហ្គើរ វិញក៏មិនធម្មតាដែរ ដោយ

  • ឈ្នះ SP Falcons 2-0
  • ស្មើស្វាយរៀង 2-2
  • ឈ្នះ Dewa United 3-2 សរុបទាំង២ជើង ក្នុងវគ្គ៨ក្រុមចុងក្រោយ

 

កាលពីជួបគ្នាលើកមុនយើងអាចឃើញថា ក្រុមទាំង២ប្រើទម្រង់លេងខុសគ្នា៖ ម៉ានីឡា ឌីហ្គហ្គើរ ប្រើប្រាស់ ទម្រង់ 4-3-3 លេងវាយសម្រុកខ្លាំង មានខ្សែប្រយុទ្ធ 3 នាក់ ដែលអាចបង្កសម្ពាធខ្ពស់ ដល់ ខ្សែការពារ ស្វាយរៀង ខណៈដែលស្វាយរៀង ប្រើប្រាស់ទម្រង់ 4-5-1 ផ្តោតលើការពារ និងគ្រប់គ្រងបាល់នៅតំបន់កណ្ដាល រួចលេងចេញពីជ្រុង។


គួរឱ្យដឹងដែរផងដែរថា នេះជាការប្រកួតសំខាន់បំផុតមួយដែលអាចកំណត់ថា តើក្រុមណានឹងឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ? ជើងទី១នេះ ព្រះខ័នរាជស្វាយរៀង មានប្រៀបក្នុងទឹកដី នឹងអ្នកគាំទ្រដ៏ច្រើន មុនជើងទី២ ដែលធ្វើឡើងនៅទឹកដីហ្វីលីពីនវិញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ។

 

កុំភ្លេចនាំគ្នាទៅ ចូលរួមស្រែកហ៊ោ លើកទឹកចិត្ត ដល់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជាយើងទាំងអស់គ្នា !

In 2 days! Preah Khan Reach Svay Rieng FC will host Manila Digger FC in the AFC Challenge League semi-final.

Admin
07 Apr 2026 03:09
288

Only two days remain until a major clash in the AFC Challenge League 2025–2026. The first leg of the semi-final will feature Preah Khan Reach Svay Rieng FC (Cambodia) against Manila Digger FC (Philippines) on April 9, 2026, at 7:00 PM at the Morodok Techo National Stadium. 


In their last four matches leading up to this AFC Challenge League semi-final, both teams have shown strong form:
Preah Khan Reach Svay Rieng has been impressive:
•    Beat Eztra 3–0 
•    Drew 2–2 with Manila Digger FC 
•    Defeated Phnom Penh Crown 6–2 on aggregate in the quarter-finals 
Manila Digger FC has also performed well:
•    Beat SP Falcons 2–0 
•    Drew 2–2 with Svay Rieng 
•    Defeated Dewa United 3–2 on aggregate in the quarter-finals 

In their previous encounter, the two teams used very different tactics:
•    Manila Digger FC played a 4-3-3 formation, focusing on strong attacking with three forwards to apply high pressure on Svay Rieng’s defense. 
•    Svay Rieng used a 4-5-1 formation, prioritizing defense and controlling the midfield, then attacking from the wings. 


This is a crucial match that could determine which team advances to the final. The first leg will see Preah Khan Reach Svay Rieng FC playing at home with strong fan support, before the second leg takes place in the Philippines on April 16, 2026.


Don’t forget to join in cheering and supporting our Cambodian team, Preah Khan Reach Svay Rieng FC!