ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, បឹងកេត និងណាហ្គាវើលដ៏ ប្រកួតដើម្បីប្រជែងកៅអី ទៅលេងនៅ ឆាកអន្តរជាតិ!
ការប្រកួតក្នុងពានរង្វាន់ Cambodian Premier League រដូវកាល 2025/26 កំពុងឈានចូលដល់វគ្គសំខាន់ចុងក្រោយ ដោយនៅសល់តែ ៤ ប្រកួតប៉ុណ្ណោះ មុនបិទរដូវកាល។
ជាក់ស្តែង ក្រុមព្រះខ័នរាជស្វាយរៀង បានធានាជើងឯករួចហើយ បន្ទាប់ពីបង្ហាញទម្រង់លេងល្អលើសគូប្រជែង និងមានពិន្ទុដាច់ឆ្ងាយ។ នេះធ្វើឲ្យការប្រជែងពានជើងឯកមិនមានភាពតានតឹងដូចមុនទៀតឡើយ។

ប៉ុន្តែប្រកួតប្រជែង នៅមិនទាន់ចប់ទេត្រឹមនេះទេ គឺការប្រជែងលេខ២ កំពុងក្តៅគគុក
បច្ចុប្បន្ន ក្រុមចំនួន ៤ កំពុងប្រជែងយ៉ាងតានតឹងសម្រាប់តំណែងលេខ២ ដែលរួមមាន៖
• ភ្នំពេញក្រោន — 50 ពិន្ទុ
• អង្គរថាយហ្គឺរ — 44 ពិន្ទុ
• បឹងកេត — 44 ពិន្ទុ
• ណាហ្គាវើលដ៏ — 42 ពិន្ទុ
គម្លាតពិន្ទុមិនឆ្ងាយធ្វើឲ្យការប្រកួតនៅសល់ក្លាយជាការប្រយុទ្ធពិតៗ ដែលមិនអាចភ្លាត់ចាញ់បានទេ។

ហេតុអ្វីលេខ២សំខាន់បំផុត?
តាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) កម្ពុជា ទទួលបាន “១ កៅអីកន្លះ” សម្រាប់ការប្រកួត AFC Champions League Two រដូវកាល 2026/27។
• ក្រុមជើងឯកលីគ → ចូល Group Stage តែម្ដង
• ក្រុមលេខ២ → ចូលវគ្គ Play-off ដើម្បីប្រជែងឱកាសទៅ Group Stage

នេះមានន័យថា តំណែងលេខ២ មិនមែនត្រឹមជាកិត្តិយសក្នុងលីគទេ ប៉ុន្តែជាឱកាសធំក្នុងការនាំក្លឹបទៅឆាកអន្តរជាតិ។
ដោយនៅសល់តែ ៤ ប្រកួត ក្រុមទាំងអស់កំពុងបង្កើនកម្រិតហ្វឹកហាត់ និងលេងដោយស្មារតីខ្ពស់បំផុតកំហុសតែមួយអាចបាត់បង់ឱកាសដ៏មានតម្លៃភ្លាមៗ ។
នៅចុងក្រោយនេះ ការប្រជែងលេខ២ មិនមែនជារឿងធម្មតានោះទេ វាជាការប្រយុទ្ធសម្រាប់អនាគតក្លឹប និងកិត្តិយសបាល់ទាត់កម្ពុជា នៅលើទ្វីបអាស៊ី។
Angkor Tiger, Boeung Ket, Phnom Penh Crown, and NagaWorld are competing for second place to onto the international stage
Cambodian Premier League 2025/2026 is becoming more intense because there are four weeks left. Preah Khan Reach Svay Rieng has already secured the championship after delivering consistently strong performances and building a significant point gap. As a result, the title race is no longer as competitive as before.

However, the competition is not over yet. The battle for second place is heating up. Currently, four teams are fiercely competing for the second position, including the following:
• Phnom Penh Crown has 50 points.
• Angkor Tiger has 44 points.
• Boeung Ket has 44 points.
• NagaWorld has 42 points.
The small point gap transforms the remaining matches into a fierce competition, leaving no room for errors.

Why is second place important?
According to the Asian Football Confederation (AFC), Cambodia has been allocated “one and a half slots” for the AFC Champions League Two.
• League champions → qualify directly for the Group Stage
• Second-place team → enter the playoff round to compete for a spot in the group stage

This means that finishing second is not just about league prestige but also a major opportunity to take the club onto the international stage.With only four matches remaining, all teams are intensifying their preparations and competing at the highest level—just one mistake could immediately cost them this valuable opportunity.
In the end, the race for second place is far from ordinary; it is a battle for the club’s future and for the pride of Cambodian football on the Asian stage.

